ឯកអគ្គរដ្ឋទូតលោក Nguyen Minh Vu: អាល្លឺម៉ង់បានឯកភាពពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

(VOVWORLD) - ក្នុងអំឡុងថ្ងៃទី ២០ និង ២១ ខែកុម្ភៈ ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបសន្ទនា ជាមួយមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ជាច្រើនរូប។ 
ឯកអគ្គរដ្ឋទូតលោក Nguyen Minh Vu: អាល្លឺម៉ង់បានឯកភាពពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអាល្លឺម៉ង់លោក Nguyen Minh Vu (ឆ្វេង)

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់លោក Nguyen Minh Vu បានអះអាងថា ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង។ នៅឯបណ្តាជំនួបពិភាក្សា ថ្នាក់ដឹកនាំអាល្លឺម៉ង់សុទ្ធតែសម្តែងនូវចំណាប់អារម្មណ៍ ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលវៀតណាមទទួលបានក៏ដូចជាឋានៈរបស់វៀតណាមកាន់តែបានលើកកម្ពស់ លើឆាកអន្តរជាតិ ព្រមទាំងបានឯកភាព ពង្រឹងនិងពង្រីកទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យនាពេលខាងមុខ។

ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំអាល្លឺម៉ង់ក៏បានអះអាងថា នឹងខំប្រឹងប្រែងជំរុញការចុះហត្ថលេខានិងការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) អោយបានឆាប់ៗ។ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈរបស់ខ្លួនលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានយកចិត្តទុកដាក់ដូចគ្នា រួមទាំងសង្កត់ធ្ងន់លើបំណងប្រាថ្នា នាំយកភាពជាដៃគូយុទ្ធសាស្ត្រឈានចូលដំណាក់កាលថ្មីមួយ នៃការអភិវឌ្ឍ បន្តជំរុញនិងលើកកម្ពស់ដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ក៏ដូចជាការបង្កើតផែនការសកម្មភាពថ្មីដើម្បីអនុវត្តភាពជាដៃគូជាយុទ្ធសាស្រ្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ