ជំរុញទំនាក់ទំនងវៀតណាម-ជប៉ុនអភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង

(VOV)_នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងភរិយា ​ បានចាប់ផ្តើម​ដំ
ណើរ​ទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី១៦មករា។ ដំណើរទស្សនកិច្ចរបស់ ​នាយក​រដ្ឋ
មន្ត្រី លោក Shinzo Abe បានប្រព្រឹត្តទៅក្នុងសភាពការណ៍ ដែល​ទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រ វៀតណាម-ជប៉ុន អភិវឌ្ឍន៍កាន់តែខ្លាំងក្លា ​លើគ្រប់​វិស័យ និងជាក់ស្ដែង
 ក្រោយរយៈពេល៤៤ឆ្នាំ បង្កើតទំនាក់ទំនងការទូត។ចំណុចស្នូល ក្នុងដំណើរទស្សន
កិច្ចលើកនេះនៅវៀតណាម របស់នាយករដ្ឋមន្ត្រី លោក Shinzo Abe គឺបង្កើនកិច្ច
សហប្រតិបត្តិការ ពិសេសគឺកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ 
ជំរុញការអភិវឌ្ឍន៍ខ្លាំខ្លាលើគ្រប់វិស័យ ​និងជាក់ស្ដែង ទំនាក់ទំនងវៀតណាម-ជប៉ុន។

ជំរុញទំនាក់ទំនងវៀតណាម-ជប៉ុនអភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង - ảnh 1
ជំរុញទំនាក់ទំនងវៀតណាម-ជប៉ុនអភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង

ទំនាក់ទំនងវៀតណាម-ជប៉ុន ត្រូវបានបង្កើតឡើងពីឆ្នាំ ១៩៧៣។​ប៉ុន្មាន​ឆ្នាំជិតៗ
នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានបង្កើនជំនួបប្រាស្រ័យ ផ្លាស់ប្តូរ​គណៈប្រតិភូ 
នាំមកនូវឱកាសសហប្រតិបត្តិការទ្វេភាគីលើច្រើនវិស័យ។ ដំណើរទស្សនកិច្ចរបស់នា
យករដ្ឋមន្ត្រី លោក Shinzo Abe ក្នុងរយៈពេលថ្ងៃពីរថ្ងៃ​ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧មករា
 បន្តអះអាងថាទំនាក់ទំនងនេះបន្តអភិវឌ្ឍន៍។

          មូលដ្ឋានផលប្រយោជន៍រួមរឹងមាំ

        ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុន កំពុងនៅក្នុងដំណាក់កាលល្អបំផុត ​ក្នុងប្រវត្តិសាស្ត្រ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូតមក មានការទំនុកទុកចិត្ត និង
ទទួលបានក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីសន្តិភាព និងភាព​សម្បូររុងរឿង
 នៅទ្វីបអាស៊ី។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រក្សាជាប្រចាំដំណើរបំពេញ​ទស្សនកិច្ច 
និងជំនួបប្រាស្រ័យ នៅវេទិកាអន្តរជាតិ និងតំបន់។ ខែកញ្ញាឆ្នាំ ​២០១៥ ក្នុងឱកាស
ទៅបំពេញទស្សនកិច្ចនៅជប៉ុន របស់អគ្គលេខាបក្ស លោក ​Nguyen Phu Trong ប្រ
ទេសទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍​ ស្ដីអំពីចក្ខុវិស័យទំនាក់ទំនង
វៀតណាម-ជប៉ុន។ នាពេលថ្មីៗនេះ ​នាយករដ្ឋ​មន្ត្រីវៀតណាម លោក Nguyen Xuan
Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ច​នៅជប៉ុន និងចូលរួមសន្និសីទកំពូលក្រុម
ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ចំនួន៧​ (G7) បើកទូលាយនាខែឧសភាឆ្នាំ២០១៦។

          សរសរមួយក្នុងចំណោមសរសរទ្រូងក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន ​គឺទំនាក់
ទំនងសេដ្ឋកិច្ច។ ដោយមានឆ្នេរសមុទ្រវែង ទទួលផលប្រយោជន៍សេដ្ឋ​កិច្ចពីសមុទ្រ 
ប្រទេសទាំងពីរមានឱកាសផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនេះ ​ហើយពីនោះជំរុញ
ការរឹតបន្តឹងនិងបើកទូលាយកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។ ជប៉ុនជាដៃគូ
សេដ្ឋកិច្ចជួរមុខ របស់វៀតណាម និងជាប្រទេស G7 ដើមដំបូង​ ទទួលស្គាល់ខឿន
សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍​ជាផ្លូវការ ( ODA) លេខ
មួយ និងវិនិយោគិន​ទី២ និងជាដៃគូពាណិជ្ជកម្ម​ទ្វេភាគី​ទី៤ របស់វៀតណាម។ ប្រ
ទេសទាំងពីរមានយន្តការសហប្រតិបត្តិ​ការសេដ្ឋកិច្ចទ្វេភាគី បង្កើតឡើងគ្រឹះដ្ឋាន
រឹងមាំអោយការនាំចេញទំនិញកើនឡើងជាមធ្យមចំនួន១៣,៩% ក្នុងប៉ុន្មានឆ្នាំថ្មីៗ
នេះ។ ​ក្រៅពីសរសរទ្រូងសេដ្ឋកិច្ច ​ទំនាក់​ទំនងវៀតណាម-ជប៉ុន អភិវឌ្ឍន៍ខ្លាំងក្លា
នៅលើច្រើនវិស័យ ដូចជា៖​អប់រំ កសិកម្ម ទេសចរណ៍ ពលកម្ម ទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ កិច្ចសហប្រតិបត្តិការរវាងតំបន់ផ្សេងៗ។ ប្រទេសទាំងពីរមានកិច្ចសហ
ប្រតិបត្តិការល្អនៅ​បណ្ដាអង្គការ វេទិកាពហុភាគី ដូចជា៖ អង្គការសហប្រជាជាតិ 
អាស៊ានASEM…លៗ​

          ជំហានពង្រឹងនិងពង្រីកទំនាក់ទំនងចាំបាច់

        ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាន
សរអោយឃើញថាទំនាក់ទំនងយុទ្ធសាស្ត្រទូលំទូលាយនិងស៊ីជំរៅរវាងវៀតណាមនិង
ជប៉ុន បន្តបានពង្រឹងនិងពង្រីក អភិវឌ្ឍន៍ខ្លាំងក្លា លើគ្រប់វិស័យ​និងជាក់ស្ដែង។​

          ដំណើរទស្សនកិច្ចលើកនេះ​របស់នាយករដ្ឋមន្ត្រី លោក Shinzo Abe ក៏បាន
​បង្ហាញនូវការយកចិត្តទុកដាក់និងគោរពទំនាក់ទំនងដៃគួយុទ្ធសាស្ត្រស៊ីជំរៅ និង
ទូលំទូលាយរវាងប្រទេសទាំងពីរ អះអាងវៀតណាមជាដៃគូសំខាន់ និងយូរអង្វែង
របស់ជប៉ុន មានគោលបំណងបន្តបង្កើនទំនុកទុកចិត្តខាងនយោបាយ និងកិច្ច
សហប្រតិបត្តិការជាមួយវៀតណាមនៅលើច្រើនវិស័យ។ ក្នុងកំណាត់ផ្លូវ៤០ឆ្នាំ​កន្លង
ទៅ ដោយមានបំរ៉ែបំរួលជាច្រើននៅក្នុងតំបន់និងអន្តរជាតិ ទំនាក់ទំនងមិត្តភាព
រវាងប្រទេសទាំងពីរ បានជំនះពុះពារលើគ្រប់ការលំបាក​ ហើយ​ទទួលបានផ្លែផ្កាជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ