ធនាគារពិភពលោកវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៧ គឺកើនឡើងខ្ពស់

(VOVWORLD) -នាថ្ងៃទី ១១ ធ្នូ នៅទីក្រុងហាណូយ ធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍ស្ដីពីការរំលឹកឡើងវិញនូវសេដ្ឋកិច្ចវៀតណាម។ នេះគឺជាឯកសារបោះពុម្ភផ្សាយជាប្រចាំឆ្នាំស្ដីពីស្ថានភាពសេដ្ឋកិច្ចវៀតណាមរបស់ធនាគារពិភពលោក។
ធនាគារពិភពលោកវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៧ គឺកើនឡើងខ្ពស់ - ảnh 1ធនាគារពិភពលោកវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៧ គឺកើនឡើងខ្ពស់ 

នាថ្ងៃទី ១១ ធ្នូ នៅទីក្រុងហាណូយ ធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍ស្ដីពីការរំលឹកឡើងវិញនូវសេដ្ឋកិច្ចវៀតណាម។ នេះគឺជាឯកសារបោះពុម្ភផ្សាយជាប្រចាំឆ្នាំស្ដីពីស្ថានភាពសេដ្ឋកិច្ចវៀតណាមរបស់ធនាគារពិភពលោក។

របាយការណ៍នេះបានរំលឹកឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចវៀតណាមគឺព្យាករណ៍ថាកើន ៦,៧% ក្នុងឆ្នាំ ២០១៧។ ចំពោះរយៈពេលមធ្យម កំណើនត្រូវបានព្យាករណ៍ថាមានស្ថិរភាពនៅត្រឹមកម្រិត ៦,៥% ហើយអតិអតិផរណាត្រូវបានព្យាករណ៍ថានៅត្រឹមកម្រិតទាប។

នាយកជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione បានឲ្យដឹងថា សន្ទុះកំណើននៅបណ្ដាខឿនសេដ្ឋកិច្ចធំៗត្រូវបានជំរុញ និងពាណិជ្ជកម្មសកលកំពុងបានស្ដារឡើងវិញក្នុងឆ្នាំ ២០១៧។ ខឿនសេដ្ឋកិច្ចវៀតណាមទទួលបានជោគជ័យនៅឆ្នាំនេះ ហើយមានកំណើនខ្ពស់ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព។

សេដ្ឋវិទូនៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Sebastian Eckardt បានឲ្យដឹងថា កំណែទម្រង់រចនាសម្ព័ន្ធនៅតែជាអាទិភាពចំបងក្នុង លក្ខខណ្ឌកំណើនមានទិន្នផលមិនទាន់ខ្ពស់។ ដោយផ្អែកទៅលើការ វិវឌ្ឍន៍ដែលទទួលបាននោះ វៀតណាមអាចបន្តលើកកំពស់ល្បឿនបង្កើនទិន្នផលតាមរយៈការវិនិយោគទៅលើជំនាញ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ហើយកែទម្រង់អំពីបរិយាកាលធ្វើអាជីវកម្ម ផ្នែកធនាគារ និងសហគ្រាសរដ្ឋឲ្យបានស៊ីជម្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ