ដើម្បីអាស៊ានមិនដើរថយក្រោយក្នុងបដិវត្តន៍ឧស្សហកម្ម4.0

(VOVWORLD) -សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ 2018 (WEF 2018) ដែលរៀបចំឡើងដោយប្រទេសវៀតណាមនិងវេទិកាសេដ្ឋកិច្ចពិភពលោក នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 13 ខែកញ្ញា។ នេះគឺជាសន្និសីទធំនិងសំខាន់ ១ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងតំបន់ ព្រមទាំងជាព្រឹត្តិការណ៍កិច្ចការបរទេសធំរបស់វៀតណាមក្នុងឆ្នាំ២០១៨។ ដោយប្រធានបទ ASEAN 4.0៖ ស្មារតីនៃសហគ្រាស និងបដិវត្តន៍ឧស្សាហកម្ម 4.0 នឹងជាឱកាសមួយសម្រាប់បណ្តាប្រទេសអាស៊ានក្នុងការវាយតម្លៃលើឱកាសនិងជំនះពុះពារលើការសាកល្បង ដើម្បីមិនទុកឲ្យនរណាម្នាក់នៅខាងក្រោយ ក្នុងសករាជបច្ចេកវិទ្យាឌីជីថល។
ដើម្បីអាស៊ានមិនដើរថយក្រោយក្នុងបដិវត្តន៍ឧស្សហកម្ម4.0 - ảnh 1 ដើម្បីអាស៊ានមិនដើរថយក្រោយក្នុងបដិវត្តន៍ឧស្សហកម្ម4.0

ឆ្លៀតយកឱកាសដើម្បីវឌ្ឍនភាព

វាយតំលៃអំពីលក្ខណៈងាយស្រួលរបស់អាស៊ាននៅក្នុងបដិវត្តន៍ 4.0 អនុរដ្ឋមន្ត្រីការបរទេសវៀត ណាមលោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖

"អាស៊ានគឺជាខឿនសេដ្ឋកិច្ចធំទី ៦ នៅលើពិភពលោក ដោយមានចំនួនប្រជាជនជាង ៦៣០ នាក់ ក្នុងនោះប្រជាជនជាង ២៦០ លាននាក់បានប្រើអ៊ីនធឺណិតជាប្រចាំ អាស៊ានមានមូលដ្ឋានគ្រឹះដ៏អំណោយផល និងទីផ្សារធំធេង សម្រាប់មនុស្សគ្រប់វ័យដើម្បីផ្លាស់ប្ដូរថ្មី និងបោះទុនវិនិយោគអភិវឌ្ឍន៍រូបសណ្ឋានធ្វើអាជីវកម្មថ្មីយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ពិភពឌីជីថល និងការតភ្ជាប់ឆ្លាតបានបង្កើតឱកាសចាប់ផ្ដើមអាជីពថ្មី និងច្នៃប្រឌិតសម្រាប់ប្រជាជនគ្រប់រូប។ បរិយាកាសតភ្ជាប់យ៉ាងឆាប់រហ័សក៏នាំមកនូវឱកាសដ៏ធំធេងសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យមដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងក្នុង
តំបន់ឲ្យស៊ីជម្រៅថែមទៀត"។

ទន្ទឹមនឹងឱកាសអភិវឌ្ឍន៍នោះ បដិវត្តន៍ឧស្សាហកម្ម 4.0 ក៏បានដាក់ចេញការសាកល្បងជាច្រើនសម្រាប់បណ្ដាប្រទេសអាស៊ាន ក្នុងនោះ ការសាកល្បងធំមួយគឺ ការផ្លាស់ប្ដូរ និងការជំនួសពលករ ជាពិសេសគឺលើវិស័យដែលប្រើប្រាស់កម្លាំងពលករជាច្រើន ដោយរងផលប៉ះពាល់នៃស្វ័យប្រវត្តិកម្មយ៉ាងទូលំទូលាយ ការរៀបចំរចនាសម្ព័ន្ធផ្នែកមុខរបរឡើងវិញ និងការផ្លាស់ប្ដូររូបសណ្ឋានផលិតកម្ម ធ្វើអាជីវកម្ម។ វាយតម្លៃអំពីការសាកល្បងទាំងនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Ibnu Hadi បានឲ្យដឹងថា

“ខ្ញុំគិតថាការសាកល្បងដំបូងរបស់អាស៊ានគឺ ចាំបាច់ត្រូវមានជំហានផ្លាស់ប្ដូរទៅជាបដិវត្តន៍ឧស្សាកម្ម 4.0 ប្រកដោយស្ថិរភាព។ ប្រការនេះតម្រូវឲ្យរដ្ឋាភិបាល និងអ្នកតាក់តែងគោលនយោបាយនៃបណ្ដាប្រទេសគប្បីមានការតម្រងទិសដៅដ៏ត្រឹមត្រូវដើម្បីធានាដំណើរកាផ្ទេរប្រគល់ប្រព្រឹ្តត្តិទៅប្រកដោយជោគជ័យ។ ការសាកល្បងទី ២ គឺ ការអប់រំ ពីព្រោះថា ដើម្បី ទប់ទល់នឹងបម្រែបម្រូលក្នុងសតវត្សរ៍ថ្មីនោះ អ្នកត្រូវមានប្រភពធនធានមនុស្សដែលមានជំនាញល្អ។ បដិវត្តន៍ឧស្សាហកម្ម 4.0 គឺជាប្រការថ្មីថ្មោងចំពោះតំបន់។បណ្តាប្រទេសផ្សេងទៀតដូចជាអឺរ៉ុប អាមេរិក ឬជប៉ុន គឺគែមានការវិវឌ្ឍដ៏ធំធេង។ ហេតុដូច្នេះ យើងគប្បីបង្រួញគំលាតវិវឌ្ឍន៍ ដើម្បីមិនទុកឲ្យនរណាម្នាក់នៅខាងក្រោយឡើយ”។

ស្វែងរកទិសដៅនិងដំណោះស្រាយថ្មី

ដើម្បីមិនទុកឲ្យនរណាម្នាក់ដើរថយក្រោយ ក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 នោះ រដ្ឋាភិបាល និងសហគ្រាសអាស៊ានកំពុងពង្រីកភាពខ្លួនទីពឹងខ្លួន ស្វែងរកទិសដៅនិងដំណោះស្រាយថ្មី ឲ្យសមស្រប និងអភិវឌ្ឍន៍ដោយវិបុលភាពក្នុងពិភពបច្ចេកវិទ្យាថ្មី។ ប្រទេសអាស៊ានជាច្រើនបានដាក់ចេញគោលនយោបាយជាក់ស្ដែងដើម្បីក្ដាប់ជាប់ឱកាសនេះ ក្នុងនោះ សឹង្ហបុរីបានដាក់ចេញគំនិតផ្ដួចផ្ដើមជាតិឆ្លាត។ ភារៈធារីស្ដីទីស្ថានទូតសឹង្ហបុរីប្រចាំវៀតណាម លោក Tan Wei Min បានវាយតម្លៃថា៖

“សឹង្ហបុរីបានជ្រើសរើសប្រធានបទសម្រាប់ឆ្នាំប្រធានអាស៊ាន ២០១៨គឺ អាស៊ានខ្លួនទីពឹងខ្លួន និងច្នៃប្រឌិត គឺជាសក្ខីភាព ដែលសរឲ្យឃើញកិច្ចខិត្តខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការបន្សាំនឹងលក្ខខណ្ឌថ្មី។ ខ្ញុំគិតថាអាស៊ានអាចបន្សាំ និងធ្វើការបានល្អក្នុងរាល់លក្ខខណ្ឌថ្មីៗ។យើងគប្បីចេះក្ដាប់ជាប់ឱកាស និងគ្រប់គ្រងរាល់ការសាកល្បង បំពាក់បំប៉នចំណេះដឹងជំនាញសមត្ថភាពជូនប្រជាជន និងជំរុញសមត្ថភាពនៃប្រភពកម្លាំងនៃបណ្ដាប្រទេសក្នុងប្លុក”។

វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ឆ្នាំ 2018 (WEF អាស៊ាន 2018) នឹងប្រព្រឹត្តិទៅនាខែកញ្ញា ខាងមុខ គឺ ជាឱកាសសម្រាប់បណ្ដាប្រទេសចែករំលែក និងផ្លាស់ប្ដូរអំពីមនសិការថ្មី មេរៀនបទពិសោធន៍ និងការអនុវត្តន៍ល្អនៅលើពិភពលោកអំពីការឆ្លៀតយកឱកាស ក៏ដូចជាដោះស្រាយរាល់ បញ្ហានៃបដិវត្តន៍ឧស្សាហកម្ម 4.0ផងដែរ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ