កាតាឡានបានទាមទារឱ្យផ្ដាច់ឯករាជ្យចេញពីប្រទេសអេស្ប៉ាញ របត់នេះនឹងនាំទៅដល់ទីណា?

(VOVWORLD) -រដ្ឋាភិបាលអេស្ប៉ាញបានចេញនូវឱសានវាទទៅកាតាឡាន (Catalonia)ចាប់ខ្លួនថ្នាក់ដឹកនាំចលនាទាមទារអោយផ្ដាច់ឯករាជ្យសំរាប់តំបន់ កាតាឡាន ដោយប្រើ "បាតដៃដែកថែប" ដើម្បីបញ្ឈប់ចលនាបំបែកខ្លួន…លៗ  

រដ្ឋាភិបាលអេស្ប៉ាញបានចេញនូវឱសានវាទទៅកាតាឡាន(Catalonia) ចាប់ខ្លួនថ្នាក់ដឹកនាំចលនាទាមទារអោយផ្ដាច់ឯករាជ្យសំរាប់តំបន់កាតាឡាន ដោយប្រើ "បាតដៃដែកថែប" ដើម្បីបញ្ឈប់ចលនាបំបែកខ្លួន…លៗ ការវិវត្តន៍ទាំងនេះនៅក្នុងប្រទេសអេស្ប៉ាញ កំពុងជំរុញឱ្យមានជម្លោះរវាងរដ្ឋាភិបាលកណ្តាលនិងតំបន់ស្វយ័ត កាតាឡាន នៅលើជណ្តើរគ្រោះថ្នាក់ថ្មីដោយគ្មានផ្លូវចេញ។

កាតាឡានបានទាមទារឱ្យផ្ដាច់ឯករាជ្យចេញពីប្រទេសអេស្ប៉ាញ របត់នេះនឹងនាំទៅដល់ទីណា? - ảnh 1

កាតាឡានបានទាមទារឱ្យផ្ដាច់ឯករាជ្យចេញពីប្រទេសអេស្ប៉ាញ របត់នេះនឹងនាំទៅដល់ទីណា?

កិច្ចខិតខំប្រឹងប្រែងទាំងអស់កំពុងដំណើរការប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីផ្សាភ្ជាប់ការបែកបាក់ ខ្វែងគំនិតនោះទេ។ ខណៈពេលដែលរដ្ឋាភិបាលកាតាឡានបានចុះហត្ថលេខាលើសេចក្តីប្រ

កាសឯករាជ្យរបស់ខ្លួនទោះបីជាមានការពន្យារពេលដើម្បីស្វែងរកការពិភាក្សានោះក្តី ប៉ុន្តែរដ្ឋាភិបាលកណ្តាលរបស់ទីក្រុងម៉ាឌ្រីដមិនធ្វើសម្បទានដោយទាមទារឱ្យមានចម្លើយច្បាស់លាស់ថា "មែនឬទេ"អំពីការប្រកាសឯករាជ្យ។

ឱសានវាទដកសិទ្ធិស្វ័យភាព

ថ្ងៃចុងក្រោយដែល ម៉ាឌ្រីដកំណត់សំរាប់កាតាឡាននោះគឺថ្ងៃទី១៩តុលាដើម្បីបញ្ជាក់ពីសំណួរថាតើមានឬមិនមានការប្រកាសឯករាជ្យ ផ្តាច់ចេញពីអេស្ប៉ាញ។ បើសិនជាចម្លើយមិនពេញចិត្ត កាតាឡាន នឹងត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដែលប្រទេសអេស្ប៉ាញនឹងធ្វើតាមមាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញនោះគឺអនុញ្ញត្តិអោយម៉ាឌ្រីតធ្វើការបោះឆ្នោត ក្នុងតំបន់នេះ។

វិបត្តិនេះបានចាប់ផ្តើមនៅពេលកាតាឡាន ធ្វើការបោះប្រជាមតិស្តីពីការផ្តាច់ចេញពីអេស្ប៉ាញនៅថ្ងៃទី១ ខែតុលាដោយមិនអើពើដល់ការប្រឆាំងរបស់ម៉ាឌ្រីដ។ ដោយផ្អែកលើលទ្ធផលនៃការបោះប្រជាមតិនៅថ្ងៃទី១ ខែតុលា ក្នុងអំឡុងពេលកិច្ចប្រជុំសភា កាតាឡាន នៅថ្ងៃទី ១០ ខែតុលាថ្នាក់ដឹកនាំកាតាឡានបានចុះហត្ថលេខាលើសេចក្តីប្រកាសផ្តាច់ចេញពីអេស្ប៉ាញប៉ុន្តែបានពន្យារពេលអនុវត្ត។ ចំពោះការប្រកាសរបស់កាតាឡាននោះ រដ្ឋាភិបាលកណ្តាលបានទាមទារម្តងហើយម្តងទៀតចំពោះថ្នាក់ដឹកនាំតំបន់នេះអោយមានចម្លើយច្បាស់លាស់ដោយនិយាយថា "មានឬមិនមាន" សេចក្ដីសម្រេចចិត្តផ្ដាច់ចេញនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឱ្យការឆ្លើយតបយ៉ាងច្បាស់លាស់ថ្នាក់ដឹកនាំកាតាឡានបានអំពាវនាវឱ្យមានការសន្ទនាក្នុងរយៈពេលពីរខែ ហើយបានស្នើសុំឱ្យម៉ាឌ្រីដបញ្ឈប់ការបង្ក្រាបទាំងឡាយនៅក្នុងកាតាឡាន ។

ប្រភពដើមនៃការខ្វែងគំនិត

ដោយក្រឡេកមើលទៅលើការខ្វែងគំននិតរវាងរដ្ឋាភិបាលកណ្តាលអេស្ប៉ាញនិង កាតាឡាន ពិតជាមានអាយុកាលច្រើនជាងបីសតវត្សហើយ នៅពេលដែលស្តេច Philip V នៃប្រទេសអេស្ប៉ាញបានកាន់កាប់បាសេឡូណានៅឆ្នាំ ១៧១៤ ។ នៅឆ្នាំ ១៩៣២ ថ្នាក់ដឹកនាំក្នុងតំបន់ បានប្រកាសបង្កើតសាធារណរដ្ឋកាតាឡាន។ រដ្ឋាភិបាលអេស្ប៉ាញបានយល់ព្រមឱ្យ កាតាឡាន ក្លាយជាតំបន់ស្វយ័ត។ កាតាឡាន បានបាត់បង់ស្វ័យភាពរបស់ខ្លួននៅឆ្នាំ ១៩៣៩ ក្រោមការដឹកនាំថ្មីរបស់អេស្ប៉ាញហើយការតស៊ូដើម្បីឯករាជ្យនេះត្រូវបានគេអនុវត្តចាប់តាំងពីពេលនោះមក។

ជាតំបន់សម្បូរធូរធា មានកំរិតឧស្សាហូបនីយកម្មលឿនបំផុតនៅអេស្ប៉ាញ ថែមទាំងមានមណ្ឌលទេសចរណ៍ល្បីឈ្មោះជាច្រើន ទោះបីជាមានផ្ទៃដីជាង ៦% នៃប្រទេសអេស្ប៉ាញនិង ១៦% នៃចំនួនប្រជាជនអេស្ប៉ាញក្តី ប៉ុន្តែតំបន់នេះបានរួមវិភាគទាន១/៥នៃផលិតផលសរុបក្នុងស្រុក(GDP)។នៅក្នុងខ្យល់ព្យុះបំណុលសាធារណៈអឺរ៉ុបនិងការលំបាកនៃតំបន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសំឡេងនៃការផ្តាច់កាន់តែខ្លាំងជាងពេលណាៗទាំងអស់។ កាតាឡាន បានត្អូញត្អែរថាពួកគេបានបង់ពន្ធច្រើនដល់រដ្ឋាភិបាលអេស្ប៉ាញប៉ុន្ដែបានទទួលនូវភាពមិនសម្តិសមឡើយ។

ច្រកចេញណាមួយសំរាប់កាតាឡាន?

យោងតាមក្រុមអ្នកវិភាគថាទោះបីជាព្រឹត្តិការណ៍ណាកើតមានឡើងនៅខាងមុខក្តី ប៉ុន្តែ កាតាឡានក៏ប្រឈមមុខនឹងផ្លូវមួយដ៏វែងឆ្ងាយពោពេញទៅដោយការលំបាកដែរ។ ក្រោយរយៈពេលជាង៥ សតវត្សស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ កាតាឡាន កំពុងប្រថុយប្រថាននូវការផ្សងព្រេងជាមួយការប្រកាសឯករាជ្យរបស់ខ្លួន។ ការចរចារធ្វើសម្បទានការស្វែងរកដំណោះស្រាយដែលអាចទទួលយកទៅវិញទៅមកគឺចាំបាច់ណាស់។ ពីព្រោះ ទៅបត់តាមផ្លូវណាក៏ដោយ ការចែកផ្លូវគ្នាឬមិនចែកផ្លូវគ្នាសុទ្ធតែបន្សល់ទុកនូវផលវិបាកដែលមិនអាចទាយទុកជាមុនបាន បង្ខំឱ្យភាគីទាំងឡាយត្រូវតែត្រិះរិះដោយប្រុងប្រយ័ត្នដែរ៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ