ឆ្នាំ ២០២០៖ ភារកិច្ចព្រមៗគ្នា និងកម្លាំង កាយចិត្ត របស់វៀតណាម ចំពោះ សន្តិភាព និងសន្តិសុខពិភពលោក

(VOVWORLD) -នាឆ្នាំ២០២០ វៀតណាមនឹងទទួលតំណែងជាប្រធាន សមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងអាចក្លាយជាសមាជិក មិនអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១ ប្រសិនបើ ជាប់ឆ្នោតនាខែមិថុនាខាងមុខ។ 
ឆ្នាំ ២០២០៖ ភារកិច្ចព្រមៗគ្នា និងកម្លាំង កាយចិត្ត របស់វៀតណាម ចំពោះ សន្តិភាព និងសន្តិសុខពិភពលោក - ảnh 1 ភារកិច្ច និងកម្លាំងកាយចិត្តរបស់វៀតណាមចំពោះ សន្តិភាព និងសន្តិសុខពិភពលោក

ការដែលទទួលតំណែងទាំងពីរនេះអាចជួយវៀតណាមរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានជំរុញការយកចិត្តទុកដាក់ដូចគ្នាក្នុងតំបន់ ក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ ក៏ដូចជាជំរុញគោលដៅរួមនៃរបៀបរបបចំនួនពីរគឺ៖ ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសកល។

ជាក់ស្ដែង វៀតណាមធ្លាប់ទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០១០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០០៨ - ២០០៩។ ក្នុងតំណែងទាំងនេះ វៀតណាមសុទ្ធតែបានបង្កើត សញ្ញាសម្គាល់វិជ្ជមានជាច្រើន។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ វៀតណាមក៏បានចូលរួមរាល់ការងាររួមរបស់អន្តរជាតិ ហើយមានឋានៈខ្ពស់ជាងផងដែរ។

ការទទួលខុសត្រូវថ្នាក់ជាតិនិងសកលរបស់វៀតណាម

 ពិភពលោកក៏កំពុងប្រឈមនឹងការសាកល្បងថ្មី ខណៈដែលខឿនសន្តិសុខមិនទាន់បានធានាឡើយ។ ការកើនឡើងនៃវិធានការឯកតោភាគី ដើម្បីដោះស្រាយរាល់ជម្លោះគឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់ចំពោះសុខសន្តិភាព ស្ថិរភាពអន្តរជាតិ។

ជាប្រជាជាតិមួយដែលតែងតែត្រូវប្រឈមនឹងសង្គ្រាម ឧបាយកលរបស់ប្រទេសមហាអំណាចនានា ព្រមទាំងត្រូវលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីឯករាជ្យ និងអធិបតេយ្យភាពទឹកដីនោះ វៀតណាមជានិច្ចកាលមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីអ្វីៗ ដែលខ្លួនកពុងមាន។ ពិភពលោកអាចថិតថេរ ប្រសិនបើប្រទសនិមួយៗ និងបុគ្គលគ្រប់រូបមានការយល់ដឹងអំពីភារកិច្ចចំនួន ២៖ ភារកិច្ចចំពោះប្រទេសជាតិ និងភារកិច្ចចំពោះសកល។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ហើយទទួលការវាយតំលៃខ្ពស់ពីសំណាក់សារធារណៈមតិ ដោយចាត់ទុកថានេះគឺជាកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវរបស់វៀតណាមចំពោះអនាគតនៃពិភាពលោកមួយប្រកបដោយសុខសន្តិភាព វិបុលភាព និងយុត្តិធម៌។ លោក Le Hoai Trung អនុវរដ្ឋមន្ត្រីការបរទេសវៀតណាមបានអះអាងថា៖

“ប្រទេសវៀតណាមមានបំណាងប្រាថ្នារក្សាសន្តិភាព ហើយ ជាប្រជាជាតិមួយ ដែលត្រូវឆ្លងកាត់រាល់ការសាកល្បង និងសង្គ្រាម។  ហេតុដុច្នេះហើយ  ប្រទេសវៀតណាមមានលក្ខណៈងាយស្រួលជាច្រើនដើម្បីរួមជាមួយសហគមន៍អន្តរជាតិរួមវិភាគទានទៅក្នុងការរក្សាសន្តិភាព ក៏ដូចជា ទប់ស្កាត់សង្គ្រាមនិងជម្លោះផងដែរ”។

ជាសមាជិកនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជាទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ នោះ វៀតណាមនឹងត្រូវដោះស្រាយរាល់បញ្ហាដោយ ប៉ិនប្រសប់ រក្សាតុល្យភាពរវាងផលប្រយោជន៍ជាតិ តំបន់ និងសកល ក៏ចូចជាកាត់បន្ថយគ្រោះអាសន្នជម្លោះផងដែរ។ លោក Shahriman Lockman បុគ្គលិកមួយរូប នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិម៉ាឡេស៊ីបានឲ្យដឹងថា៖

“អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលមានគ្រោះអាសន្តជម្លោះជាច្រើន។ ហេតុ ដូច្នេះហើយ ភារកិច្ចជាតំណែងជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខ អង្គកាសហប្រជាជាតិ និងតំណែងជាប្រធានអាស៊នរបស់ វៀតណាម គឺធ្ងន់ ធ្ងរណាស់។ ប៉ុន្តែដោយមានបទពិសោធន៍ឆ្លង់កាត់សង្គ្រាមចំនួន ២ លើក និងបទពិសោធន៍ក្នុងការដោះស្រាយរាល់បញ្ហានៅសមុទ្រខាងកើតនោះ វៀតណាមអាចដោះស្រាយ និងទប់ស្ដាត់ជម្លោះដោយ ប៉ិនប្រសប់ផងដែរ”។

លើសពីនេះទៅទៀត ក្រុមអ្នកជំនាញអន្តរជាតិបានជឿជាក់ថា វៀតណាម នឹង សម្រេចភារកិច្ចទាំងពីរនេះប្រកបដោយជោគជ័យ។ លោក Netalegawa អតីតរដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី បានឲ្យដឹងថា៖

“វៀតណាមមិនត្រឹមតែទទួលតំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ ប៉ុណ្ណោះទេថែមទាំងដើរតួនាទីជាថ្នាក់ដឹកនាំទៀតផង។ ខ្ញុំជឿជាក់យ៉ាងម៉ុតមាំថា វៀតណាមនឹងបំណែងល្អតួនាទីជាប្រធានអាស៊ានសម្រាប់អាណាត់ ២០២០ - ២០២១។ លើសពីនេះទៅទៀត នាឆ្នាំ ២០២០ វៀតណាមក៏នឹងទទួលតំណែងជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតផងដែរ”។

ពិតណាស់ថា វៀតណាមនឹងប្រកាន់ខ្ពាប់នឹងទស្សនៈ អំពីពិភពលោកមួយប្រកបដោយសុខសន្តិភាព វិបុលភាព គោលមាគ៌ាកិច្ចការបរទេសសន្តិភាព ឯករាជ្យ និងម្ចាស់ការ សម្រាប់អាណត្តិជាប្រធានអាស៊ាន ឆ្នាំ ២០២០ ក៏ដូចជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១ ប្រសិនបើជាប់ឆ្នោត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ