ទំនាក់ទំនងរុស្ស៊ី-ណាតូ៖ វិលត្រឡប់ទៅចំណុចចាប់ផ្តើម

(VOVWORLD) -ប្រទេសរុស្ស៊ីបានសម្រេចបញ្ឈប់រាល់ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យស៊ីវិល និងយោធាទាំងស្រុងជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ក្រោយសេចក្តីប្រកាសនាថ្ងៃទី ១៥ ខែមេសា របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Aleksander Grushko ។ 
ទំនាក់ទំនងរុស្ស៊ី-ណាតូ៖ វិលត្រឡប់ទៅចំណុចចាប់ផ្តើម - ảnh 1ទំនាក់ទំនងរុស្ស៊ី-ណាតូ៖ វិលត្រឡប់ទៅចំណុចចាប់ផ្តើម (រូបថត៖ vnanet.vn) 

ទង្វើរនេះរបស់រុស្ស៊ីត្រូវបានធ្វើឡើង ក្រោយរយៈពេល ៥ ឆ្នាំ ណាតូបានប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការជាមួយម៉ូស្គូ ដោយមូលហេតុថា រុស្ស៊ីបានដាក់បញ្ជូល ឧបទ្វីបគ្រីមា។ ការពិតជាក់ស្ដែងនេះបានសរឲ្យឃើញថា ទំនាក់ទំនងរវាងរុស្ស៊ី និងណាតូបានវិលត្រឡប់ទៅស្ថានភាពសង្រ្គាមត្រជាក់ ដូចពេលដែលណាតូទើបនឹងបានបង្កើតកាលពី ៧០ ឆ្នាំមុន។ ប្រការនេះបានផ្ទុះឡើងការព្រួយបារម្ភជាច្រើន ក្នុងសណ្ដាប់ធ្នាប់សន្តិសុខពិភពលោក។

រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងរុស្ស៊ី - ណាតូបានឆ្លងកាត់ការឡើងចុះជាច្រើន។ ទំនាក់ទំនងនេះបានកើតតានតឹងឡើង ក្រោយព្រឹត្តិការណ៍ម៉ូស្គូបានរួមបញ្ចូលឧបទ្វីបគ្រីមាឡើងវិញ កាលពីខែមិនាឆ្នាំ ២០១៤។ លើសពីនេះទៀតណាតូក៏បានចោទប្រកាន់រុស្ស៊ីពីបទដើរតួនាទីក្នុងជម្លោះនៅ ភាគខាងកើតអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋអំណាចរបស់ប្រធានាធិបតី លោក Valdimir Putin ជានិច្ចកាលបដិសេធការចោទប្រកាន់ទាំងនេះផងដែរ។

ចំណុចកំពូលនៃភាពត្រជាក់

កាយវិការថ្មីរបស់រុស្ស៊ីបានធ្វើឡើង ក្រោយពីរយៈពេលវែង ដែលរុស្ស៊ីសង្កេតឃើញថា ណាតូមិនធ្វើពលិកកម្មលក្ខណៈផ្ដាច់មុខ មិនធ្វើសម្បទាន ហើយមិនដើម្បីផលប្រយោជន៍រួមឡើយ។ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Aleksander Grushko បានចាត់ទុកថា ណាតូបានច្រានចោលរបៀបវារៈវិជ្ជមានក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ ការដែលណាតូបានសម្រចបញ្ឈប់រាល់ការជួបប្រាស្រ័យទាក់ទងគ្នាលើវិស័យយោធាជាមួយរុស្ស៊ី គឺគ្មានហេតុផលឡើយ។ លោក Grushko បានបង្ហាញឲ្យឃើញថាថា នាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងភាគីទាំងពីរមាន"ការអត់ធ្មត់" ច្រើនជាង "ការសន្ទនាគ្នា"។

ចំណែកឯលោក Yury Shvytkin អនុប្រធានគណកម្មការការពាជាតិនៃសភាជាន់ទាបរុស្ស៊ីបានឲ្យដឹងថា៖ រាល់ការបញ្ចេញមតិនាពេលថ្មីៗនេះរបស់ប្លុកយោធាណាតូបានបង្ហាញថាពួកគេគ្មានគោលបំណងខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងជាមួយរុស្ស៊ីឡើយ។ អង្គការនេះកំពុងបង្កើតអមិត្ត និងប្រឈមុខដាក់គ្នាក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។

នាពេលថ្មីៗនេះ ក្នុងសុន្ទរកថានៅរដ្ឋសភាអាមេរិក ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតណាតូនោះ លោកអគ្គលេខាធិការ Jens Stoltenberg បានកំណត់ថា រុស្ស៊ីគឺជាការសាកល្បងមួយ ដែលមិនធ្លាប់មានចំពោះណាតូ។  មុននេះ កាលពីខែមេសា ឆ្នាំ២០១៤ មក ណាតូបានសម្រេចបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដោយសារវិបត្តិនៅអ៊ុយក្រែន ហើយក្រោយមកបានបង្កើនកងកម្លាំង និងធ្វើសមយុទ្ធប៉ែកខាងកើត។ នាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងភាគីទាំងពីរក៏មានភាពតានតឹង ដែលទាក់ទិននឹងបញ្ហាជាច្រើនដូចជាផែនការរបស់អង្គការណាតូស្ដីពីការបញ្ជូល Gruzia និងអ៊ុយក្រែន ឬការដែលសម្ព័ន្ធភាពយោធានេះបានបន្តដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលដ៏ចម្រូងចម្រាស។

មិនរត់ប្រណាំងសព្វាវុធ

នាបច្ចុប្បន្នេះ សាធារណមតិមានការព្រួយបារម្ភបំផុតអំពីការរត់ប្រណាំងសព្វាវុធថ្មី ក្រោយពីរុស្ស៊ី និងណាតូបានបញ្ឈប់កិច្ចសហប្រតិបត្តិការទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Aleksander Grushko បានអះអាងថា ម៉ូស្គូគ្មានគោលបំណងចូលរួមការរត់ប្រណាំងសព្វាវុធ ឡើយ ពោលគឺឆ្ពោះទៅរករាល់វិធានការ " សន្សំសំចៃ ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព" ដោយមិនអើពើនឹងការចំណាយលើយោធារបស់ណាតូ នាបច្ចុប្បន្ននេះ (ប្រមាណ ១ លានលានដុល្លារអាមេរិក) ខ្ពស់ជាង ២២ ដងបើធៀបនឹងចំណាយរបស់រុស្ស៊ី។

ក្រុមអ្នកវិភាគក៏បានអះអាងថា ភាគីរុស្ស៊ីអាចមិនបង្កើនថវិកាយោធាដើម្បីចូលរួមការរត់ប្រណាំងសព្វាវុធនោះឡើយ ប៉ុន្តែនឹងជួយឧប្ថម្ភសមត្ថភាពការពារនៅកម្រិតគ្រប់គ្រាន់។

ជាកិច្ចឆ្លើយតប អគ្គលេខាធិការអង្គការណាតូលោក J.Stoltenberg ក៏បានអះអាងថា ណាតូមិនចង់មានសង្គ្រាមត្រជាក់ជាមួយរុស្ស៊ីឡើយ ព្រមទាំងលើកច្បាស់ថា ការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរនៅអឺរ៉ុប គឺមិនស្ថិតក្នុងផែនការរបស់ណាតូឡើយប៉ុណ្ណោះ។

នាបច្ចុប្បន្នេះ ណាតូកំពុងប្រឈមនឹងលទ្ធិភេរវកម្មនិយម ជាពិសេសគឺការគំរាមកំហែងរបស់អង្គការរដ្ឋឥស្លាម ស្វ័យប្រកាស (IS)  ព្រមទាំងរាល់ជម្លោះនៅស៊ីរី និងចរន្តជនចំណាកស្រុក។ ខណៈពេលដែលម៉ូស្គូបានដើរតួនាទីដ៏សំខាន់ក្នុងការដោះស្រាយចំណុចក្តៅគគុកលើពិភពលោក។ ហេតុដូច្នេះហើយ ភាគីទាំងពីរគប្បីស្ដែងចេញសុច្ឆន្ទៈសហប្រតិបត្តិការ និងកសាងជំនឿទុកចិត្តជាបណ្ដើរៗ ដើម្បីរឹតបន្តឹងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ