ឱកាសនិងការសាកល្បងចំពោះខឿនសេដ្ឋកិច្ចវៀតណាមពេលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី

(VOVWORLD) -នាព្រឹកថ្ងៃទី ៨ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅវេទិកាវិទ្យាសាស្ត្រស្តីអំពី “ឱកាសនិងការលាកល្បងចំពោះខឿនសេដ្ឋកិច្ចវៀតណាមពេលចូលរួមសន្ធិសញ្ញាពាណិជ្ជកម្មសេរីជំនាន់ថ្មី”។
ឱកាសនិងការសាកល្បងចំពោះខឿនសេដ្ឋកិច្ចវៀតណាមពេលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី - ảnh 1ឱកាសនិងការសាកល្បងចំពោះខឿនសេដ្ឋកិច្ចវៀតណាមពេលចូលរួម
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី 

នាព្រឹកថ្ងៃទី ៨ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅវេទិកាវិទ្យាសាស្ត្រស្តីអំពី “ឱកាសនិងការលាកល្បងចំពោះខឿនសេដ្ឋកិច្ចវៀតណាមពេលចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី”។  នេះគឺជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការខាងសេដ្ឋកិច្ច ដើម្បីពិភាក្សា ហើយដាក់ចេញនូវសំណើរ ដំណោះស្រាយ ដើម្បីខឿនសេដ្ឋកិច្ចវៀតណាមធ្វើសមាហរណកម្មប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជំនាន់ថ្មី។ នៅទីនេះ មានបទអន្តរាគមន៍ចំនួន ៥ ស្ដីពីបញ្ហាអនុវត្ត FTA ជំនាន់ថ្មី ដោយទាក់ទិននឹងការសាកល្បង និងឱកាស ដើម្បីខឿនសេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍន៍។ ក្នុងនោះបានលើកឡើងនូវទិសទាក់ទងផ្ទាល់របស់វៀតណាមក្នុងស្ថានភាពថ្មី និងផលប៉ះពាល់ចំពោះខឿនសេដ្ឋកិច្ចវៀតណាមនៅពេលអនុវត្ត FTA ជំនាន់ថ្មី និងបណ្ដាដំណោះស្រាយដើម្បីវៀតណាមធ្វើសមាហរណកម្មប្រកបដោយជោគជ័យចំពោះ FTA ជំនាន់ថ្មីទាំងនេះ។ បណ្ដាអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងនូវឱកាសដើម្បីវៀតណាមទាក់ទងផ្ទាល់ និងសិក្សាស្ដីពីបទពិសោធន៍រៀបចំគ្រប់គ្រងខឿនសេដ្ឋកិច្ច គ្រប់គ្របប្រទេសជាតិ និងបណ្ដាសហគ្រាសតាមទិសទំនើបជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ