ការឆ្លៀតយកឱកាសនិងការប្រឈមមុខទៅនឹងការសាកល្បងនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីអភិវឌ្ឍន៍

(VOVWORLD) - វៀតណាំមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍និងធ្វើសមាហរណកម្ម ថ្មីមួយ។ ក្នុងនោះដែរ ឧស្សាហូបនីយកម្មតាមទិសទំនើបភាវូបនីយកម្មត្រូវបាន កំណត់ជាគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីស្វែងរករូប សណ្ឋានសេដ្ឋកិច្ចនិងការគ្រប់គ្រងថ្មីក្នុងសករាជឌីជីថលការជំរុញដំណើរការឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។ វៀតណាមបានយកចិត្តទុកដាក់ជាពិសេសដល់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនោះ ចូលរួមក្នុងបណ្ដាយន្តការសហប្រតិបត្តិការតំបន់និងអន្តរតំបន់ដែលវេទិកាសេដ្ឋកិច្ចពិភពលោក WEF គឺជាឧទាហរណ៍មួយ។ នាបច្ចុប្បន្ន វៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មសំរាប់សន្និសីទ WEF-អាស៊ានដែលនឹងប្រព្រឹត្តទៅនាខែកញ្ញាឆ្នាំនេះនៅទីក្រុងហាណូយ។ 

ការឆ្លៀតយកឱកាសនិងការប្រឈមមុខទៅនឹងការសាកល្បងនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីអភិវឌ្ឍន៍ - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Doan Mau Diep 

បដិវត្តន៍ឧស្សាហកម្ម ៤.០ នាំមកនូវការផ្លាស់ប្តូរថ្មីដ៏ធំធេង មិនត្រឹមតែ ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងខាងវប្បធម៌សង្គមលើគ្រប់ជ្រុងជ្រោយចំពោះប្រទេសទាំងឡាយ។ ចំពោះវៀតណាមវិញ បដិវត្តន៍ផលិតកម្មថ្មីអាចនាំមកនូវ វៀតណាមឱកាសជាច្រើនដើម្បីជំរុញយ៉ាងខ្លាំងនូវឧស្សាហូបនីយកម្មទំនើបភាវូ បនីយកម្ម ព្រមទាំង បណ្តាលឲ្យមានការសាកល្បងចំពោះដំណើរអភិវឌ្ឍន៍ ទៀតផង។

        រួមជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន នាប៉ុន្មានឆ្នាំថ្មីៗនេះ ល្បឿន អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមត្រូវបានចាត់ទុកយ៉ាងខ្លាំងក្លា ដោយមិនអើ ពើដល់បណ្ដាវិបត្តិនាពេលថ្មីៗនេះទេ។ ប៉ុន្តែ ក៏ដូចបប្រទេសនានាក្នុងតំបន់ វៀតណាមគប្បីកំណត់ទស្សនៈវិស័យថ្មីសំរាប់ដំណើរធ្វើសមាហរណកម្ម ស្វែងរករូបសណ្ឋានសេដ្ឋកិច្ចនិងគ្រប់គ្រងថ្មីក្នុងសករាជឌីជីថលការស្វែងរក កំលាំងចលករនិងរូបសណ្ឋានធ្វើអាជីវកម្មថ្មីក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។ ក្រៅពីនោះ សហគ្រាសវៀតណាមគប្បីឲ្យមានរបៀបទាក់ទងថ្មីចំពោះ ការគ្រប់គ្រងសកលនិងតំបន់កាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ បណ្តុះបណ្ដាលសមត្ថភាពការងារធ្វើការចាប់ផ្តើមអាជីពនិងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងកាលៈ ទេសៈបដិវត្តន៍ឧស្សាហកម្ម ៤.០ កំពុងជះឥទ្ធិពលជារៀងរាល់ថ្ងៃ។

        ការជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឲ្យបាន រុងរឿងដោយខ្លួនឯងនាអនាគត

        ចំពោះមុខការសាកល្បងបច្ចុប្បន្ន វេទិកាសេដ្ឋកិច្ចពិភពលោកត្រូវបាន ចាត់ទុកជាដៃគូយ៉ាងសំខាន់ដើម្បីវៀតណាមចែករំលែកទស្សនៈវិស័យនិងកំណត់ គោលនយោបាយ។ ដោយមានការជះឥទ្ធិពលលើពិភពលោកទាំងមូល និងជាអង្គការក្រៅនយោបាយ WEF មានបណ្តាញដៃគូជាសហគ្រាសសម្ព័ន្ធ ក្រុមហ៊ុននិងវិទ្យាស្ថានលើគ្រប់វិស័យរាប់ពាន់ជួរមុខលើពិភពលោក។ កិច្ចសហប្រតិបត្តិការ WEF-វៀតណាមត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៨៩ ប៉ុន្តែ នាប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងនេះទើបតែនៃមានការបោះជំហានយ៉ាងខ្លាំង ពិសេសគឺក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ «អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាមឲ្យបានរុងរឿងដោយខ្លួនឯងនាអនាគត»។ តាមនោះ WEF សន្យាជួយឧបត្ថម្ភវៀតណាមលើវិស័យចំនួន ៦។ នាថ្ងៃទី ២៧ មិថុនា ថ្លែងមតិនៅកិច្ចប្រជុំមួយនៅទីក្រុងហាណូយ ប្រធាន WEF លោក Borge Brende បានឲ្យដឹងថា៖

       «ខ្ញុំគិតថា ប្រការនេះឈរលើមូលហេតុមួយគឺបណ្ដាប្រទេសនិងសហគ្រាស អន្តរជាតិកាន់តែចាត់ទុកវៀតណាមគឺជាដៃគូសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលបានបង្កើតឡើងនូវការទាក់ទាញយ៉ាងខ្លាំង។ ទោះបីជានៅមានការសាកល្បងមួយចំនួនក្តីប៉ុន្តែការសារឡើងវិញរបស់វៀតណាមក្រោយវិបត្តិហរិញ្ញវត្ថុគឺគួរឲ្យកត់សម្គាល់ណាស់ដោយកំណើននៅកំរិត ៧%/    ឆ្នាំ។ ប៉ុន្តែ វៀតណាមជាប្រទេសដែលមានចំណូលមធ្យម ហើយមិន ទទួលប្រភពទុក ODA នាពេលខាមុខទេ។ ដោយហេតុនេះ វៀតណាមត្រូវមាន ដៃគូសាធារណៈ-ឯកជន (PPP) ក្នុងនោះ WEF ជាអង្គការអន្តរជាតិតំណាងឲ្យ ប្រការនេះ។»

        នាបច្ចុប្បន្ន វៀតណាមជាដៃគូដំបូងដែល WEF មានគោលបំណង់ចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសាធាណៈ-ឯកជន (PPP)។ ប្រសិនបើ រូបសណ្ឋាននេះត្រូវបានអនុវត្តប្រកបដោយជោគជ័យ នោះគឺនឹងត្រូវបានបើកទូ លាយក្នុងអាស៊ាន តាមគំរោង កិច្ចព្រមព្រៀងសហប្រតិបត្តិការនឹងត្រូវបាន ចុះហត្ថលេខានៅសន្និសីទ WEF-អាស៊ាននៅទីក្រុងហាណូយនាខែកញ្ញាខាង មុខ។

        ឱកាសសំរាប់វៀតណាមចូលរួមកសាងច្បាប់សកលលោក

        តាមការវាយតំលៃរបស់អ្នកជំនាញការសេដ្ឋកិច្ចអន្តរជាតិមួយចំនួនថា៖ នេះគឺជារូបសណ្ឋានសហប្រតិបត្តិការថ្មីដែល WEF គ្រោងអនុវត្តជាមួយបណ្ដា ប្រទេស ក្នុងនោះ វៀតណាមត្រូវបានជ្រើសរើសជាបេក្ខជនដំបូងដើម្បីកសាង រូបសណ្ឋានសហប្រតិបត្តិការថ្មីមួយ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការ PPP  រវាងភាគីទាំងពីរជាឱកាសដ៏ធំធេងដើម្បីវៀតណាមរៀនសូត្របទពិសោធន៍ពី អ្នកជំនាញការរបស់ WEF ។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងនេះ វិស័យបណ្តុះ បណ្ដាលប្រភពធនធានមនុស្សនឹងទទួលការជួយឧបត្ថម្ភពី WEF អតិបរិមា។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Doan Mau Diep បានឲ្យដឹងថា៖

        «សករាជឌីជីថល ស្វ័យប្រវត្តិកម្ម បដិវត្តន៍ ៤.០ ជាប្រធានបទដែលជះឥទ្ធិ ពលទៅលើខឿនសេដ្ឋកិច្ចទាំងឡាយ។ វៀតណាមបានត្រៀមរៀបចំបណ្តុះ បណ្ដាលជំនាញថ្មីដើម្បីប្រជាពលករអាចបន្សាំជាមួយនឹងកាលៈទេសៈឌីជីថលភាវូបនីយកម្ម លើកទឹកចិត្តពលកររៀនសូត្រដោយឥតឈប់ឈរដើម្បីបន្សាំ នឹងបដិវត្តន៍ ៤.០។ គប្បីជំរុញយ៉ាងខ្លាំងការអប់រំបណ្ដុះបណ្ដាលដើម្បីប្រដាប់ ចំណេះដឹងដោយទាក់ទិនជាមួយឱកាសដែលបដិវត្តន៍ ៤.០ នាំមក។»

        ជាដៃគូដំបូងដែល WEF មានគោលបំណងអនុវត្តរូបសណ្ឋានសហប្រតិបត្តិ ការក្នុងកាលៈទេសៈបដិវត្តន៍ឧស្សាហកម្ម ៤.០ វៀតណាមកំពុងឆ្លៀតយកទីលាន លែងល្បែងសេដ្ឋកិច្ចធំនេះដើម្បីផ្សព្វផ្សាយរូបភាព រួមវិភាគទាននិងបង្ហាញនូវការ ទទួលខុសត្រូវក្នុងការខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចសកល។ សន្និសីទ WEF-អាស៊ាននឹងប្រព្រឹត្តទៅនាខែកញ្ញាឆ្នាំ នេះនៅទីក្រុងហាណូយដែល វៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មសំដៅរួមចំណែកចូលក្នុងគោលដៅ ចូលរួមកសាងឡើងច្បាប់សកលលោកទាំងមូលដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ