វៀតណាមទទួលបានទុន FDI ជិត២២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៧

(VOVWORLD) -យោងតាមនាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការនិងវិនិយោគវៀតណាម នា រយៈពេល៧ខែកន្លងទៅ ចំនួនទុនវិនិយោគផ្ទាល់ពីបរទេសទទួលបានជិត២២ពាន់ លានដុល្លាអាមេរិក កើន៥២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ 
វៀតណាមទទួលបានទុន FDI ជិត២២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៧ - ảnh 1

វៀតណាមទទួលបានទុន FDI ជិត២២ពាន់លានដុល្លារអាមេរិកក្នុង រយៈពេល៧ខែដើមឆ្នាំ២០១៧  

ទុនរំដោះទទួលបានជាង៩ពាន់លានដុល្លាអាមេរិក កើន៦% បើប្រៀបនឹងរយៈពេលដូច គ្នានាឆ្នាំមុន។ បច្ចុប្បន្ន វិនិយោគិនកំពុងវិនិយោគទៅលើវិស័យចំនួន១៨  ក្នុងនោះ មានឧស្សាហកម្មកែច្នៃជាវិស័យទាក់ទាញបានជិត១១ពាន់លានដុល្លា អាមេរិក ស្រូបយក៤៩%ចំនួនទុនវិនិយោគបានចុះបញ្ជី។ បន្ទាប់មកគឺវិស័យផលិតកម្មនិង បែងចែកអគ្គិសនី រុករកផលរ៉ែ។

        យោងតាមការពិនិត្យរបស់អ្នកជំនាញការសេដ្ឋកិច្ចមួយចំនួន វៀតណាមនៅតែ ជាប្រទេសគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនបរទេស។ តាមការព្យាករណ៍ ការទាក់ ទាញ ទុនវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំនេះនៅវៀតណាមអាចទទួលបាន ៣០ពាន់ លាន ដុល្លាអាមេរិកនិងទុនវិនិយោគផ្ទាល់ពីបរទេសរំដោះនឹងទទួលបាន ១៨ពាន់ លានដុល្លាអាមេរិក។ លទ្ធផលទទួលបាននេះគឺដោយសារគោលនយោ បាយបើកទ្វារក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនិងប្រៀបខ្លាំងពីបណ្តាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលវៀតណាមបាននិងកំពុងចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ