រំលឹកខួបអនុស្សាវរីយ៍លើកទី៨៦នៃទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ

(VOVworld) - នាព្រឹកថ្ងៃទី២៦ មិនា នៅមហាវិទ្យាល័យគរុកោសល្យទីក្រុង
ហូជីមិញ បាន ប្រព្រឹត្តទៅកម្មវិធី “និស្សិតគរុកោសល្យជាមួយកោះសមុទ្រមាតុ
ប្រទេស” ដោយមានការ ចូលរួមរបស់និស្សិតយ៉ាងច្រើនកុះករ។កញ្ញា Luu Tuyet
Tran និស្សិតឆ្នាំទី១នៃ មហាវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញបានចែករំលែក
ថា៖
“នាងខ្ញុំគិតថា សម្ព័ន្ធសមាគមន៍យុវជនជាបរិយាកាសល្អណាស់ ដោយមាន
សកម្មភាពប្រយោជន៍ជាច្រើន។ថ្ងៃនេះមានមិត្តជាច្រើនត្រូវបានលើកតម្កើងជា
និស្សិតគំរូ។ប្រការនេះលើកទឹកចិត្តឲ្យផ្ទាល់ខ្ញុំខំប្រឹងប្រែងសិក្សារៀនសូត្រថែម
ទៀត។”
រំលឹកខួបអនុស្សាវរីយ៍លើកទី៨៦នៃទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ - ảnh 1
ការរត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូលត្រូវបានរៀបចំឡើងសំដៅរំលឹកខួបលើកទី៨៦ទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជនកុម្មុយនីស្តហូជីមិញ

នាព្រឹកថ្ងៃនេះដែរ នៅទីក្រុង Yen Bai ខេត្ត Yen Bai ប៉ែកខាងជើងវៀតណាម
បានប្រព្រឹត្តទៅទិវារត់អូឡាំពិកក្រោមប្រធានបទ “ដើម្បីសុខភាពប្រជាជនទាំង
មូល” ទិវាបុណ្យយុវជនថ្នាក់ខេត្ត និងទិវាបុណ្យសុវត្ថិភាពចរាចរណ៍ ដោយមាន
សកម្មភាគួរឲ្យទាក់ទាញដ៏សម្បូរបែប។សិស្សានុសិស្ស និស្សិត កម្មាភិបាល កម្មករ
 និងប្រជាជនទីក្រុង Yen Bai ប្រមាណ៦ពាន់នាក់បានចូលរួមបណ្ដាសកម្មភាព
នេះ។លោក​Lương Mạnh Hà លេខាអចិន្ត្រៃរងសម្ព័ន្ធសមាគមន៍យុវជន ខេត្ត Yên
Bái បានឲ្យដឹងថា៖
“បណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបទិវាបង្កើតសម្ព័ន្ធសមាគមន៍យុវជន
នេះ នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងចំពោះយុវជនគ្រប់រូប។នេះក៏ជាឱកាស
ដើម្បី ប្រមូលផ្ដុំ ទាក់ទាញមិត្តវ័យក្មេងចូលរួមសកម្មភាពដ៏សប្បាយអ៊ូអរដើម្បីលើក
ទឹកចិត្តគេសិក្សារៀនសូត្រនិងបំពេញការងារឲ្យបានល្អថែមទៀតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ