វេទិកាតភ្ជាប់ Startup វៀតណាមក្នុងនិងក្រៅប្រទេសបានបើកនៅទីក្រុងហូជីមិញ

(VOVWORLD) - វេទិកា “តភ្ជាប់ Startup វៀតណាមក្នុងនិងក្រៅប្រទេស” បានបើកជាផ្លូវការនៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី២៦ មិថុនា។ វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស វៀតណាមរួមសហការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ 
វេទិកាតភ្ជាប់ Startup វៀតណាមក្នុងនិងក្រៅប្រទេសបានបើកនៅទីក្រុងហូជីមិញ - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញថ្លែងមតិក្នុងពិធី  

ចូលរួមក្នុងវេទិកា មានវត្តមានតំណាងជាតិនិងអន្តរជាតិចំនួន៣០០នាក់ មកពីក្រសួងនិងស្ថាប័ន សាកលវិទ្យាល័យ និងសហគ្រាសមួយចំនួន រួមទាំងវាគ្មិនចំនួន៨រូប ជាជំនាញការលើវិស័យចាប់ផ្តើមអាជីពមកពីវៀតណាម អាមេរិក កាណាដា អ៊ីស្រាអ៊ែលដោយបានធ្វើបទបង្ហាញអំពីបញ្ហាទាក់ទិននឹង Startup។

អញ្ជើញថ្លែងមតិក្នុងវេទិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស លោក Vu Hong Nam បានអះអាងថា៖ ក្នុងបរិបទដែលបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងនោះ វៀតណាមត្រូវបានវាយតម្លៃថាជាប្រទេសពោរពេញទៅដោយសក្កានុភាពដើម្បីក្លាយទៅជាប្រទេសចាប់ផ្តើមអាជីព។ តាមរយៈវេទិកានេះ នឹងបន្តបើកទូលាយបណ្តាញតភ្ជាប់ Startup របស់ជនវៀតណាមក្នុងនិងក្រៅប្រទេស។

វេទិកានេះជាឱកាសសម្រាប់ Startup វៀតណាមក្នុងនិងក្រៅប្រទេស វិនិយោគិន សាកលវិទ្យាល័យនានា វិទ្យាស្ថានស្រាវជ្រាវ អ្នករៀបចំផែនការមេ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍និងកំណត់ទិសដៅសម្រាប់សហគ្រាសចាប់ផ្តើមអាជីពនៅវៀតណាម ជាពិសេសគឺតភ្ជាប់ Startup របស់ជនវៀតណាមទាំងក្នុងនិងក្រៅប្រទេសជាមួយគ្នា។

អញ្ជើញថ្លែងមតិក្នុងវេទិកា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានឲ្យដឹងថា ៖“តើចំណូលទាបអាចចាប់ផ្តើមអាជីពបានទេ? តាមស្ថានភាពជាក់ស្តែងនៅវៀតណាមអាចអះអាងបានថា គឺអាចធ្វើបាន។ ត្រូវមានវិធានការជួយឧបត្ថម្ភពិសេស នោះគឺបង្កើតប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីព។ យើងមានកម្មវិធីរបស់រដ្ឋាភិបាលហើយ របស់ទីក្រុងហើយ។ ប៉ុន្តែដរាបណា អ្នកវិទ្យាសាស្ត្រនិងអាជីវករចាត់ទុកនេះជាកម្មវិធីរបស់ខ្លួន ហើយប្រាជ្ញាធ្វើទើបសម្រេចប្រកបដោយជោគជ័យ”។

វេទិកាឆ្នាំនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៦និងទី២៧មិថុនាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ