ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសវៀតណាម - រុស្ស៊ី

(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ ធ្នូ អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើកសម្ពោធពិព័រណ៌ឧស្សាហកម្ម វៀតណាម -  រុស្ស៊ី លើកទី ២ “Expo – រុស្ស៊ី វៀតណាម ២០១៧“
ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសវៀតណាម -  រុស្ស៊ី - ảnh 1ឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសវៀតណាម -  រុស្ស៊ី 

នាព្រឹកថ្ងៃទី ១៣ ធ្នូ អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើកសម្ពោធពិព័រណ៌ឧស្សាហកម្ម វៀតណាម -  រុស្ស៊ី លើកទី ២ “Expo – រុស្ស៊ី វៀតណាម ២០១៧“ នោះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានសម្ដែងក្ដីជឿជាក់ថា ពិព័រណ៌នេះគឺជាឱលកាសល្អសម្រាប់សហគ្រាសនៃប្រទេសទាំងពីរផ្លាស់ប្ដូរ ស្វែងរកឱកាសវិនិយោគ និងបង្កើតទំនាក់ទំនងដៃគូអាជីវកម្ម វិនិយោគ។ លោកបានអះអាងថា រុស្ស៊ីគឺជាទីផ្សារទេសចរណ៍ធំបំផុតក្នុងបណ្ដាប្រទេសអឺរ៉ុបរបស់វៀតណាម ដោយមានជើងយន្តហោះពាណិជ្ជកម្មតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែបានបើកទូលាយ។ រដ្ឋាភិបាលវៀតណាមនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍សហគ្រាសរុស្ស៊ីអនុវត្តសកម្មភាពនាំចេញ នាំចូល និងតភ្ជាប់ការវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងយូរអង្វែងនៅវៀតណាម។

          ពិព័រណ៌ ឧស្សាហកម្ម វៀតណាម -  រុស្ស៊ី លើកទី ២ “Expo – រុស្ស៊ី វៀតណាម ២០១៧“ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់សហគ្រាសរុស្ស៊ីចំនួន ១០០ លើវិស័យ ថាមពល គ្រឿងយន្ត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ទូរគមនាគមន៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ