ស្រាវជ្រាវលើពង្រាងច្បាប់មួយចំនួនដែលជះឥទ្ធិពលលើតំបន់ជនជាតិភាគតិច

(VOVWORLD) -បន្តសម័យប្រជុំពេញអង្គលើកទី៦ នាព្រឹកថ្ងៃទី៤ ឧសភា សមាជិកក្រុមប្រឹក្សា ជនជាតិនៃរដ្ឋសភាបានផ្តល់មតិពង្រាងច្បាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស Van Don, Bac Van Phong, Phu Quoc របាយការណ៍សកម្មភាពពីកិច្ចប្រជុំលើកទី៤ ដល់កិច្ចប្រជុំលើកទី៥ គម្រោងសកម្មភាពក្រោយកិច្ចប្រជុំលើកទី៥នៃក្រុមប្រឹក្សាជន ជាតិ និងកម្មវិធីឃ្លាំមើលរបស់ក្រុមប្រឹក្សាជនជាតិ២០១៩ផងដែរ។
ស្រាវជ្រាវលើពង្រាងច្បាប់មួយចំនួនដែលជះឥទ្ធិពលលើតំបន់ជនជាតិភាគតិច - ảnh 1 រូបថតៈ Duc Anh/VOV5

ក្នុងរបាយការណ៍សកម្មភាពពីកិច្ចប្រជុំលើកទី៤ដល់កិច្ចប្រជុំលើក ទី៥និង គម្រោងធ្វើសកម្មភាពក្រោយកិច្ចប្រជុំលើកទី៥របស់ក្រុមប្រឹក្សាជនជាតិបានលើក ច្បាស់ថា អចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិនិងសមាជិកនៃក្រុមនេះបានសម្រេចជា សារវន្តរាល់ភារកិច្ចដែលបានប្រគល់ជូន។ កិច្ច ការកសាងច្បាប់ សកម្មភាពតាក់តែង ច្បាប់ត្រូវបានធានាតាមតម្រូវការនិងការចាត់តាំងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា។ មតិមួយចំនួនរបស់ក្រុមជនជាតិពាក់ព័ន្ធផ្ទាល់ដល់ការអនុវត្តគោលនយោបាយច្បាប់ ធានាជីវភាពសណ្តាប់ធ្នាប់សង្គមសម្រាប់ជនរួមជាតិជាជនជាតិភាគតិច សុទ្ធតែបានរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នទាក់ទិននានាធ្វើការស្រាវ ជ្រាវនិងក្រេបយកជាជ្រាប។

        សម្រាប់កម្មវិធីឃ្លាំមើលរបស់ក្រុមប្រឹក្សាជនជាតិឆ្នាំ២០១៩ មតិជាច្រើនបាន យល់ស្របជាមួយខ្លឹមសារប្រធានបទឃ្លាំមើល ស្តីពី “ការអនុ វត្តគោលនយោបាយ ច្បាប់អំពីការវិនិយោគអភិវឌ្ឍន៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដោយតភ្ជាប់ជាមួយការ អនុវត្តកម្មវិធីគោលដៅជាតិ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ធានាសន្តិ សុខសង្គមលើតំបន់ជន ជាតិ ភាគតិច តំបន់ព្រៃភ្នំ ព្រំដែនដំណាក់កាល២០០៩-២០១៨” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ