ទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ឈានចូលដំណាក់កាលតានតឹងថ្មី

(VOVWORLD) -ភាពតានតឹងការទូតក្នុងទំនាក់ទំនងអាមេរិក-អីរ៉ង់កាន់តែឡើងជណ្តើរនាប៉ុន្មានថ្ងៃ ថ្មីៗនេះ ដោយសារវិធានការតបតគ្នាទៅវិញទៅមក។ ក្នុងស្ថាន ភាពដែលតំបន់ មជ្ឈឹមបូព៌ានៅមានបម្រែបម្រួលអស្ថិរភាពជាច្រើននោះ អាមេរិកនិងអ៊ីរ៉ង់អាចបង្កើត ឡើងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ តាមនោះគឺជះឥទ្ធិពលទៅលើសន្តិសុខក្នុងតំបន់និងលើពិភពលោក។

ក្នុងបម្រែបម្រួលថ្មីបំផុត នាថ្ងៃទី២២កក្កដា សេតវិមានបានជូនដំណឹងថា ប្រធា នាធិបតីអាមេរិក លោក Donald Trump កំពុងត្រៀមរៀបចំការដាក់ទណ្ណកម្មថ្មីទៅ លើអ៊ីរ៉ង់ ប្រសិនបើពលរដ្ឋអាមេរិកប៉ុន្មាននាក់ដែលត្រូវឃុំខ្លួននៅអ៊ីរ៉ង់នោះ មិនបាន ដោះលេងឲ្យមានសេរីភាពនិងត្រឡប់មកអាមេរិកវិញ។ ពលរដ្ឋអាមេរិក៣នាក់ ក្នុង នោះរួមមានអតីតភ្នាក់ងារនាយកដ្ឋានស៊ើបអង្កេតសហរដ្ឋ អាមេរិក (FBI) និងទីភ្នាក់ ងារចារកម្មមជ្ឈឹម (CIA) ត្រូវចាប់ឃុំខ្លួនដោយការចោទប្រកាន់ប្រតិបត្តិសកម្មភាពចារកម្ម។ មុននោះ ពលរដ្ឋអាមេរិកម្នាក់ធ្វើការនៅសាកលវិទ្យាល័យ Princeton ក៏ត្រូវ រដ្ឋអំណាចអ៊ីរ៉ង់ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេលដប់ឆ្នាំ។ រដ្ឋាភិបាលអ៊ីរ៉ង់បានលុប ចោលសំណូមពររបស់អាមេរិកដោះលេងពលរដ្ឋរបស់ប្រទេសនេះដែលកំពុងជាប់ ឃុំខ្លួនដោយលើកមូលហេតុ “គ្មានសិទ្ធិត្រួតពិនិត្យលើតុលាការ” ព្រមទាំងថ្កោលទោស អាមេរិកជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទែក្នុងរបស់អ៊ីរ៉ង់ ហើយសំណូមពររបស់អាមេរិក គឺមិនអាចទទួលយកបានទេ។

ទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ឈានចូលដំណាក់កាលតានតឹងថ្មី - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (ខាងស្តាំ) និងប្រធានាធិបតីអាមេរិក លោក Donald Trump (ខាងឆ្វែង) (រូបថតៈ AP)

        នៅសប្តាហ៍មុន អាមេរិកបានដាក់ទណ្ណកម្មសេដ្ឋកិច្ចថ្មី ទៅលើអ៊ីរ៉ង់ ដោយ សារកម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ប្រទេសនេះ។ វ៉ាស៊ីនតោនក៏បានរិះគន់តេហ៉េ រ៉ង់រួមចំណែកបណ្តាលវិបត្តិការទូតឈូងសមុទ្រពែក្យ។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់បាន ចាត់ទុកថា កិច្ចសន្យាយោធាមានតម្លៃ១១០ពាន់លានដុល្លារអាមេរិករវាងអាមេរិក ជាមួយអារ៉ាប់ប៊ីសាអូឌីតដែលត្រូវបានចុះហត្ថលេខាកាលពីខែឧសភាជាការគំរាម កំហែងដល់តេហ៉េរ៉ង់។ ខណៈដែលភាគីទាំងពីរកំពុងតបតគ្នាទៅវិញទៅមកនោះ តេហេរ៉ង់បានដំណើរការផលិតប្រភេទម៉ាស៊ីនថ្មីមួយដែរ។ កាយវិការទាំងអស់នេះរបស់ភាគី ទាំងពីរកាន់តែធ្វើឲ្យទំនាក់ទំនងការទូតអាមេរិក អ៊ីរ៉ង់កាន់តែតានតឹងឡើង។

        ភាពកក់ក្តៅយ៉ាងខ្លីណាស់

        ទំនាក់ទំនងរវាងអាមេរិកនិងអ៊ីរ៉ង់ធ្លាប់បានកែលំអរក្នុងរយៈពេលខ្លី។នោះគឺ បន្ទាប់ពីខណៈពេលដែលអ៊ីរ៉ង់និងប្រទេសក្រុម P5+1 ទទួលបានកិច្ចព្រមព្រៀង នុយក្លេអ៊ែរនាខែកក្កដាឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនេះត្រូវបានវាយតម្លៃជាកិច្ចព្រម ព្រៀងប្រវត្តិសាស្ត្របញ្ចប់រយៈពេល១២ឆ្នាំដែលមិនចុះសម្រុងគ្នា។ក្នុងពេលដែល កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកជាសមិទ្ធិផលកិច្ចការបរទេសក្នុងពីរអាណត្តិកាន់ ដំណែងប្រធានាធិបតីរបស់អតីតប្រធានាធិបតីអាមរិក លោក Barack Obama នោះ ប៉ុន្តែ ដល់ពេលកាន់ដំណែងវិញ លោកប្រធានាធិបតីអាមេរិក លោកDonald Trump បានរិះគន់ខ្លាំងលើកិច្ចព្រមព្រៀងនេះ ព្រមទាំងចាត់ទុកថា ត្រូវមានវិធានការខ្លាំងក្លាថែមទៀតដាក់លើអ៊ីរ៉ង់។ លោករូបនេះ ធ្លាប់ស្តែងចេញគំនិតដកអាមេរិកចេញពី កិច្ចព្រមព្រៀងនេះផងដែរ។

        រហូតមកដល់ពេលនេះ តាមរយៈពេលត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងចំនួនពីរលើកមក ទោះបីជារដ្ឋអំណាចលោក Trump អះអាងថាអ៊ីរ៉ង់កំពុងគោរព តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរក៏ដោយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់និងត្រូវវាយតម្លៃឡើង វិញកិច្ចព្រមព្រៀងនេះ។

បន្ថែមភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា

        ដោយការបង្កើនបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់នោះ អាមេរិកបានបង្ហាញច្បាស់នូវទស្សនៈរបស់ខ្លួនស្ដីពីកម្មវិធីអភិវឌ្ឍន៍កាំជ្រួចនិងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អាមេរិកបានទទួលស្គាល់ការដែលអ៊ីរ៉ង់គោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែម្យ៉ាងវិញទៀតនៅបង្កើនបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចថ្មីទៅលើអ៊ីរ៉ង់។ ប្រការនេះសរឲ្យឃើញថា វ៉ាស៊ីនតោនកំពុងអនុវត្តគោលនយោបាយ “មុខពីរ” ចំពោះតេអេរ៉ង់។ ក្នុងពេលនោះ អ៊ីរ៉ង់ក៏នាំចេញសេចក្ដីប្រកាសដ៏រឹងមាំដោយអះអាងថា នឹងរក្សាសិទ្ធិតបតវិញចំពោះអាមេរិក ប្រសិនបើនៅអនាគត វ៉ាស៊ីនតោនមិនអនុវត្តកិច្ចព្រព្រៀងនុយក្លេអ៊ែរដែលតេអេរ៉ង់ បានចុះហត្ថលេខាជាមួយក្រុម P៥+១។ ទំនាក់ទំនងអាមេរិក-អ៊ីរ៉ង់ គ្រោងនឹងបន្តមានភាពតានតឹងនាពេលខាងមុខ។

        កិច្ចព្រមព្រៀងដែលទទួលបានក្រោយរយៈពេលច្រើនឆ្នាំចរចារ ហើយបញ្ចប់ វិបត្តិដែធ្លាប់រុញភាគីទាក់ទិននានាខិតមកជិតសង្គ្រាមមួយក្នុងប៉ុន្មានឆ្នាំ២០០០នោះ កំពុងប្រឈមមុខនឹងការសាកល្បងថ្មី។ ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បណ្ដាលឲ្យតំបន់មជ្ឈឹមបូព៌ាដែលពោរពេញទៅដោយជំលោះតាំងពីមុនមកនេះ កាន់តែអស្ថិរភាពនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ