កិច្ចប្រជុំ COP ២៤៖ ឱកាសដើម្បីអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងទីក្រុងប៉ារីស

(VOVWORLD) -អស់រយៈពេល ៣ ឆ្នាំ ក្រោយពីពិភពលោកទទួលបាន កិច្ចព្រមព្រៀងស្ដីពីបញ្ហាបម្រែបម្រូលអាកាសធាតុ ទីក្រុងប៉ារីសនោះ អង្គការសហប្រជាជាតិ និងប្រទេសនានាកំពុងជួបប្រទះនឹងការលំបាកជាច្រើន ក្នុងការអនុវត្តន៍ជាក់ស្ដែងនូវឯកសារប្រវត្តិសាស្ត្រនេះ។ កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ Cop 24 របស់អង្គការសហប្រជាជាតិកំពុងប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ ដោយបានចាត់ទុកថាជាឱកាសដ៏កម្រសម្រាប់ប្រទេសនានា និងអង្គការសហប្រជាជាតិក្នុងការសម្រេចរួចរាល់នូវ សៀវភៅណែនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស យ៉ាងពេញលេញផងដែរ។

មានប្រទេសចំនួនជិត ២០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីបញ្ហាបម្រែបម្រូលអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ ក្នុងរយៈពេល ២ សប្តាហ៍ (ចាប់ពីថ្ងៃទី ២-១៤ ខែធ្នូ) នៅប្រទេសប៉ូឡូញដើម្បីសម្រេចរួចរាល់នូវសៀវភៅណែនាំ សំដៅទប់ទល់នឹងបង្កើនកម្ដៅផែនដីនៅក្រោមកម្រិត ២ អង្សាសេ ប្រើប្រៀបធៀបនឹងសម័យបុរេឧស្សាហកម្ម។

COP 24 គឺជាឱកាសដ៏កម្រមួយ

កិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុ Cop 24 នៅប្រទេសប៉ូឡូញគឺជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំទាំងពីរមុនឆ្នាំ ២០២០ ខណៈដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ មានសុពលភាពជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ គឺមិនទាន់មានសកម្មភាពឲ្យបានច្រើនរបស់ប្រទេសនានា ដើម្បីទប់ទល់នឹង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅឡើយទេ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ បាតុភូតអាកាសធាតុអាក្រក់នៅផែនដីនៅតែកើនឡើង។ ក្នុងនោះរួមមាន ភ្លើងឆេះព្រៃ អាកាសធាតុក្ដៅយ៉ាងខ្លាំង ការរាំងស្ងួត ការរញ្ជួយដី រលកយក្យស៊ូណាមី និងខ្យល់ព្យុះជាដើម។

មូលហេតុដែលបណ្ដាលឲ្យមានបាតុភូតធម្មជាតិអាក្រក់ទាំងនេះគឺដោយសារការឡើងកម្តៅផែនដី ដែលមិនអាចគ្រប់គ្រងបានឡើយ។ អង្គការឧតុនិយម និងបរិស្ថានរបស់អង្គការសហប្រជាជាតិបានព្រមានថាសីតុណ្ហភាពនៅទូទាំងពិភពលោកកំពុងបន្តកើនឡើង ហើយមានលទ្ធភាពកើនឡើងពី ៣ ដល់ ៥ អង្សាសេនៅក្នុងសតវត្សនេះ។ រហូតដល់ឆ្នាំ២០៣០ ការបញ្ចេញចោលឧស្ម័ន ដែលធ្វើឲ្យកំដៅផែនដីកើនឡើង អាចមានបរិមាណខ្ពស់ពី ១៣ ទៅ ១៥ ពាន់លានតោន។ ហេតុដូច្នេះហើយ ពិភពលោកគប្បីខិតខំប្រឹងប្រែងច្រើនថែមទៀតរហូតដល់ឆ្នាំ២០៣០ ដើម្បីទទួលឲ្យបានគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ក្នុងបរិបទនេះ កិច្ចប្រជុំ COP 24 នៅប្រទេសប៉ូឡូញមានភារកិច្ចសំខាន់ៗចំនួន ២គឺ៖ សម្រេចរួចរាល់នូវ សៀវភៅណែនាំសម្អិត ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុង ប៉ារីស និងផែនការធ្វើសកម្មភាពសម្រាប់គោលដៅរួមដល់ឆ្នាំ២០២០។

ការលំបាកក្នុងការឈានដល់គោលដៅ

សមាជិករបស់អង្គការសហប្រជាជាតិទាំងអស់គឺសុទ្ធតែបានចូលរួមកិច្ចប្រជុំ COP 24 ។ ប៉ុន្តែថ្នាក់ដឹកនាំសំខាន់ៗគឺអវត្តមានទាំងអស់ ពោលគឺអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ចំណែកឯ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ។ ប្រទេសអឺរ៉ុបភាគច្រើនគឺចាត់បញ្ជូនតែតំណាងថ្នាក់ក្រសួងតែប៉ុណ្ណោះ។ទន្ទឹមនឹងនេះ ការបែកបាក់គ្នាផ្ទៃក្នុងសហភាពអឺរ៉ុប និងភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនក៏បានជះឥទ្ធិពលដល់គោលនយោបាយស្ដីពីបម្រែបម្រួលអាកាសធាតុដែរ។ គួរកត់សំគាល់ថា ការសន្យារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការដែលប្រទេសអភិវឌ្ឍន៍នានាផ្ដល់ជំនួយ ១០០ ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ ២០២០សម្រាប់គោលនយោបាយអាកាសធាតុរបស់ប្រទេសក្រីក្រនៅតែជាងទ្រឹងនៅនឹងកន្លែង។ ពិតណាស់ថា ពិភពលោកកំពុងមានភាពយឺតយ៉ាវក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំ COP 24 កំពុងប្រព្រឹត្តិទៅ។ មជ្ឈដ្ឋានអ្នកជំនាញ និងអ្នកស្រាវជ្រាវមានក្ដីសង្ឈឹមថា នៅក្នុងព្រឹត្តិការណ៍នេះ ប្រទេសនានានឹងឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

ប៉ុន្តែក្តីសង្ឃឹមគឺជារឿងមួយ ហើយការសំរេចបាននូវគោលដៅជារឿងមួយទៀត ដែលអាស្រ័យលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ