ប្រារព្ធឡើងមហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាលើកទី ៩

(VOVWORLD) -មហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាលើកទី ៩ បានប្រារព្ធឡើងនាយប់ថ្ងៃទី ៣ កញ្ញា នៅទីក្រុង Chandigarh រដ្ឋ Punjab ប្រទេសឥណ្ឌា។ មហោស្រពលើកនេះត្រូវបានសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម(VUFO)  រួមទាំងអង្គការសន្តិភាពនិងសាមគ្គីភាពទូទាំងឥណ្ឌា (AIPSO) បំផុសឡើង។
ប្រារព្ធឡើងមហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាលើកទី ៩ - ảnh 1ប្រារព្ធឡើងមហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាលើកទី ៩ 

មហោស្រពមិត្តភាពប្រជាជនវៀតណាម - ឥណ្ឌាលើកទី ៩ បានប្រារព្ធឡើងនាយប់ថ្ងៃទី ៣ កញ្ញា នៅទីក្រុង Chandigarh រដ្ឋ Punjab ប្រទេសឥណ្ឌា។ មហោស្រពលើកនេះត្រូវបានសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម(VUFO)  រួមទាំងអង្គការសន្តិភាពនិងសាមគ្គីភាពទូទាំងឥណ្ឌា (AIPSO) បំផុសឡើង។

មហោស្រពលើកនេះ បានប្រព្រឹត្តិទៅក្នុងស្ថានភាពដែលប្រទេសទាំងពីរបានរំលឹកខួបអនុស្សវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតពេញលេញ លើកទី ១០ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត លើកទី ១ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ លើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិឥណ្ឌា (១៥ សីហា ១៩៤៧ - ១៥សីហា ២០១៧) និងលើកទី ៧២ ទិវាបុណ្យ ឯករាជ្យ ជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។ បន្ទាប់ពីពិធីប្រារព្ធ ទស្សនិកជនបានទស្សនាឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលជាច្រើនដោយបានលើកសរសើរស្រុកកំណើត ប្រទេសជាតិ មនុស្ស និងចំណងមិត្តភាពវៀតណាម - ឥណ្ឌា។ បណ្ដាឈុតសម្ដែងបានទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន។

នាល្ងាចថ្ងៃទី ៣ កញ្ញា ដដែល គណៈប្រតិភូប្រជាជនវៀតណាមមានជំនួបសន្ទនាជាមួយសហគ្រាសឥណ្ឌានៅទីក្រុង Chandigarh ។ ភាគីទាំងពីបានពិភាក្សាលើសក្ដានុភាព និងឱកាសហប្រតិបត្តិការ ជាពិសេសលើវិស័យ ពាណិជ្ជកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ បណ្តុះបណ្តា វប្បធម៌ និងការអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ