កំណើនបៃតងដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

(VOVWORLD) - បំរ៉ែបំរួលអាកាសធាតុនិងការបង្កើនឧស្ម័នបញ្ចេញ
ចោលគឺជាបញ្ហាធំៗ ចំពោះការអភិវឌ្ឍន៍និរន្តរភាពនៃបណ្ដាខេត្តនៅវាលសំណ្តទន្លេ Cuu Long។ ការសាកល្បង បច្ចុប្បន្នគឺត្រូវអភិវឌ្ឍន៍តំបន់នេះតាមទិសបង្កើនសមត្ថភាពនិងសក្តានុភាពបន្ធូស្រាលផល វិបាកដោយបំរ៉ែបំរួលអាកាសធាតុ។ ក្នុងកាលៈទេសៈនោះ ការអនុវត្តយុទ្ធសាស្ត្រកំណើនបៃ តងត្រូវបានចាត់ទុកជាកូនសារដើម្បីដោះស្រាយការលំបាកសំរាប់បណ្ដាខេត្តក្នុងតំបន់នា បច្ចុប្បន្ន។ ខេត្តទាំង ៦ នៅតំបន់
វាលសណ្តទន្លេ Cuu Long កំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រនេះ។ 
កំណើនបៃតងដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1 កំណើនបៃតងដើម្បីទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

(VOVworld) – តំបន់វាលសណ្តទន្លេ Cuu Long ដោយមានចំនួនប្រជាជនចំនួន ១៨ លាននាក់ដែល ជាមណ្ឌលឧស្សាហកម្ម-កសិកម្មសំខាន់របស់វៀតណាម។ ប៉ុន្តែ បណ្ដាខេត្តនៅទីនេះកំពុង ប្រឈមមុខនឹងការគំរាមកំហែងស្លាប់រស់ដោយបំរ៉ែបំរួលអាកាសធាតុដូចជា៖ ទឹកសមុទ្រ ឡើងខ្ពស់ ការជ្រាបចូលទឹកប្រៃ ការរួញថយក្រោយផ្ទៃដីព្រៃកោងកាងនិងការរេចរឹលធនធានសមុទ្រ។

តាមការព្យាករណ៍ សីតុណ្ហភាពនៅខេត្តទាំងនេះនឹងកើនឡើងបន្ថែម ០,៧ អង្សារនាឆ្នាំ ២០២០ និងជិតនឹង ២ អង្សារ នាឆ្នាំ ២០២៥។ ជាពិសេស ដោយល្បឿនអភិវឌ្ឍន៍ពេលនេះ បរិមាណឧស្ម័ន្ធបញ្ចេលចោលកាបោននឹងកើនឡើងយ៉ាងខ្លាំងនាពេលខាងមុខ។

ការអភិវឌ្ឍន៍បៃតងជានិន្នាការចាំបាច់

យុទ្ធសាស្ត្រជាតិស្តីអំពីកំណើនបៃតងដែលត្រូវបានរដ្ឋាភិបាលអនុម័តនាឆ្នាំ ២០១២ ដោយមានគោលដៅសំខាន់ៗចំនួន ៣ គឹ៖ កាត់បន្ថយឧស្ម័ន្ធបញ្ចេញចោល បៃតងភាវូបនីយ កម្មផលិតកម្មនិងទំលាប់របស់អតិថិជន។  ខេត្តទាំង ៦ នៅវាលសណ្តទន្លេ Cuu Long គឺ ខេត្ត An Giang ខេត្ត Ca Mau ខេត្ត Bac Lieu ខេត្ត Kien Giang ខេត្ត Soc Trang និងខេត្ត  Hau Giang កំពុងអនុវត្តផែនការនេះ។ លោក Vo Doan Dung ប្រធានការិយាល័យសរុបនៃមន្ទីរផែនការនិងវិនិយោគខេត្ត Hau Giang បានចាត់ទុកថា៖ កំណើនបៃតងគឺជានិន្នាការចាំបាច់ សមស្របនឹងតម្រូវការជាក់ស្តែង ក្នុងជីវភាពរស់នៅ។ ប្រសិនបើអនុវត្តឲ្យបានការអភិវឌ្ឍន៍បៃតងតាមផែនការ នឹងជួយកាត់ បន្ថយឧស្ម័ន្ធបញ្ចេលចោលដែលនាំមកនូវអត្ថន័យសំខាន់សំរាប់ការអភិវឌ្ឍន៍និរន្តរភាពរបស់ ខេត្ត។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក Le Minh Chien បានចាត់ ទុកថា៖

        «កំណើនបៃតងមានអនត្ថន័យដ៏ធំធេងសំរាប់ការអភិវឌ្ឍន៍ក្នុងរយៈពេលយូរអង្វែង។ កំណើនបៃតងដាក់ចេញគោលដៅនិងភារកិច្ចជាច្រើន។ ដើម្បីអនុវត្តគោលដៅទាំងនេះបាន យើងកប្បីមានប្រភពធនធានធំៗ។ ទីពីរគឺយន្តការគោលនយោបាយគប្បីព្រមៗគ្នាផងដែរ។»

        ឯកភាពសកម្មភាព

       ដើម្បីអនុវត្តយុទ្ធសាស្រស្តីពីកំណើនបៃតង ក្រសួងផែនការនិងវិនិយោគវៀតណាម ទើបនឹងប្រកាសផែនការធ្វើសកម្មភាពកំណើនបៃតងនៅខេត្តចំនួន ៥ រួមមាន៖ ខេត្ត Ca Mau ខេត្ត Bac Lieu ខេត្ត Kien Giang ខេត្ត Soc Trang និងខេត្ត Hau Giang។ តាមនោះ បណ្ដា ខេត្តនេះប្រមូលផ្តុំទៅលើការអភវិឌ្ឍន៍មានចរិតលក្ខណៈតភ្ជាប់ខ្ពស់ដោយឈរលើទស្សនៈ អភិវឌ្ឍន៍និរន្តរភាពដូចជា៖ លើកកំពស់លក្ខណៈនិរន្តរភាពបរិយាកាស ការពារប្រព័ន្ធអេកូឡូស៊ី ធានាការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គមបរិស្ថានឲ្យសមស្រប។ រីឯស្តីពីប្រភពធនធានដើម្បី ធានាតម្រូវការវិនិយោគសា

ធារណៈសំរាប់កំណើនបៃតងក្នុងដំណាក់កាល ២០១៦-២០២០ និងដំណាក់កាល ២០២១-២០២៥ តំបន់វាលសណ្តទន្លេ Cuu Long ត្រូវការចំនួនប្រាក់ឡើង ដល់ ១២០ លានលានដុង។

        ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញការពិគ្រោះយោបល់ស្តីពីកំណើនបៃតងនៃ ក្រសួងផែនការនិងវិនិយោគវៀតណាម លោក Ha Dang Son បានចាត់ទុកថា៖ បណ្ដាខេត្ត គប្បីឆ្លៀតយកប្រភពជំនួយអន្តរជាតិពហុភាគីនិងទ្វេភាគី។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់ទៅ លើការបណ្តុះបណ្ដាលប្រភពធនធានមនុស្ស ជាពិសេសគឺប្រភពធនធានបំរើឲ្យការអនុវត្ត យុទ្ធសាស្ត្រទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនិងកំណើនបៃតងនៅផ្នែកស្ថាប័នសេដ្ឋកិច្ច សំខាន់ៗ។ តាមលោក Ha Dang Son ថា៖

        «សកម្មភាពកាត់បន្ថយឧស្ម័ន្ធបញ្ចេញចោលសុទ្ធតែប្រមូលផ្តុំទៅលើការអភិឌ្ឍន៍ប្រភព ធនធានថាមពលកកើតឡើងវិញឬផ្លាស់ប្តូរថ្មីបច្ចេកទេសផលិតកម្មនិងរចនាសម្ព័ន្ធភាពកសិកម្មជំនួសឲ្យនោះគឺបង្កើនផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់។ ទាក់ទិនដល់បញ្ហាបៃតងភាវូបនីយកម្មផលិតកម្មនោះគឺ តម្រូវការត្រួតពិនិត្យឡើងវិញផែនការទាំងឡាយដើម្បីធានាឲ្យបានការឆ្លើយតបនឹងតម្រូវការថ្មីពាក់ព័ន្ធដល់កំណើនសេដ្ឋកិច្ចនិងបរិស្ថាននៅខេត្តនានា។ បញ្ហាទាំងនេះគឺចាំបាច់ណាស់។»

        ចំពោះមុខការសាកល្បងដ៏ធំធេងស្តីអំពីបំរ៉ែបំរួលអាកាសធាតុ កំណើនបៃតងជាទិសដៅមិនអាចខ្វះបានឡើយដើម្បីបណ្ដាខេត្តនៅតំបន់វាលសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តរភាព ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ