មហោស្រពរបរប្រពៃណីទីក្រុងហ្វេ ឆ្នាំ ២០១៩៖ “ព្រលឹង​របរ​វៀតណាម“

(VOVWORLD) -មហោស្រពរបរប្រពៃណីទីក្រុងហ្វេ ឆ្នាំ ២០១៩ គឺជាឱកាសសម្រាប់សិប្បករវៀតណាមឧទ្ទេសនាមអំពីព្រលឹងរបរ ផលិតផលវិសេសវិសាលទៅកាន់ សាធារណជនទាំងជាតិ និងអន្តរជាតិ។
មហោស្រពរបរប្រពៃណីទីក្រុងហ្វេ ឆ្នាំ ២០១៩៖ “ព្រលឹង​របរ​វៀតណាម“ - ảnh 1 ទិដ្ឋភាពមហោស្រពរបរប្រពៃណីទីក្រុងហ្វេ ឆ្នាំ ២០១៩៖ "ព្រលឹងរបរវៀតណាម"

មហោស្រពរបរប្រពៃណីទីក្រុងហ្វេ លើកទី ៨ ឆ្នាំ ២០១៩ ដោយប្រធានបទ "ព្រលឹងរបរវៀតណាម" នឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី ២៦ ខែមេសាដល់ដំណាច់ថ្ងៃទី ២ ខែឧសភា។ មហោស្រពនេះនឹងឧទ្ទេសនាម និងបង្ហាញផលិតផលដ៏វិសេសវិសាលនៃភូមិរបរល្បីឈ្មោះនៅទីក្រុងហ្វេ និងខេត្ត ក្រុងនានានៅទូទាំងប្រទេស ដូចជា៖ គ្រឿងអលង្ការ ប៉ាក់ ចម្លាក់ ដេរអាវផាយ ត្បាញ Zeng គ្រឿងភាជន៍ ផលិតផលធ្វើពីឫស្សីនិងផ្តៅ ដួនស្លឹក គំនូរ និងម្ហូបអាហារជាដើម រួមជាមួយភូមិរបរមួយចំនួនរបស់ជប៉ុន និងកូរ៉េខាងត្បូង។

មហោស្រពរបរប្រពៃណីទីក្រុងហ្វេលើកនេះទាក់ទាញការចូលរួមរបស់ក្រុម
សិប្បករចំនួន ១៧មកពីទីក្រុង និងអង្គការអន្តរជាតិចំនួន ១១។ លោក Nguyen Van Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហ្វេ និងជាប្រធានគណៈចាត់តាំងមហោស្រពរបរប្រពៃណីទីក្រុងហ្វេបាឲ្យដឹងថា៖

“ទីក្រុងហ្វេមានទំនាក់ទំនងអន្តរជាតិជាមួយទីក្រុងចំនួន ១៨ របស់ ប្រទេស ចំនួន ១០ ដូចជា៖ ជប៉ុន កូរ៉េខាងត្បូង បារាំង អាមេរិក ប្រេស៊ីល ទួរគី បែលហ្សិក  និងអង្គការអន្តរជាតិចំនួន ១០ ទៀត ។ មហោស្រពលើកនេះ បានបង្តើតឱកាសសម្រាប់មិត្តភត្តិអន្តរជាតិបង្ហាញផលិតផលប្រពៃណីរបស់ខ្លួន។ យើងខ្ញុំមានគោលបំណងចង់ធ្វើឲ្យព្រឹត្តិការណ៍នេះមានលក្ខណៈអន្តរជាតិ ជាទីកន្លែងជួបប្រាស្រ័យទាក់ទងគ្នា សម្រាប់ភូមិរបរក្នុងស្រុក អន្តរជាតិ ទីក្រុងបេតិកភណ្ឌ និងទីក្រុងប្រវត្តិសាស្ត្ររបស់បណ្ដាប្រទេសដូចជា៖ កូរ៉េខាងត្បូង និង ជប៉ូន។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍នេះក៏ ជាឱកាសសម្រាប់វៀតណាមជួបប្រាស្រ័យទាក់ទងគ្នា ដកបទពិសោធន៍ជាមួយមិត្តភក្តិអន្តរជាតិផងដែរ”។

មហោស្រពរបរប្រពៃណីទីក្រុងហ្វេ ឆ្នាំ ២០១៩ គឺជាឱកាសសម្រាប់សិប្បករវៀតណាមឧទ្ទេសនាមអំពីព្រលឹងរបរ ផលិតផលវិសេសវិសាលទៅកាន់ សាធារណជនទាំងជាតិ និងអន្តរជាតិ។ តាមនោះ ផ្សព្វផ្សាយរូបភាពវៀតណាម ក៏ដូចជារូមចំណែកយ៉ាងសកម្មទៅក្នុងការអនុវត្តន៍រាល់គោលការណ៍របស់ខេត្តនិងក្រុង អំពីភូមិរបរប្រពៃណីប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ