Fatahនិង Hamasចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្រួបបង្រួម៖ការបោះជំហានសម្រាប់ការផ្សះផ្សាផ្ទៃក្នុង

(VOVWORLD) -ថ្នាក់ដឹកនាំចលនា Fatah និង Hamas នៅប៉ាឡេស្ទីននាថ្ងៃទី១២តុលា (តាមម៉ោង តំបន់) ទទួលបានកិច្ចព្រមព្រៀងផ្សះផ្សាមួយនៅរដ្ឋធានីគែប្រទេសអេហ្ស៊ីប បញ្ចប់ ទាំងស្រុងនូវជម្លោះនិងការបែកបាក់អូសបន្លាយជាង១ទសវត្សកន្លងទៅ។ នេះជាការបោះជំហានមានចរិតលក្ខណៈប្រវត្តិ សាស្ត្រ បើកចេញក្តីសង្ឃឹមបញ្ចប់ជម្លោះដែល អូសបន្លាយ រវាងចលនានយោបាយទាំងពីរនៅប៉ាឡេស្ទីនសំដៅឆ្ពោះទៅកសាង ប៉ាឡេ ស្ទីនមួយសាមគ្គីភាព បង្កើតនូវឧត្តមភាពក្នុងបណ្តាកិច្ចចរចាសន្តិភាពនាពេល ខាងមុខជាមួយអ៊ីស្រាអ៊ែលផងដែរ។
Fatahនិង Hamasចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្រួបបង្រួម៖ការបោះជំហានសម្រាប់ការផ្សះផ្សាផ្ទៃក្នុង - ảnh 1 Fatah និង Hamas ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្រួបបង្រួម៖ការបោះជំហាន សម្រាប់ការផ្សះផ្សាផ្ទៃក្នុងប៉ាឡេស្ទីន

យោងតាមកិច្ចព្រមព្រៀងទើបនឹងបានចុះហត្ថលេខា Hamas នឹងប្រគល់សិទ្ធិ ត្រួតត្រាច្រកព្រំដែន Rafah និងស្ថាប័នរដ្ឋបាលទាំងស្រុងនៅតំបន់ Gaza ឲ្យរដ្ឋា ភិបាលសាមគ្គីប៉ាឡេស៊ីនជាបន្តបន្ទាប់នៅថ្ងៃ ទី១វិច្ឆិកានិងទី១ធ្នូ។ រីឯ Fatah នឹង បញ្ចូនប៉ូលីសចំនួន៣ពាន់នាក់ចូលរួមកងកម្លាំងប៉ូលីសតំបន់ Gaza ទោះបីជា Hamas នៅតែជាក្រុមប្រ ដាប់អាវុធខ្លាំងបំផុតរបស់ប៉ាឡេស្ទីនក៏ដោយ។ Hamas និង Fatah នឹងជួបពិភាក្សាគ្នាដោយកំណត់ថ្ងៃបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភា ក៏ដូច ជាការកំណែទម្រង់អង្គការដោះស្រាយប៉ាឡេស្ទីន (PLO) ដែលទទួលបន្ទុកការស្វែង រកសន្តិភាពជាមួយអ៊ីស្រាអ៊ែល។

        កិច្ចព្រមព្រៀងចុងក្រោយ

        ការដែល Fatah និង Hamas ឯកភាពអង្គុយលើ “ទូក” មួយជាមួយគ្នានោះ ត្រូវ បានចាត់ទុកថាចំាបាច់ណាស់ ខណៈដែលតំបន់និងអន្តរ ជាតិមានបម្រែបម្រូលជា ច្រើន។ នៅមជ្ឈឹមបូព៌ា ការយកចិត្តទុកដាក់ឥឡូវនេះគឺផ្តោតទៅលើការប្រយុទ្ធប្រ ឆាំងនឹងអង្គការភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ឬជម្លោះនៅស៊ីរី បញ្ហានុយក្លេ អ៊ែរអ៊ីរ៉ង់ និងជម្លោះការទូតឈូងសមុទ្រជាដើម។ ហេតុដូច្នេះ បញ្ហាប៉ាឡេស្ទីនមិន សូវមានអ្នកយកចិត្តទុកដាក់ដូចមុនទេ។ ក្នុងពេលជាមួយគ្នានោះ អាមេរិកនិងប្រ ទេសអារ៉ាប់មួយចំនួនកំពុងបង្ហាញនូវទំនោរ គាំទ្រអ៊ីស្រាអ៊ែលនៅកម្រិតផ្សេងៗគ្នា។ ជាងនេះទៅទៀត ការដែល Hamas មានគោលការតស៊ូប្រដាប់អាវុធដែលនាំមក នូវ ជម្លោះជាមួយអ៊ីស្រា អ៊ែល រហូតដល់ជាយកលេសឲ្យប្រទេសនេះបោអបង់ចោលរាល់ ការសន្យាធ្វើឲ្យយឺតយ៉ាវនៃដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ាទៀតផង។ បច្ចុប្បន្ន ការ គាំទ្រសម្រាប់ Hamas កំពុងធ្លាក់ចុះដោយសម្ពាធរបស់ប្រទេសមួយចំនួន។ តាម នោះ ការសម្របសម្រួលរវាង Hamas និង Fatah គឺមានអត្ថន័យនយោបាយធំធេង សម្រាប់ប៉ាឡេស៊ីននិយាយដោយឡែកនិងសម្រាប់ដំណើរការសន្តិភាពក្នុងតំបន់ និយាយរួម។

        ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas បានអះអាងថា “នេះជាកិច្ច ព្រមព្រៀងចុងក្រោយ” សំដៅបញ្ចប់ការប្រេះឆានិងជម្លោះរវាងភាគីទាំងពីរ។ មិន ត្រឹមតែប៉ុណ្ណោះលោក Abbas ក៏បានរៀបចំផែនការទស្សនាតំបន់ Gaza ក្នុងរយៈ មួយខែខាងមុខដែលអាចចាត់ទុកជាផ្នែកមួយនៃការខិតខំប្រឹងប្រែងផ្សះផ្សាដែរ។

        លក្ខណៈវិជ្ជមាននៃកិច្ចព្រមព្រៀង

        មជ្ឈដ្ឋានអ្នកវិភាគបានពិនិត្យថា កិច្ចព្រមព្រៀងលើកនេះរវាង Fatah និង Hamas អាចនឹងទទួលបានការគោរពជាងបើប្រៀបនឹងបណ្តាកិច្ចព្រមព្រៀងមុនៗ។ មូលហេតុគឺដោយសារ Hamas កំពុងស្ថិតក្នុងភាពឯកកោ ហើយសេដ្ឋកិច្ចនៅតំបន់ Gaza កំពុងទ្រុធទ្រោមដោយការហ៊ុំព័ទ្ធនិងមូលដ្ឋានរចនាសម្ព័ន្ធរងការខូចខាតច្រើន ព្រោះសង្គ្រាមជាមួយអ៊ីស្រាអ៊ែល។ តាមនោះ ប្រសិនបើកិច្ចព្រមព្រៀងនេះបាន ដំណើរការយ៉ាងរលូន មានន័យថា ការហ៊ុំព័ទ្ធនៅតំបន់ Gaza នឹងត្រូវបានដកចេញ ហើយការលំបាករបស់ប្រជាជននឹងបានកែលំអដែរ។

        ប៉ុន្តែ យោងតាមអ្នកអត្ថាធិប្បាយនយោបាយប៉ាឡេស្ទីនលោក Mustafa Ibraham ចំពោះការដែលថ្ងៃបោះឆ្នោតមិនទាន់បានកំណត់ ក៏ដូចជាលក្ខ័ណ្ឌមួយ ចំនួនមិនទាន់ច្បាស់លាស់ បានជា ប្រជាជនប៉ាឡេ ស្ទីនកុំអាលរីករាយពេក។ ជាក់ស្តែង គឺ ខណៈដែលសិទ្ធិត្រួតត្រាខ្សែព្រំដែនរវាងតំបន់ Gaza ជាមួយអ៊ីស្រាអ៊ែលនឹងបាន ប្រគល់ឲ្យរដ្ឋអំណាចប៉ាឡេស្ទីននាថ្ងៃទី១វិច្ឆិកានោះ គឺខ្សែព្រំដែនជាមួយអេហ្ស៊ីប នឹងត្រូវការពេលវេលាសម្រាប់កិច្ចចរចាដែរ។

        លទ្ធភាពនៃកិច្ចព្រមព្រៀងនេះក៏នឹងស្ថិតក្រោមសម្ពាធពីបណ្តាប្រទេសក្នុង និងក្រៅមជ្ឈិមបូព៌ាផងដែរ។ ព្រោះថា មិនដូចជាចលនារំដោះប៉ាឡេស៊ីនដឹកនាំ ដោយលោក Abbas នោះ គឺ Hamas មិនទទួលស្គាល់អ៊ីស្រាអ៊ែលទេនិងមិនបោះ បង់ចោលអំពើហឹង្សាផងដែរ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahy បានព្រមានថា រដ្ឋាភិបាលរបស់លោកមិនអាចទទួល យករាល់កិច្ចព្រមព្រៀងបង្រួបបង្រួមណាមួយទេ លើកលែងតែ Hamas រំសាយសព្វាវុធ និងទទួលស្គាល់ស្ថិរភាពរបស់អ៊ីស្រាអ៊ែល។ ហើយអាមេរិក ជាប្រទេសកំពុងស្វែង រកវិធីសាស្ត្រចាប់ផ្តើមដំណើរការសន្តិភាពអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន ក៏បានលើកឡើង ទស្សនៈថា រដ្ឋាភិបាល ប៉ាឡេស្ទីនណាៗទាំងអស់ក៏ត្រូវទទួលស្គាល់សិទ្ធិគងវង្ស របស់អ៊ីស្រាអ៊ែលដែរ។

        ការសម្របសម្រួលជាតិនៅតែជាបំណងប្រាថ្នារបស់ប្រជាជនប៉ា ឡេស្ទីន។ ប៉ុន្តែ ការសាកល្បងនៅចំពោះមុខ ជាពិសេស ការខ្វែងគំនិតរវាង Hamas និង Fatah អំពីវិធានការដោះស្រាយជម្លោះប៉ាឡេស៊ីន-អ៊ីស្រាអ៊ែលក៏ដូចជាឧបសគ្គពីភាគីអ៊ី ស្រាអ៊ែលផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ