ជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែ​សង្វាក់​តម្លៃ​សកល​និង​បដិវត្តឧស្សាហកម្ម 4.0

(VOVWORLD) -សិក្ខាសាលាស្តីពី " ការជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែសង្វាក់តម្លៃសកលនិងបដិវត្តឧស្សាហកម្ម 4.0" ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong រួមសហការជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ាននាថ្ងៃទី ២១ ខែវិច្ឆិកានៅទីក្រុង Hai Phong។
ជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែ​សង្វាក់​តម្លៃ​សកល​និង​បដិវត្តឧស្សាហកម្ម 4.0 - ảnh 1ទិដ្ឋភាពនៃ សិក្ខាសាលាស្តីពី " ការជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែសង្វាក់តម្លៃសកលនិងបដិវត្តឧស្សាហកម្ម 4.0" (http://haiphong.gov.vn)

នៅក្នុងសិក្ខាសាលានេះ អង្គសិក្ខាសាលាបានឯកភាពគ្នាថា ក្នុងបរិបទថ្មី ដោយមានការផ្លាស់ប្ដូរនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល និងខឿនសេដ្ឋកិច្ចឌីជីថលនោះ គឺតម្រូវឲ្យម្ចាស់សហគ្រាស ខ្នាតតូចនិងមធ្យម គម្បីផ្លាស់ប្ដូរការត្រិះរិះយ៉ាងឆាប់ៗ ដើម្បីដើរតាមទាន់ការអភិវឌ្ឍនៃពិភពលោក។តាមបណ្ឌិត Vu Viet Ngan ប្រធានក្រុមផ្ដល់ប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា វៀតណាមគប្បីបង្កើនទំនុកទុកចិត្ត តម្លាភាព និងអនុវត្តន៍ការតភ្ជាប់ដ៏យូរអង្វែងជាមួយដៃគូនានា។

"ដោះស្រាយបញ្ហាទាំងបីខាងលើ រួមជាមួយការជួយឧបត្ថម្ភរបស់គោលនយោបាយរដ្ឋនោះ ខ្ញុំមានក្ដីសង្ឈឹមថានាពេលខាងមុខ SME នឹងអភិវឌ្ឍន៍ទៅមុខ ដូចទៅនឹងក្ដីរំពឹងទុករបស់រដ្ឋាភិបាល។ ខឿនសេដ្ឋកិច្ចទាំងអស់នៅលើពិភពលោកបានចាត់ទុកថា ប្រព័ន្ធ SME គឹជាសរសរទ្រូងនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាលបានយល់ដឹងយ៉ាងជ្រាលជ្រៅអំពីបញ្ហានេះ។ ឯកសារ និងក្រមច្បាប់នានាត្រូវបានបង្កើតឡើងដើម្បីជួយសម្រួល SME ផងដែរ"៕


ប្រតិកម្មទៅវិញ

ផ្សេងៗ