ពិធីបើកមហោស្រពសៀវភៅហាណូយឆ្នាំ២០១៨ ក្រោមប្រធានបទ «សៀវភៅនិង បច្ចេកវិទ្យា ឌីជីថល»

(VOVWORLD) - នាថ្ងៃទី៣ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកមហោស្រពសៀវ ភៅ ហាណូយ ឆ្នាំ២០១៨ ក្រោមប្រធានបទ«សៀវភៅនិង បច្ចេកវិទ្យា ឌីជីថល» នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្តែងដើម្បីស្វាគមន៍ពិធី រំលឹកខួបលើកទី៦៤នៃទិវារំដោះរដ្ឋធានីហាណូយ (10/10/1954-10/10/2018)។
 ពិធីបើកមហោស្រពសៀវភៅហាណូយឆ្នាំ២០១៨ ក្រោមប្រធានបទ «សៀវភៅនិង បច្ចេកវិទ្យា ឌីជីថល» - ảnh 1 មហោស្រពសៀវភៅហាណូយឆ្នាំ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨

មហោស្រពសៀវភៅហាណូយឆ្នាំ២០១៨ មានស្តង់ទំនិញចំនួន ១២០ ស្តង់ ដែល ប្រមូលផ្តុំពីអង្គភាពបោះពុម្ភ និងផ្សាយចេញជួរមុខរបស់ទីក្រុងហាណូយនិង ទូទាំងប្រទេសផងដែរ។ លោកស្រី Nguyen Thi Hoa បុគ្គលិកទទួលបន្ទុកស្តង់ សៀវភៅនៃក្រុមហ៊ុនបោះពុម្ភ Kim Dong បានចែករំលែកថា៖

« មកដល់មហោស្រពសៀវភៅហាណូយលើកនេះ ក្រុមហ៊ុនបោះពុម្ភ Kim Dong បាននាំមកនូវប្រភេទសៀវភៅថ្មីដែលគួរឲ្យមានចំណាប់អារម្មណ៍។ យើងខ្ញុំមាន សៀវភៅច្រើនពិតជាសាមញ្ញ ងាយយល់ដូចជាសៀវភៅមានខ្លឹមសារពិសោធន៍ ជាមូលដ្ឋាន ឬ ពិសោធន៍សាមញ្ញៗ និងងាយធ្វើនៅផ្ទះផងដែរ»។

 មហោស្រពសៀវភៅហាណូយឆ្នាំ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ