កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបម្រែបម្រួលអាកាសធាតុផ្ដោតទៅលើបញ្ហាសកលនានា

(VOVWORLD) - នាថ្ងៃទី២៨ ខែឧសភា កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ហាទប់ទល់នឹង បម្រែបម្រួលអាកាសធាតុបានប្រព្រឹត្តទៅនៅរដ្ឋធានី វីយែន ប្រទេសអូទ្រីស។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅត្រឹមតែប៉ុន្មានថ្ងៃក្រោយពីកិច្ចប្រជុំអន្តរជាតិធ្វើសកម្មភាពដើម្បីអាកាសធាតុ (ICCA) ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងនៅប្រទេស អាល្លឺម៉ង់តែប៉ុណ្ណោះ។ រាល់កាយវិកានេះបានសរអោយឃើញនូវការខិតខំប្រឹង ប្រែងរបស់ពិភពលោកដើម្បីសាមគ្គីគ្នាទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែការខិតខំប្រឹងប្រែងនេះមិនងាយស្រួលទេ។
កិច្ចប្រជុំកំពូលពិភពលោកស្ដីពីបម្រែបម្រួលអាកាសធាតុផ្ដោតទៅលើបញ្ហាសកលនានា - ảnh 1 កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក (រូបថត៖ BBC)

  ចាប់តាំងពីឆ្នាំ២០១១មក កិច្ចប្រជុំកំពូលពិភពលោកស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (R20) បានប្រព្រឹត្តទៅនៅតំបន់ជាច្រើនទូទាំងពិភពលោក។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានអ្នកនយោបាយ អភិបាលក្រុង អ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រ តំណាងនៃក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុននិងអង្គការក្រៅរដ្ឋាភិបាលយ៉ាងច្រើនកុះករ។

        ការលំបាកក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

        ស្ថានភាពនៃការប្រែប្រួលអាកាសធាតុចាប់តាំងពីដើមឆ្នាំ២០១៩មក នៅតែមានការវិវត្តន៍ជាអវិជ្ជមាន។ តាមរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក(WMO) ដែលបានប្រកាសនាថ្ងៃទី២៨ ខែមីនា បានអោយដឹងថា ផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុបង្កឡើងទៅលើសេដ្ឋកិច្ចសង្គមកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ហើយកម្រិតឧស្ម័នផ្ទះកញ្ចក់ឯកទគ្គកម្មកំពុងជំរុញអោយសីតូណ្ហភាពពិភពលោកកើនឡើងដល់កម្រិតគួរអោយព្រួយបារម្ភ។ ការកើនឡើងសីតូណ្ហភាពជាមធ្យមនិងផលវិបាកនានារបស់វាមានដូចជា ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ ការរលាយនៃដុំទឹកកកនិងទន្លេទឹកកក ក៏ដូចជាបាតុភូតអាកាសធាតុជ្រុលនិយម គឺមិនអាចបដិសេធបានឡើយ។ នាពេលថ្មីៗនេះ ខ្យល់ព្យុះត្រូពិច Idai បានបង្កឡើងគ្រោះទឹកជំនន់ហើយធ្វើអោយមនុស្សជាច្រើនបានស្លាប់នៅប្រទេសម៉ូសំប៊ិច ហ្ស៊ីមបាវ៉េ និងម៉ាឡាវី។ ក្នុងឆ្នាំ២០១៩នេះដែរ យើងក៏បានឃើញថាប្រទេសអូស្ត្រាលីត្រូវឆ្លងកាត់ប៉ុន្មានខែក្ដៅបំផុតក្នុងប្រវត្តិសាស្ត្រ ទៀតផង។ បម្រែបម្រួលអាកាសធាតុបាននិងកំពុងប៉ះពាល់ដល់លទ្ធភាពសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

        ការខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុលើពិភពលោកកំពុងជួបប្រទះនឹងការសាកល្បងជាច្រើនខាងនយោបាយ ខណៈដែលអាមេរិកបន្តឈរនៅខាងក្រៅ ហើយប្រទេសផ្សេងមួយចំនួនកំពុងប្រឆាំងជំទាស់នឹងដំណើរការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិផងដែរ។

        ការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ

        ទោះបីជាការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជួបប្រទះនឹងការសាកល្បងជាច្រើនក្ដី ប៉ុន្តែមិនអាស្រ័យដោយហេតុនេះ ដែលធ្វើអោយអង្គការសហប្រជាជាតិនិងសហគមន៍ពិភពលោកបោះបង់ចោលការងារនេះទេ។ នាខែធ្នូឆ្នាំ២០១៨ ធនាគារពិភពលោក (WB) បានប្រកាសកញ្ចប់ជំនួយក្នុងតម្លៃច្រើនបំផុតតាំងពីមុនមកចំនួន២០០ពាន់លានដុល្លាអាមេរិកក្នុងដំណាក់កាលពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ សម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុ។ WB បានបែងចែកកញ្ចប់ជំនួយនេះដោយស្មើរគ្នាសម្រាប់គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ហើយការពារប្រជាជនក្នុងបរិបទដែលគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួតកាន់តែធ្ងន់ធ្ងរដោយសារការកើនឡើងកំដៅផែនដី។ ក្នុងពេលជាមួយគ្នានោះ ក្នុងអំឡុងពេលច្រើនខែកន្លងទៅ ចលនាដើរក្បួនដង្ហែដើម្បីបរិស្ថានរបស់យុវជន កំពុងរីករាលដាលដល់ទីក្រុងជាច្រើនទូទាំងពិភពលោក។ និស្សិតនិងសិស្សានុសិស្សយ៉ាងច្រើនកុះករនៃប្រទេសចំនួន១៣០ បានចុះតាមផ្លូវសំណូមពរអោយថ្នាក់ដឹកនាំនយោបាយទូទាំងពិភពលោកធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ នេះជាលើកដំបូងដែលយុវជនពិភពលោកផ្ញើរសាររួមដោយព្រមៗគ្នា សំដៅការពារអនាគតរបស់ខ្លួន។

        រួមជាមួយគ្នានោះ មានកិច្ចប្រជុំ កិច្ចសន្ទនាស្ដីពីបម្រែបម្រួលអាកាសធាតុជាច្រើនបានប្រព្រឹត្តទៅចាប់តាំងពីដើមឆ្នាំ២០១៩មក។ ក្នុងខែឧសភានេះមានព្រឹត្តិការណ៍បរិស្ថានធំចំនួន៣ត្រូវបានរៀបចំឡើង។ នាថ្ងៃទី១៥ ខែឧសភា ក្រុមតំណាងវេទិកាបណ្ដាប្រជុំកោះប៉ាស៊ីហ្វិក បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិអំពីវិធានការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍនិងសន្តិសុខអាកាសធាតុនៅក្នុងតំបន់ផងដែរ។ បន្ទាប់នោះគឺកិច្ចប្រជុំអន្តរជាតិធ្វើ សកម្មភាពដើម្បីអាកាសធាតុឆ្នាំ២០១៩នាថ្ងៃទី២៣ខែឧសភាកន្លងទៅនៅទីក្រុង Heidelberg ប្រទេសអាល្លឺម៉ង់ ដោយមានការចូលរួមរបស់តំណាងអន្តរជាតិចំនួន១០០០នាក់។ កិច្ចប្រជុំនេះជាការសន្យាយ៉ាងម៉ឺងម៉ាត់លើការអភិវឌ្ឍប្រកបដោយចីរភាពនិងបន្សាំទៅនឹងអាកាសធាតុ សំដៅនាំមកនូវជីវភាពរស់នៅល្អប្រសើរជាងមុនសម្រាប់មនុស្សគ្រប់រូប។ ការកសាងទីក្រុងស្និទ្ធស្នាលជាមួយបរិស្ថាននឹងជាកូនសោដើម្បីសម្រេចបានគោលដៅនេះ។ ហើយនាថ្ងៃទី២៨ ខែឧសភា នេះ គឺជាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសអូទ្រីស។ កិច្ចប្រជុំនេះជាឱកាសដើម្បីចែករំលែកនិងស្វែងរកកាលានុវត្តភាពសហប្រតិបតិ្តការ និងដំណោះស្រាយល្អបំផុតក្នុងបញ្ហាការពារបរិស្ថាន។

        អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ធ្លាប់បានព្រមានថា បម្រែបម្រួលអាកាសធាតុអាចធ្វើអោយសេដ្ឋកិច្ចសកលរងការខាតបង់ឡើងដល់ទៅ២១លានលានដុល្លាអាមេរិកនាឆ្នាំ២០៥០។ ហេតុនេះហើយ ទោះបីជាការងារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅតែជួបប្រទះនឹងការលំបាកដ៏ដូចជាការសាកល្បងជាច្រើនក្ដី ប៉ុន្តែរាល់ការខិតខំប្រឹងប្រែងការពារបរិស្ថាននឹងបន្តត្រូវបានដំណើរការយ៉ាងសកម្មសំដៅបន្ធូរបន្ថយការខូតខាតទៅលើផែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ