បិទបញ្ជប់ការប្រណាំងទូកនាគទីក្រុងហាណូយបើកទូលាយឆ្នាំ​២០១៩

(VOVWORLD) -នាថ្ងៃទី ១៧ ខែកុម្ភៈ ជាថ្ងៃប្រកួតចុងក្រោយនៃ ការប្រណាំងទូកនាគទីក្រុងហាណូយបើកទូលាយឆ្នាំ២០១៩ បណ្ដាក្រុមមកពីខ័ណ្ឌ ស្រុក ទីរួមខេត្ត ស្ថានទូត ស្ថានប័ន និងសហគ្រាសនានានៅទីក្រុងហាណូយបានបន្តការប្រកួតជូនទស្សនិកជន។
បិទបញ្ជប់ការប្រណាំងទូកនាគទីក្រុងហាណូយបើកទូលាយឆ្នាំ​២០១៩ - ảnh 1 ទិដ្ឋភាពនៃការប្រណាំងទូកនាគទីក្រុងហាណូយបើកទូលាយឆ្នាំ២០១៩

ការប្រកួតចុងក្រោយនាពព្រឹកថ្ងៃនេះ ទាក់ទាញបានការចូលរួមទស្សនា និងគាំទ្រយ៉ាងសប្បាយរីករាយពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ។ លោកស្រី Charly និងលោកTom ភ្ញៀវទេសចរពីររូបមកពី អូស្ត្រាលីបានចែករំលែកថា៖

“ខ្ញុំឃើញថាបរិយាកាសនៅទីនេះពិតជាសប្បាយរីករាយ និងអស្ចារ្យណាស់។”

“ពិតជាជក់ចិត្តណាស់ ដោយសារខ្ញុំបានទៅទស្សនាទេសចរណ៍ផង និង បានទស្សនាកីឡាករការប្រណាំងផង។ យើងខ្ញុំមានក្ដីសង្ឃឹមថា នាពេលខាងមុខនឹងបានទស្សនាការប្រកួតដូច្នេះជាប្រចាំផងដែ”រ។

ក្នុងវិញ្ញាសាការប្រណាំងទូកចម្រុះផ្នែកបុរស និងនារីចំនួន ១២ នាក់ ដែលរួមមានក្រុមមកពីស្ថានទូត ស្ថាប័ន និងសហគ្រាសនានានៅទីក្រុងហាណូយនោះក្រុមជម្រើស Vietnam Airline 2 ទទួលបានជើងឯក។

ក្នុងវិញ្ញាសាចែវទូក ផ្នែកបរុសចំនួន ១២ នាក់នោះ ក្រុមជម្រើស Ung Hoa ទទួលបានពានរង្វាន់ជើងឯក ចំណែកឯក្រុមជម្រើសស្រុក Chuong My គឺឈ្នះពាន់រង្វាន់ជើងឯកលើវិញ្ញាសាការប្រណាំងទូកផ្នែកនារីចំនួន ១២ នាក់។

ការប្រណាំងទូកនាក់ទីក្រុងហាណូយបើកទូលាយឆ្នាំ២០១៩ ទាក់ទាញបានការចូលរួមរបស់កីឡាករជាង ៧០០ នាក់ ដែលមានក្រុមចំនួន ៤៣ ក្នុងនោះមានក្រុមអន្តរជាតិចំនួន ៤ គឺ៖ ឡាវ ម៉ាឡេស៊ី សិង្ហបុរី និងហុងកុង (ប្រទេសចិន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ