សហគ្រាសជប៉ុនចំនួនជាង ១០០ អង្គភាព​ស្វែងរក​ឱកាស​វិនិយោគ​ចូលមក​ទីក្រុង Can Tho និងតំបន់វាលសណ្ដទន្លេ Cuu Long

(VOVWORLD) -កម្មវិធីជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្មរវាងវៀតណាម និងជប៉ុនលើកទី ៤ កំពុងប្រព្រឹត្តិទៅនៅទីក្រុង Can Tho និងខេត្តមួយចំនួននៃតំបន់វាលសណ្ដទន្លេ Cuu Long។ 
សហគ្រាសជប៉ុនចំនួនជាង ១០០ អង្គភាព​ស្វែងរក​ឱកាស​វិនិយោគ​ចូលមក​ទីក្រុង Can Tho និងតំបន់វាលសណ្ដទន្លេ Cuu Long - ảnh 1គណប្រតិភូសហគ្រាសជប៉ុន (VOV) 

ព្រឹត្តិការណ៍នេះទាក់ទាញបានការចូលរួមរបស់អ្នកដំណើរចំនួន ១២០ នាក់ មកពីសហគ្រាសជប៉ុនចំនួន ១០០ អង្គភាព ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ វិនិយោគ លើវិស័យកសិកម្ម ឧស្សាហកម្ម និង logistics នៃ ទីក្រុង Can Tho និងតំបន់ វាលសណ្ដទន្លេ Cuu Long។ លោក Nguyen Phuong Lam នាយករងទទួលបន្ទុក VCCI Can Tho បានឲ្យដឹងថា៖

"គណប្រតិភូសហគ្រាសលើកនេះ រួមមានសហគ្រាសើវិស័យសំណង់ គមនាគមន៍ និង ផ្ដល់ប្រឹក្សាយោបល់ហិរញ្ញវត្ថុ។ ពួកគេមកទីនេះដើម្បីស្វែងយល់អំពីទីផ្សារថ្មី។ យើងខ្ញុំបានខិតខំប្រឹងប្រែងដម្បីបង្ហាញឲ្យគេឃើញនូវសក្តានុពលនៃតំបន់វាលសណ្ដទន្លេ Cuu Long ដែលមានចំនួនប្រជាជន ១៧ លាននាក់ផងដែរ។

កម្មវិធីជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្មរវាងវៀតណាម និងជប៉ុនលើកទី ៤ មានស្តង់ទំនិញចំនួន ១២០ ក្នុងនោះមានស្តង់ទំនិញ ចំនួន ៣០ ដែល ឧទ្ទេសនាមអំពីវប្បធម៌របស់វៀតណាម និងជប៉ុន និងស្តង់ទំនិញពាណិជ្ជកម្មចំនួន ៩០ ដែលឧទ្ទេសនាមអំពីផលិតផលរបស់ប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ