បំផុស “ខែធ្វើសកម្មភាពដើម្បីសុវត្ថិភាពស្បៀងអាហារ” ឆ្នាំ២០១៧

បំផុស “ខែធ្វើសកម្មភាពដើម្បីសុវត្ថិភាពស្បៀងអាហារ” ឆ្នាំ២០១៧ - ảnh 1
ទិដ្ឋភាពនៃពិធីបំផុស “ខែធ្វើសកម្មភាពដើម្បីសុវត្ថិភាពស្បៀងអាហារ” ឆ្នាំ២០១៧ (រូបថត៖TTXVN)
(VOVworld) - នាថ្ងៃទី១៥ មេសា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគ
ខាងត្បូងវៀតណាម បានបំផុសខែធ្វើសកម្មភាពដើម្បីសុវត្ថិភាពស្បៀងអាហារឆ្នាំ
២០១៧។ក្នុងរយៈពេល១ខែចាប់ពីថ្ងៃទី១៥ មេសា ដល់ថ្ងៃទី១៥ ឧសភា ខាងមុខ
ទីក្រុងនឹងរៀបចំសកម្មភាពជាច្រើនសំដៅត្រួតពិនិត្យមូលដ្ឋានផលិតកម្ម កែច្នៃនិង
ធ្វើអាជីវកម្មស្បៀងអាហារ ក៏ដូចជាមូលដ្ឋានផលិតកម្មនិងធ្វើអាជីវកម្មស្រាបៀរ
មិនទុកឲ្យស្បៀងអាហារមិនស្គាល់ប្រភពដើមត្រូវបានលក់ទិញលើទីផ្សារហើយ
បង្កការខូចខាតទៅលើសុខភាពប្រជាជននោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ