កិច្ចចរចាសន្តិភាពស្តីពីស៊ីរីនៅទីក្រុងហ្សឺណែវ៖ឧបសគ្គត្រូវបានព្យាករណ៍ជាមុន

(VOVWORLD) -នាថ្ងៃទី២៨វិច្ឆិកា វង់ចរចាលើកទី៨ស្តីពីបញ្ហាស៊ីរី ឧបត្ថម្ភដោយអង្គការសហប្រ ជាជាតិបានដំណើរការនៅទីក្រុងហ្សឺណែវ(ស្វីស។ វង់ចរចាសន្តិភាពនេះ សំដៅ ស្វែងរកនូវដំណោះស្រាយសម្រាប់បញ្ហាស៊ីរី ប៉ុន្តែមជ្ឈដ្ឋានអ្នកជំនាញការមិនសូវ មានសុទិដ្ឋិនិយមថា កិច្ចចរចានេះនឹងដំណើរការយ៉ាងរលូនទេ ខណៈដែលភាគី នានានៅមានការខ្វែងគំនិតជាច្រើននោះ។

តាំងពីកើតមានឡើងសង្គ្រាមស៊ីវិលនៅស៊ីរីកាលពីឆ្នាំ២០១១មក គឺមានកិច្ច ចរចាស្តីពីសន្តិភាពនៅស៊ីរីចំនួន៧ត្រូវបានរៀបចំឡើងក្រោមការគាំពាររបស់អង្គ ការសហប្រជាជាតិ សំដៅស្វែងរកនូវដំណោះស្រាយសម្រាប់បញ្ហាស៊ីរី។ ប៉ុន្តែ វង់ ចរចាទាំង៧នេះមិនទទួលបានលទ្ធផលវិជ្ជមានទេ ក្នុងពេលនោះ អនាគតរបស់ ប្រធានាធិបតី លោក Bashar al-Assad ជាបញ្ហាបណ្តាលឲ្យមានភាពប្រេះស្រាំខ្លាំងបំផុត។

កិច្ចចរចាសន្តិភាពស្តីពីស៊ីរីនៅទីក្រុងហ្សឺណែវ៖ឧបសគ្គត្រូវបានព្យាករណ៍ជាមុន - ảnh 1 តំណាងភាគីប្រឆាំងនៅស៊ីរី លោក Nasr al-Hariri

        ចំពោះមុខវង់ចរចាសន្តិភាពលើកនេះ តំណាងអង្គការសហប្រជាជាតិ ទទួល បន្ទុកបញ្ហាស៊ីរីបានចាត់ទុកថា សង្គ្រាមប្រឆាំងភេរវកម្ម IS នៅស៊ីរីជិតដល់ទីបញ្ចប់ ហើយនេះជាពេលវេលាសមស្របដើម្បីចាប់ផ្តើមដំណើរការនយោបាយ ព្រមទាំង សង្កត់ធ្ងន់នូវភាពចាំបាច់នៃការកាត់បន្ថយភាពតានតឹង។ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងចូលរួមក្នុងវង់ ចរចាដោយពុំត្រូវការលក្ខខ័ណ្ឌចម្បងណាមួយឡើយ។

        ខ្លឹមសារសំខាន់ចំនួន២

        កិច្ចចរចាសន្តិភាពស្តីពីបញ្ហាស៊ីរីនៅទីក្រុងហ្សឺណែវក្រោមការគាំពាររបស់ អង្គការសហប្រជាជាតិ គឺផ្តោតសំខាន់លើបញ្ហាបោះឆ្នោតនិងរដ្ឋធម្មនុញ្ញ។ នេះជា បញ្ហាសំខាន់ចំនួន២ក្នុងចំណោមខ្លឹមសារទាំងបួន ដែលបានលើកមកពិភាក្សា តាមរយៈវង់ចរចាទាំងអស់នៅហ្សឺណែវ។ បេសកជនរងអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាស៊ីរី លោក Ramzi Ezzedine Ramzi បានវាយតម្លៃថា ដំណើរការនយោបាយនៅស៊ីរីគឺពោរពេញទៅដោយឧបសគ្គ ហេតុដូច្នេះ អង្គការសហ ប្រជាជាតិកំពុងកសាងយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ញាជាជំហានៗ។

        ចំពោះមុខវង់ចរចាលើកទី៨ បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកអំពីស៊ីរី លោក Staffan de Mistura បានវាយតម្លៃថា វិបត្តិនៅប្រទេស មជ្ឈឹមបូព៌ានេះអាចឈានដល់ “ដំណើរការនយោបាយជាក់ស្តែងដែរ”។ ប្រទេស ជាច្រើនលើពិភពលោក ក៏បានឡើងសម្លេង គាំទ្រវង់ចរចាលើកនេះ។ ប្រធានាធិ បតីអាមេរិក លោក Donald Trump នាពេលថ្មីៗនេះ បានប្រកាសនូវសារៈ សំខាន់របស់បណ្តាកិច្ចចរចាអំពីស៊ីរីនៅទីក្រុងហ្សឺណែវ និងចាត់ទុកថា ចរចាដោយវិធីសាស្ត្រល្អបំផុតដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន។ អាមេរិកនឹងសហការជាមួយ រុស្ស៊ី ដើម្បីរាំងស្កាត់ការបំផ្ទុះសង្គ្រាមស៊ីវិលនៅស៊ីរី។ ក្នុងពេលជាមួយគ្នានោះ អ្នក កាទូតមួយចំនួនប្រចាំនៅអង្គការសហប្រជាជាតិក៏បានសម្តែងក្តីសង្ឃឹមថា កិច្ចចរចា ទាំងអស់នៅហ្សឺណែវនឹងទទួលបានលទ្ធផលវិជ្ជមាន ខណៈដែលភាគីប្រឆាំងស៊ីរី បង្កើតបានគណៈកម្មាធិការចរចាឯកភាពមួយបន្ទាប់ពីកិច្ចប្រជុំនៅ Riyadh (អារ៉ាប៊ី សាអូឌីត)។

        ជួបប្រទះនឹងឧបសគ្គពីជំហានដំបូង

        ទោះបីជាអង្គការសហប្រជាជាតិរំពឹងទុកយ៉ាងខ្លាំងលើកិច្ចចរចាសន្តិភាព លើកនេះ ប៉ុន្តែចំពោះមុខកិច្ចចរចា ក្រុមបេសកកម្មរដ្ឋាភិបាលស៊ីរីបានជូនដំណឹង ដោយចៃដន្យពន្យាពេលទៅហ្សឺណែវ ដើម្បីប្រឆាំងជំទាស់នឹងសេចក្តីប្រកាស របស់ភាគីប្រឆាំងដោយទាមទាររក្សាដដែលការសំណូមពរឲ្យប្រធានាធិបតី លោក Assad ត្រូវចាកចេញ ដើម្បីចាប់ផ្តើមដំណើរការអន្តរកាលនយោបាយនៅប្រទេស នេះ។ យោងតាមកាសែតជនជាតិរបស់ស៊ីរីចុះផ្សាយនាថ្ងៃទី២៩វិច្ឆិកាថា ជាចុង ក្រោយ ក្រុមចរចារបស់រដ្ឋាភិបាលស៊ីរី បានយល់ព្រមចូលរួមវង់ចរចាលើកទី៨អំពី ស៊ីរីដោយភ្ជាប់ជាមួយលក្ខខ័ណ្ឌមួយចំនួន។

        ក្នុងពេលជាមួយគ្នានោះ ភាគីប្រឆាំងបានប្រកាសថា នឹងត្រៀមជាស្រេច ចរចាផ្ទាល់ជាមួយរដ្ឋាភិបាល ប៉ុន្តែសង្កត់ធ្ងន់ថា នឹងផ្តោតទៅលើការចាកចេញ របស់លោក Assad មុននឹងដំណើរការផ្លាស់ប្តូរនយោបាយ។ តាមនោះ ទោះបីជា ជាចុងក្រោយ រដ្ឋាភិបាលស៊ីរីក៏បានចូលរួមកិច្ចចរចាសន្តិភាពយឺតមួយថ្ងៃតាម កាលកំណត់ក៏ដោយ ប៉ុន្តែ បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុក អំពីស៊ីរី លោក Staffan de Mistura មិនអាចអះអាងថា កិច្ចសន្ទនា “ផ្ទាល់” មួយ រវាងរដ្ឋាភិបាលស៊ីរីជាមួយភាគីប្រឆាំងអាចប្រព្រឹត្តទៅបានដែរឬទេ ឬក៏ត្រឹមតែរវាង ភាគីនានាជាមួយអ្នកសម្របសម្រួលតែប៉ុណ្ណោះ។

        ការរៀបចំវង់ចរចាលើកទី៨ស្តីពីបញ្ហាសីរីត្រូវបានចាត់ទុកជាឱកាសដើម្បី ស្វែងរកនូវដំណោះស្រាយស្តារស៊ីរីក្រោយសង្គ្រាម។ ប៉ុន្តែ ការខ្វែងគំនិតរវាងភាគី នានាសរឲ្យឃើញថា វង់ចរចាលើកនេះក៏មិនសូវទទួលបានសុទិដ្ឋិនិយមនៅ ឡើយ។ ហើយហេតុដូច្នេះ ស៊ីរីនៅត្រូវការវង់ចរចាជាច្រើនទៀត ដើម្បីជួយឲ្យដំណើរ ការអន្តរកាលនយោបាយនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ