វៀតណាមជាប់ក្នុងបញ្ជីរាយនាមបណ្ដាប្រទេសល្អបំផុតដើម្បីចូលនិវត្តន៍ប្រចាំឆ្នាំរបស់ InternationalLiving

(VOVWORLD) -ប្រទេសវៀតណាមស្ថិតក្នុងបញ្ជីរាយនាមបណ្ដាប្រទេសល្អបំផុតដើម្បីចូលនិវត្តន៍ប្រចាំឆ្នាំរបស់ InternationalLiving - ដែលជាវែបសាយមានបទពិសោធន៍ជាច្រើនលើវិស័យវាយតម្លៃទីមកដល់គួរឲ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោក។ 

តាម InternationalLiving ថា វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២៣ ក្នុងចំណោមប្រទេសល្អបំផុតដើម្បីចូលនិវត្តន៍ ដោយទទួលបានពិន្ទុជាមធ្យមគឺ7 6,6 / 100 ។

ជារៀងរាល់ឆ្នាំ InternationalLiving បានផ្តល់ជូននូវបញ្ជីរាយនាមបណ្ដាទីមកដល់សុខសាន្តត្រានសម្រាប់អ្នកចូលនិវត្តន៍។ អ្នកជំនាញខាងទេសចរណ៍របស់ InternationalLiving បានជ្រើសរើសទីកន្លែងគួរឲ្យចាប់អារម្មណ៍ដើម្បីចូល និវត្តន៍តាមបទដ្ឋានដូចជា៖ការលក់ដូរ  ការវិនិយោគ  ការជួលលំនៅដ្ឋាន សុខុមាលភាពសង្គម ការផ្ដល់ទិដ្ឋាការ ការចំណាយក្នុងការរស់នៅ សេវាកម្មថែទាំសុខភាព គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយរបស់រដ្ឋជាដើម ។ ប្រទេសេស Costa Rica នៅទ្វីបអាមេរិកបានជាប់ចំណាត់ថ្នាក់សេខ ១ ដោយ មានពិន្ទុជាមធ្យមគឺ 91,3 / 100 ។ បន្ទាប់មកម៉ិកស៊ិក និងប៉ាណាម៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ