វៀតណាមបំពេញល្អភារកិច្ចជាប្រធាន ACR នៅអ៊ីតាលី

(VOVWORLD) -អស់ពាក់កណ្តាលឆ្នាំកាន់ដំណែងប្រ ធានគណកម្មាធិការសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍នៅទីក្រុង Rome (ACR) មក ឯកអគ្គរដ្ឋទូត Cao Chinh Thien រួមជាមួយកម្មាភិបាលស្ថានទូតវៀតណាមបានបំពេញល្អភារកិច្ច ធានាគោលដៅបង្កើន ថែមទៀតតួនាទីនិងឋានៈរបស់អាស៊ាននៅប្រទេសអ៊ីតាលី។ 
វៀតណាមបំពេញល្អភារកិច្ចជាប្រធាន ACR នៅអ៊ីតាលី - ảnh 1វៀតណាមបំពេញល្អភារកិច្ចជាប្រធាន ACR នៅអ៊ីតាលី (រូបថតៈ Quang Thanh/Vietnam+) 

នេះជាការពិនិត្យវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតអាស៊ានទាំងអស់ក្នុងកិច្ចប្រជុំប្រគល់តំណែងប្រធាន ACR ពី វៀតណាមទៅកាន់ឯកអគ្គរដ្ឋទូតថៃ លោក Tana Weskosith ដែលប្រព្រឹត្តទៅនាថ្ងៃ ទី២១កក្កដា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំក្រុង Rome។ នៅទីនេះ ឯកអគ្គ រដ្ឋទូត លោក Cao Chinh Thien  បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានទូតវៀត ណាម នៅបន្តរួមសហការជាមួយប្រធាន ACR ថ្មី សម្រាប់រាល់សកម្មភាពក្នុងក្របខ័ណ្ឌ ACR ដំណើរការយ៉ាងរលូនប្រកប ដោយប្រសិទ្ធភាពបំផុត។ ឈរលើស្មារតី ដូច្នេះ ចំណងសាមគ្គីភាព មិត្តភាព រវាងស្ថានទូតបណ្តាប្រទេសអាស៊ាននៅទីក្រុង Rome និងរវាងបណ្តាប្រទេសអាស៊ាននិយាយរួមកាន់តែបានពង្រឹងនិងពង្រីកជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ