រំលឹកខួបលើទី ១០​ ទិវា Cu Lao Cham – Hoi An ត្រូវបាន​អង្គការ​យូណេស្កូ​ទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរ ព្រមទាំងវាយតម្លៃថា ក្រោយរយៈពេល ១០ ឆ្នាំកន្លងទៅ Cu Lao Cham - Hoi An បានផ្លាស់ប្ដូរមុខមាត់ ដោយបានអិភិរក្សលក្ខណៈដើមដដែល និងពង្រីកនូវរាល់តម្លៃធនធានធម្មជាតិ។
រំលឹកខួបលើទី ១០​ ទិវា Cu Lao Cham – Hoi An ត្រូវបាន​អង្គការ​យូណេស្កូ​ទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក - ảnh 1ពិធីរំលឹកខួបលើទី ១០ ទិវា Cu Lao Cham – Hoi An ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក  (រូបថត៖ daidoanket.vn)

នាយប់ថ្ងៃទី ២៥ ខែឧសភា នៅកោះ Cu Lao Cham ទីក្រុង Hoi An ខេត្ត Quang Nam ភាគីខាងជើងវៀតណាមបានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ១០ទិវា ទិវា Cu Lao Cham – Hoi An ត្រូវបានអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ជា តំបន់អភិរក្សជីវចម្រុះពិភពលោក។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរ ព្រមទាំងវាយតម្លៃថា ក្រោយរយៈពេល ១០ ឆ្នាំកន្លងទៅ Cu Lao Cham - Hoi An បានផ្លាស់ប្ដូរមុខមាត់ ដោយបានអិភិរក្សលក្ខណៈដើមដដែល និងពង្រីកនូវរាល់តម្លៃធនធានធម្មជាតិ។

ជាក់ស្ដែង ក្នុងរយៈពេល ១០ ឆ្នាំ មុន Cu Lao Cham - Hoi An បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១៥ ពាន់នាក់តែប៉ុណ្ណោះ។ រីឯនាឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរជាង ៤១៥ ពាន់នាក់ កើតប្រមាន ៣០ ដង បើធៀបនឹងរយៈពេល ១០ ឆ្នាំមុន។

ក្នុងរយៈពេល ១០ ឆ្នាំ កន្លងទៅ តំបន់អភិរក្សជីវចម្រុះពិភពលោក Cu Lao Cham បានអះអាងនូវឋានៈរបស់ខ្លួនចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតក្ដីជឿទុកចិត្ត ក្ដីស្រឡាញ់ពីសំណាក់ភ្ញៀវទេសចរ និងមិត្តភក្តិអន្តរជាតិ។ ប្រការនេះបានបង្កើតកម្លាំងចលករ សម្រាប់ប្រជាជន ក៏ដូចជារដ្ឋអំណាចទីក្រុង ប្ដេជ្ញាចិត្តក្នុងការកសាង Cu Lao Cham ឲ្យកាន់តែស្រស់បំព្រង។ លោក  Nguyen The Hung អនុប្រធានគណៈកម្មាធិការទីក្រុង Hoi An ខេត្ត  Quang Nam បានឲ្យដឹងថា៖

“ជីវភាពរស់នៅរបស់ប្រជា ជននៅតំបន់នេះបានផ្លាស់ប្ដូរជាច្រើនណាស់។ ប្រជាជន Cu Lao Cham មានប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់ចាប់ពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺខ្ពស់បំផុតក្នុងចំណោមឃុំទាំងអស់នៅខេត្ត Quang Nam។ យើងខ្ញុំបានបំពេញល្អនូវការងារអភិវក្ស ដើម្បី ធ្វើជាមូលដ្ឋាន គ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ