Dien Bien Phu លើលំហអាកាស-កម្រិតប្ញទ្ធានុភាពនិងបញ្ញាវៀតណាម

(VOVworld)-ជ័យជំនះ១២យប់ថ្ងៃហាណូយ- Dien Bien Phu លើលំហអាកាស នា
ខែធ្នូឆ្នាំ១៩៧២ បានឈានចូលប្រវត្តិសាស្រ្តរបស់ប្រជាជាតិវៀតណាមដូចជាយុទ្ធ
ជ័យដ៏អស្ចារ្យ១ វាយកំទេចចោលយុទ្ធនាការទម្លាក់គ្រប់បែកដោយយន្ត ហោះ B52
មានឈ្មោះ Linebacker II របស់កងទ័ពអាមេរិក។ ជ័យជំនះនេះ​ជានិមិត្តរូបឲ្យកំរឹត
ប្ញទ្ធានុភាពនិងបញ្ញាវៀតណាម និងធ្វើឲ្យផ្លាស់ប្តូរស្ថានភាព សង្គ្រាម រួមចំណែក
សំខាន់ចូលក្នុងបុព្វហេតុឯករាជប្រទេសជាតិទាំងមូលនា និទាឃៈ រដូវឆ្នាំ១៩៧៥
របស់ប្រជាជនវៀតណាម។

Dien Bien Phu លើលំហអាកាស-កម្រិតប្ញទ្ធានុភាពនិងបញ្ញាវៀតណាម - ảnh 1
ស្នាមញញឹមរបស់ជីវពលក្បែសំបកយន្តហោះ
(រូបថតៈ ឯកសារ)

        ក្នុងការប្រយុទ្ធ១២យប់ថ្ងៃលើលំហរអាកាសទីក្រុងហាណូយមុននេះ៤០ឆ្នាំ
កងទ័ពវៀតណាមមិនមានការងឿងឆ្ងល់ចំពោះយុទ្ធសាស្រ្តពេលអាមេរិកបើក
យុទ្ធនាការ Linebacker IIទេ។ ពេលអាមេរិកទម្លាក់គ្រាប់បែកមកលើតំបន់ Ben
Cat ទីក្រុងហូជីមិញនាឆ្នំា១៩៦៥ លោកប្រធាន ហូជីមិញក៏ពិនិត្យថា យ៉ាងយូរ
ឬឆាប់ ​ អាមេរិកនឹងប្រើប្រាស់យន្តហោះ B52 ទម្លាក់គ្រាប់បែកទៅលើទីក្រុង
ហាណូយនិងភាគខាងជើងវៀតណាម។ ដោយហេតុនេះ ផ្នែកទ័ពការពារដែន
អាកាស-ទ័ពជើងអាកាសត្រូវម្ចាស់ការត្រៀមលក្ខណៈរៀបចំ​រាល់បែបផែនសំពង
បតវិញ ។ អនុវត្តតាមពាក្យបញ្ជាណែនាំនេះ កងទ័ពវៀតណាមបានដាក់ពង្រាយ
កម្លាំងកងទ័ពការពារដែនអាកាស ទ័ពជើងអាកាស រៀបចំគ្រឿងសព្វអាវុធ ហ្វឹកហ្វឺនឲ្យកម្លាំងការពារដែនអាកាស ទ័ពជើងអាកាសអំពី របៀបប្រយុទ្ធនិង
បាញ់យន្តហោះ B52។ ឧត្តមសេនីយ៌ទោ Nguyen Xuan Mau ជាអតីតប្រធាន
ស្នងការរងនៃផ្នែកទ័ពការពារដែនអាកាស-ទ័ពជើងអាកាសឲ្យ ដឹងថា៖

        “ផ្នែកទ័ពការពារដែនអាកាស-ទ័ពជើងអាកាសបានចង់ក្រងធ្វើជា
ក្បួនតម្រាបាញ់ប្រយុទ្ធនឹងយន្តហោះ B52 ដែលជាវិធីប្រយុទ្ធកាលពីឆ្នាំ
១៩៦៨។ នាចុងខែវិច្ឆិកាឆ្នាំ ១៩៧២ វិធីចុងក្រោយបាញ់យន្តហោះ B52
ត្រូវបានអគ្គសេនាធិការ Văn Tien Dung និងក្រុមថ្នាក់ដឹកនាំនៃអគ្គសេ
នាធិការអនុម័តផ្ទាល់ បន្ទាប់មកត្រូវបានអនុម័ត្តសម្រេចចុងក្រោយដោយ
នាយឧត្តមសេនីយ៌Vo Nguyen Giap។ ពីនោះ យើងខ្ញុំបង្កើតផែនការវាយ
ប្រហារ យន្តហោះ B52 និងម្ចាស់ការទាំងស្រុង”។

Dien Bien Phu លើលំហអាកាស-កម្រិតប្ញទ្ធានុភាពនិងបញ្ញាវៀតណាម - ảnh 2
កាំជ្រួច SAM-2 អាវុធដែលបាញ់កំទេចយន្តហោះ B52
 (រូបថតៈ Internet)

        ការប្រយុទ្ធ១២យប់ថ្ងៃ លើលំហរអាកាសទីក្រុងហាណូយឆ្នាំ១៩៧២បាន បង្ហាញឲ្យឃើញពីការច្នៃប្រឌិតរបស់កងទ័ពវៀតណាមក្នុងរបៀបប្រយុទ្ធ ដោយ
យន្តហោះ MIG 21 គាំជ្រួច SAM 2ជាដើម។ វរសេនីយ៌ឯក Dinh The Van ជា
អតីត ប្រធានកងវររសេនាតូចលេខ៧៧ ជាអង្គភាពដែលបាញ់ធ្លាក់យន្តហោះ
B52 ចំនួន ៤គ្រឿង ឲ្យដឹងថា៖

        “ភារកិច្ចរបស់កងវរសេនាតូចលេខ៧៧គឺការពារមជ្ឈមណ្ឌ Ba
Dinh ដោយហេតុនេះ យើងខ្ញុំត្រូវស្រាវជ្រាវរកចំណុចខ្សោយទាំងអស់
របស់យន្តហោះ B52។ ម្យ៉ាងទៀត យន្តហោះ B52 ហោះនៅកំពស់
១០គីឡូមែត្រ ជាកំពស់ងាយស្រួល សម្រាប់គាំជ្រួចបាញ់ទម្លាក់យន្ត
ហោះ B52នេះ”។

        ជ័យជំនះនាចុងខែធ្នូឆ្នាំ១៩៧២ ជាគំពូលអំពីសិល្បៈប្រយុទ្ធរបស់កងទ័ព ជើងអាកាសប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងចក្រព័ទអាមេរិក។ តាម
ឧត្តមសេនីយ៌ទោ Pham Tuan ថា យន្តហោះ B52ត្រូវបានការពារយ៉ាងខ្លាំងក្លា
និងហោះពេលយប់ ដោយហេតុនេះ កងទ័ពជើងអាកាសវៀតណាមត្រូវហ្វឺក
ហ្វឺនហោះហើរទាប ខ្ពស់ ដើម្បីចូលប្រកៀកយន្តហោះនេះយ៉ាងឆាប់ៗ។

        មិនត្រឹមតែម្ចាស់ការក្នុងការប្រយុទ្ធប៉ណ្ណោះទេ ក្នុងពេលនោះ កងទ័ព វៀតណាមបានម្ចាស់ការកែច្នៃអាវុធ​ទៀតផង ជាក់ស្តែងគឺកែច្នៃកំាជ្រួច SAM2
ជា ប្រភេទអាវុធដែលអាមេរិកចាត់ទុកថា គ្មានសមត្ថភាពវាយឈ្នះ B52ទេ។

ឧត្តមសេនីយ៌ទោ Nguyen Van Phiet ជាអតីតប្រធានកងវរសេនាតូចលេខ 57
ឲ្យដឹងថា៖

       “ដើម្បីបាញ់យន្តហោះ B52 យើងមានតែកាំជ្រួច SAM2។ យើង
បានកែឆ្នៃ និងលើកពលានុភាពសម្រាប់កាំជ្រួចនេះ។ ឧទាហ៌ នាឆ្នាំ
១៩៦៧​ បន្ទាប់ពី កងទ័ពកាំជ្រួចបាញ់យន្តហោះ B52 តែកាំជញរួចSAM
2 បាញ់ឡើងគឺត្រូវ​ធ្លាក់ ដូច្នេះ តាមរយៈការស្រាវជ្រាវ អ្នកជំនាញការ
សូវៀតនិងវៀតណាមបានកែឆ្នៃដើម្បីជំនះពុពារគំហិតនេះ”។

        ដោយមានកម្លាំងនិងសាស្រ្តពេញលេញកងទ័ពនិងប្រជាជនហាណូយនិង ភាគខាងជើងវៀតណាម បានវាយបរាជ័យការវាយប្រហារដោយជើងអាកាស
របស់អាមេរិក បាញ់ធ្លាក់យន្តហោះទំនើបជាច្រើន ក្នុងនោះមានយន្តហោះ B52
ចំនួន ៣៤គ្រឿង។ ជ័យជំនះនេះ បង្ខំឲ្យអាមេរិកត្រូវប្រកាសបញ្ឈប់ទម្លាក់គ្រាប់ បែកមកលើភាគខាងជើងវៀតណាម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង Paris
ឆ្នាំ ១៩៧៣ បើកចេញឱកាសយុទ្ធសាស្រ្ត ដើម្បីវៀតណាមឈានឡើង ដណ្តើម បានជ័យជំនះទាំងស្រុងក្នុងការតស៊ូប្រឆំាងចក្រព័ត្តអាមេរិក សង្គ្រោះជាតិ។ ក្នុង
៤០ឆ្នាំកន្លងទៅ ជ័យជំនះ Dien Bien Phu លើលំហអាកាសក្លាយទៅជាព្រឹត្ត

ការណ៌ដ៏មហិមា សម្តែងប្ញទ្ធានុភាព បញ្ញានិងចក្ខុវិស័យយុទ្ធសាស្រ្តរបស់បក្ស កុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ