ពិធីទទួលប័ណ្ណបញ្ជាក់កំពែងរាជកាលHoជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក

ពិធីទទួលប័ណ្ណបញ្ជាក់កំពែងរាជកាលHoជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក - ảnh 1
សោភ័ណ្ធភាពដ័ពិសេសរបស់កំពែងរាជកាល Ho
(រូបថតៈ TTXVN)

(VOVworld)-ពិធីទទួលប័ណ្ណបញ្ជក់កំពែងរាជកាល Ho ជាបេតិកភ័ណ្ឌវប្បធម៌
ពិភពលោកនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦មិថុនានៅទីក្រុងThanh Hoaវៀតណាម​
។ដូច្នេះ កំពែងរាជកាល Ho ជាបេតិកភ័ណ្ឌទី៥ដែលបានទទួលស្គាល់ជាបេតិ
កភ័ណ្ឌពិភពលោក និងជាបេតិកភ័ណ្ឌ១ក្នុងចំណោមបេតិកភ័ណ្ឌចំនួន ៣៥ ដែល
បានUNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។ លោក Vuong
Viet Van អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ Thanh Hoa ឲ្យដឹងថា៖

        “យើងខ្ញុំមានគិត្តិយសពេលដែលមានបេតិកភ័ណ្ឌរាជកាល Ho ត្រូវ

បានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក។យើងខ្ញុំទទួលប័ណ្ណបញ្ជក់

ប៉ុន្តែមុនពេលទទួល យើងខ្ញុំសន្យាជាមួយគណៈកម្មាធិការបេតិកភ័ណ្ឌពិភព

លោក នូវបញ្ហាចំនួន១០ក្នុងនោះគឺយើងរៀបចំផែនការមេមួយ ដើម្បីអភិរក្ស

ជួសជុល និងពង្រីកតម្លៃរបស់បណ្តាបេតិកភ័ណ្ឌនេះ”។

        ពិធីទទួលប័ណ្ណបញ្ជក់កំពែងរាជកាល Ho ជាបេតិកភ័ណ្ឌពិភពលោក នឹងប្រ ព្រឹត្តទៅក្នុងរយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ទី១៧មិថុនា នៅមណ្ឌល បេតិកភ័ណ្ឌ
រាជកាល Hoនៅខេត្ត Thanh Hoa វៀតណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ