ជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២២ មិនា៖ លើកកម្ពស់ ការយល់ដឹង របស់ សហគមន៍ ដើម្បីអភិវឌ្ឍន៍ធនធានទឹកដោយចីរភាព

(VOVWORLD) -នេះក៏ជាឱកាសលើកកំពស់សមត្ថភាព កិច្ចសហប្រតិបត្តិការជាមួយដៃគូ សហគ្រាសវៀតណាមនានា និងបណ្ដាប្រទេសលើវិស័យធនធានទឹក សំដៅជំរុញការអភិវឌ្ឍទីផ្សារទឹកនិងផ្នែក ឧស្សាហកម្មទឹកនៅវៀតណាម។
ជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២២ មិនា៖ លើកកម្ពស់ ការយល់ដឹង របស់ សហគមន៍ ដើម្បីអភិវឌ្ឍន៍ធនធានទឹកដោយចីរភាព - ảnh 1ទិដ្ឋភាពពិធី ជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២២ មិនា (រូបថត៖ http://www.hanoimoi.com.vn)

នាព្រឹកថ្ងៃទី ២២ ខែមិនានៅទីក្រុងហាណូយ ក្រសួងធនធាន និងបរិស្ថាន វៀតណាមបានរួមសហការជាមួយក្រសួង ស្ថាប័ន និងខេត្តក្រុងទាក់ទិននានា រៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែង ទិវាទឹកពិភពលោកឆ្នាំ២០១៩ និងពិធីបើក សប្តាហ៍ទឹកអន្តរជាតិវៀតណាមឆ្នាំ២០១៩។គោលបំណងនៃព្រឹត្តិការណ៍ទាំងនេះគឺសំដៅលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់សហគមន៍ចំពោះការការពារ ធ្វើអាជីវកម្ម និងអភិវឌ្ឍន៍ធនធានទឹកដោយចីរភាព ទប់ទល់នឹងគ្រោះធម្មជាតិ បន្សាំជាមួយបម្រែបម្រូលអកាសធាតិ។

កម្មវិធីសប្តាហ៍ទឹកអន្តរជាតិ VACI ឆ្នាំ២០១៩ ស្ដីពី "ដំណោះស្រាយទឹកឆ្លាតវៃ - មិនទុកឲ្យនរណាម្នាក់នៅខាងក្រោយឡើយ" ដោយមានគោលបំណងផ្លាស់ប្ដូរមតិ សិក្សារៀនសូត្របទពិសោធន៍អន្តរជាតិអំពីការគ្រប់គ្រងទឹកឆ្លាតវៃ លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការប្រើប្រាស់ប្រភពទឹកដោយសន្សំសំចៃ ប្រសិទ្ធភាព ហើយឆ្ពោះទៅរកការគ្រប់គ្រង ការប្រើប្រាស់ធនធានទឹកឲ្យសបស្រប និងប្រកបដោយចីរភាព។

នេះក៏ជាឱកាសលើកកំពស់សមត្ថភាព កិច្ចសហប្រតិបត្តិការជាមួយដៃគូ សហគ្រាសវៀតណាមនានា និងបណ្ដាប្រទេសលើវិស័យធនធានទឹក សំដៅជំរុញការអភិវឌ្ឍទីផ្សារទឹកនិងផ្នែក ឧស្សាហកម្មទឹកនៅវៀតណាម។រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានសង្កត់ធ្ងន់ថា៖

"ខ្ញុំអំពាវនាវដល់ស្ថាប័នគ្រប់ជាន់ថ្នាក់ ខេត្តក្រុង សហគមន៍ និងប្រជាជនគ្រប់រូបរួមគ្នាខិតខំប្រឹងប្រែងដើម្បីមនុស្សទន់ខ្សោយក្នុងសង្គម។ រួមគ្នាកសាងយន្តការគោលនយោបាយច្បាប់ស្ដីពីធនជានទឹក ដើម្បីមនុស្សគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកស្អាត និងសវត្ថិភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ