ទំនាក់ទំនងវៀតណាម-កម្ពុជា៖ពាក់កណ្ដាលសតវត្សសាមគ្គីភាពនិងផ្សាភ្ជាប់ជាមួយគ្នា

(VOVWORLD) -នាថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧ វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងជាផ្លូវការ។ ព្រឹត្តិការណ៍នយោបាយដ៏មហិមានេះជារបត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងសាមគ្គីភាព មិត្តភាព  ប្រពៃណី  ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសំខាន់ក្នុងបុព្វហេតុរំដោះជាតិ កសាងនិងការពារមាតុប្រទេសរបស់ប្រទេសនីមួយៗ។ 

នាថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧ វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងជាផ្លូវការ។ ព្រឹត្តិការណ៍នយោបាយដ៏មហិមានេះជារបត់សំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងសាមគ្គីភាព មិត្តភាព ប្រពៃណី ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសំខាន់ក្នុងបុព្វហេតុរំដោះជាតិ កសាងនិងការពារមាតុប្រទេសរបស់ប្រទេសនីមួយៗ។ ចំណងសាមគ្គីភាព មិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ៥០ឆ្នាំកន្លងទៅ ជាមូលដ្ឋានសំខាន់ដើម្បីប្រទេសទាំងពីរបន្តពង្រីកនាពេលខាងមុខ។

ទំនាក់ទំនងវៀតណាម-កម្ពុជា៖ពាក់កណ្ដាលសតវត្សសាមគ្គីភាពនិងផ្សាភ្ជាប់ជាមួយគ្នា - ảnh 1

ទំនាក់ទំនងវៀតណាម-កម្ពុជា៖ពាក់កណ្ដាលសតវត្សសាមគ្គីភាពនិងផ្សាភ្ជាប់ជាមួយគ្នា

ទំនាក់ទំនងវៀតណាម-កម្ពុជា ជាទំនាក់ទំនងពិសេស។ ឆ្លងកាត់ការលំបាកសាកល្បងជាច្រើន ទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ យូរអង្វែងរវាងវៀតណាមនិងកម្ពុជាត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចាត់ទុកជាទ្រព្យសម្បត្តិថ្លៃថ្លាត្រូវថែរក្សាសាមគ្គីភាពនិងអភិវឌ្ឍន៍។

          ការបោះជំហានខ្លាំងក្នុងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ

        ៥០ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជាទទួលបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ។ ចាប់ពីបណ្ដាឆ្នាំ៩០ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា ជាអាទ៍៖ ដំណើរបំពេញទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ តាមរយៈដំណើរបំពេញទស្សនកិច្ចទាំងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តរួមគ្នាពូនជ្រុំអោយទំនាក់ទំនងសាមគ្គីភាព មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ សង្កត់ធ្ងន់អំពីសមិទ្ធផលលេចធ្លោនៃទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយពេល៥០ឆ្នាំកន្លងទៅ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖

          “ សមិទ្ធផលធំធេង មានអត្ថន័យប្រវត្តិសាស្ត្រសំខាន់ នោះគឺ ប្រជាជននៃប្រទេសទាំងពីរបានសាមគ្គីភាព ប្រកៀកស្មាជាមួយគ្នា សហប្រតិបត្តិការនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក រួមទាំងពលីកម្មសាច់ស្រស់ឈាមស្រស់ របស់ខ្លួន ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ ដើម្បីសិទ្ធិបានរស់នៅក្នុងសេរីភាព សុភមង្គល និងកសាងប្រទេសជាតិសម្បូររុងរឿង នៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ ជំនៈពុះពារលើឧបសគ្គទាំងឡាយ ដោយមានការឡើងចុះក្នុងប្រវត្តិសាស្ត្រ ចំណងសាមគ្គីភាព មិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងវៀតណាម-កម្ពុជា បានពង្រឹងនិងពង្រីកជានិច្ច។”

          ទន្ទឹមនឹងនោះ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា មិនគ្រាន់តែនៅក្នុងក្របខ័ណ្ឌទ្វេភាគីប៉ុណ្ណោះទេថែមទាំង ផ្សាភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងតំបន់ទៀតផង។

ទំនាក់ទំនងវៀតណាម-កម្ពុជា៖ពាក់កណ្ដាលសតវត្សសាមគ្គីភាពនិងផ្សាភ្ជាប់ជាមួយគ្នា - ảnh 2ទំនាក់ទំនងវៀតណាម-កម្ពុជា៖ពាក់កណ្ដាលសតវត្សសាមគ្គីភាពនិងផ្សាភ្ជាប់ជាមួយគ្នា 

រួមគ្នាកសាងអនាគត

        នៅក្នុងជំនួបសន្ទនាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នាខែកញ្ញាឆ្នាំ២០១២ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអះអាងថា៖ “ កម្ពុជានិងវៀតណាមជាប្រទេសពីរដែលមិនអាចកាត់ផ្តាចចេញពីគ្នាបានឡើយ ទំនាក់ទំនងដ៏ថ្លៃថ្លារវាងប្រទេសទាំងពីរត្រូវបានពង្រីកក្នុងដំណាក់កាលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”។ តាមស្មារតីនោះ វៀតណាមនិងកម្ពុជាជានិច្ចកាលប្រកៀកស្មាជាមួយគ្នា សហប្រតិបត្តិការដោយផ្អែកទៅលើគោលការណ៍ គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី មិនធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា ជួយឧបត្ថម្ភគ្នាទៅវិញទៅមកអភិវឌ្ឍន៍។ 

          ក្នុងដំណាក់កាលនាបច្ចុប្បន្ន ស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិមានបំរ៉ែបំរួលស្មុគស្មាញជាច្រើន សំដៅរក្សាសន្តិភាព និងពូនជ្រុំអោយចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី៏ រវាងប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រូវម្ចាសការនិងទប់ស្កាត់ទាន់ពេលវេលាឧបាយកោលប្រឆាំងពីកងកម្លាំងអមិត្តនានា។ ប្រជាជននៃប្រទេសទាំងពីរត្រូវមានការយល់ដឹងដូចគ្នា ដើម្បីសន្តិភាព ស្ថិរភាព របស់ប្រជាជននៃប្រទេសនីមួយៗ រួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ដូច្នេះ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព វៀតណាម-កម្ពុជានេះជាឱកាសដើម្បីអះអាងនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ គឺបន្តកសាងទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃណី ចីរភាព និងយូរអង្វែង។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានលើកច្បាស់ថា៖

          “ នេះជាឱកាសដើម្បីប្រទេសទាំងពីររំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាង អប់រំប្រពៃណី ដើម្បីជំនាន់វ័យក្មេងវៀតណាមនិងកម្ពុជា ស្ដីអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ នេះក៏ជាឱកាសដើម្បីរំលឹកឡើងវិញនូវវីរយុទ្ធជនដែលបានពលីសាច់ស្រស់ឈាមស្រស់របស់ខ្លួន ដើម្បីរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។នេះក៏ជាឱកាសមួយដើម្បីគ្រប់ ក្រសួងស្ថាប័ន នៃប្រទេសទាំងពីរបូកសរុបទំនាក់ទំនងសហប្រតិបត្តិការ ដកចេញបទពិសោធន៍ មេរៀននានា ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចនាពេលខាងមុខនេះ។”

          ដោយមានប្រវត្តិសាស្ត្រជិតស្និទ្ធ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជួយឧបត្ថម្ភគ្នាទៅវិញទៅមកដោយស្ម័គចិត្ត និងប្រសិទ្ធភាព ទំនាក់ទំនងវៀតណាម-កម្ពុជា នៅមានសក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍ខ្លាំងក្លានាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ