ឱកាសសហប្រតិបត្តិការលើវិស័យកសិកម្មរវាងវៀតណាមជាមួយបែលហ្សិក

(VOVWORLD) -“កសាងវិស័យកសិកម្មប្រកបដោយនិរន្តរភាព ឈរលើមូលដ្ឋានធ្វើអាជីវកម្មសក្កានុ ភាព ប្រៀបខ្លាំង ជាការងារនិងនិន្នា ការ ចាំបាច់សម្រាប់ដំណើរការអភិវឌ្ឍន៍”។ 
ឱកាសសហប្រតិបត្តិការលើវិស័យកសិកម្មរវាងវៀតណាមជាមួយបែលហ្សិក - ảnh 1អនុរដ្ឋមន្ត្រីការបរទេសបែលហ្សិក លោក Dirk Achten ថ្លែងមតិនៅក្នុងសិក្ខាសាលា (រូបថតៈVGP/Đỗ Hương ) 

នេះជា បញ្ហាត្រូវបានអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម លោក Le Quoc Doanh ដាក់ចេញក្នុងសិក្ខាសាលាស្តីពី “ការ ជួយឧបត្ថម្ភផ្នែកកសិកម្មប្រកបដោយនិរន្តរភាព និងផ្លាស់ប្តូរថ្មីរបស់វៀត ណាម” ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទៅ២៣វិច្ឆិកានៅទីក្រុង ហាណូយ (វៀតណាម)។

        នៅក្នុងសិក្ខាសាលានេះ លោក Le Quoc Doanh បានអះអាងថា ព្រះ រាជាណាចក្រ បែលហ្សិក ជាដៃគូសំខាន់បាននិងកំពុងជួយវៀតណាមលើវិស័យជាច្រើនដូចជា គ្រប់ គ្រងប្រភពទឹកនិងបោសសំអាតបរិស្ថានដោយតភ្ជាប់ជាមួយនគរភាវូបនីយកម្ម បម្រែ បម្រួលអាកាសធាតុ បង្កើនសមត្ថ ភាពនិងការងារអភិបាលកិច្ច។ អនុរដ្ឋមន្ត្រីលោក Le Quoc Doanh បានស្នើឲ្យភាគីបែលហ្សិកធ្វើការឧទ្ទេសនាមនូវដំណោះស្រាយបច្ចេកវិទ្យា ជឿនលឿននិងវិធីសាស្ត្រគ្រប់គ្រងទំនើបរបស់បែលហ្សិក ដើម្បីជួយវៀត ណាម អាច រៀបចំរចនាសម្ព័ន្ធឡើងវិញប្រកបដោយជោគជ័យលើវិស័យកសិកម្មតាមទិសនិរន្តរភាព បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ