ទស្សនៈវិស័យនិងយុទ្ធសាស្ត្រលោតផ្លោះរបស់វៀតណាមអំពីបដិវត្តន៍ឧស្សាហកម្ម៤.០

(VOVWORLD) - វេទិកាជាន់ខ្ពស់ស្ដីពីទស្សនៈវិស័យនិងយុទ្ធសាស្ត្រអភិវឌ្ឍលោតផ្លោះរបស់វៀតណាមក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែល បដិវត្តន៍ឧស្សាហកម្មលើកទី៤នោះកំពុងរីកសាយភាយលើទូទាំងពិភពលោក ហើយជះឥទ្ធិពលដោយផ្ទាល់ទៅលើខឿនសេដ្ឋកិច្ចវៀតណាម។ ព្រឹត្តិការណ៍នេះ បម្រើឲ្យគម្រោងការណ៍ ទិសដៅធ្វើសកម្មភាពនិងយុទ្ធសាស្ត្រជាតិស្ដីពីឧស្សាហ កម្ម៤.០របស់វៀតណាម។
ទស្សនៈវិស័យនិងយុទ្ធសាស្ត្រលោតផ្លោះរបស់វៀតណាមអំពីបដិវត្តន៍ឧស្សាហកម្ម៤.០ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទស្សនាស្តង់ទំនិញដាក់បង្ហាញផលិតផលបច្ចេកវិទ្យាព័ត៌មានរបស់សម្ព័ន្ធក្រុមហ៊ុន Viettel

  នៅវេទិកាឆ្នាំនេះ វៀតណាមបានដាក់ចេញគោលដៅធ្វើជាក់ស្ដែងភាវូបនីយកម្មគោលនយោបាយសំរាប់ផ្នែកនីមួយៗក្នុងបដិវត្តន៍នេះ។ ដោយហេតុនេះ ក្រៅពីវេទិកាជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នៅមានសិក្ខាសាលាឯកទេសចំនួន៥ស្ដីពីបញ្ហាសំខាន់ៗនៃបដិវត្តន៍៤.០រួមមាន៖ និន្នាការធំៗនៃបដិវត្តន៍៤.០៖ កំណត់ឥទ្ធិពលនិងអនុសាសន៍ចំពោះវៀតណាម ទីក្រុងឆ្លាត ការអភិវឌ្ឍផ្នែកផលិតកម្មឆ្លាត កសិកម្មឆ្លាត និងការបោះជំហានថ្មីក្នុងផ្នែកហិរញ្ញវត្ថុធនាគារ។

        បដិវត្តន៍ឧស្សាហកម្ម៤.០អនុវត្តន៍បំណងប្រាថ្នាអំពីភាពរុងរឿងរបស់ប្រជាជាតិ

        ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបដិវត្តន៍ឧស្សាហកម្ម៤.០លើទូទាំងពិភពលោក រដ្ឋាភិបាល វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ការកសាងយន្តការ គោលនយោបាយអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្ដូរថ្មីនិងអនុវត្តន៍បច្ចេកវិទ្យាជឿនលឿន ហើយឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីអនុវត្តន៍បំណងប្រាថ្នាអំពីភាពរុងរឿងរបស់ប្រជាជាតិ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា ទាំងរដ្ឋ សហគ្រាសនិងប្រជាជន សុទ្ធតែមានចំណេះដឹងដ៏ល្អជាង ដើម្បីអនុវត្តន៍ឲ្យបានទាន់ពេលវេលានូវវិទ្យាសាស្ត្របច្ចេកទេសដ៏រីកចម្រើនចូលក្នុងវិស័យនានានៃបដិវត្តន៍៤.០ ចាប់ពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិកដល់ទីក្រុងឆ្លាត។ រួមជាមួយគ្នានោះគឺការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់សំរាប់បដិវត្តន៍ឧស្សាហកម្មនេះផងដែរ។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “ធ្វើយ៉ាងម៉េចដើម្បីបង្កើតឱកាសសំរាប់វៀតណាម ក្នុងឋានៈជាប្រទេសនៅខាងក្រោយ អាចបង្រួញគម្លាតអភិវឌ្ឍយ៉ាងឆាប់ៗជាមួយប្រទេសជឿនលឿនដទៃ។ នេះជាបញ្ហាដែលខ្ញុំដាក់ចេញ ហើយសង្ឃឹមថា បណ្ដាអ្នកជំនាញ វាគ្មិន អ្នកវិទ្យាសាស្ត្រ និងសហគ្រាសបន្តគាំទ្រវៀតណាមដើរទៅមុខក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០នេះ។ ដោយហេតុនេះ វៀតណាមបានដាក់ចេញសំណូមពរមួយនោះគឺត្រូវទាក់ទាញអ្នកជំនាញ អ្នកវិទ្យាសាស្ត្រនិងសហគ្រាសជាតិនិងអន្តរជាតិជាច្រើនថែមទៀតដើម្បីរួមដំណើរក្នុងបដិវត្តន៍៤.០”។

ទស្សនៈវិស័យនិងយុទ្ធសាស្ត្រលោតផ្លោះរបស់វៀតណាមអំពីបដិវត្តន៍ឧស្សាហកម្ម៤.០ - ảnh 2នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថតរូបជាមួយបណ្ដាអ្នកជំនាញ វាគ្មិននិងសហគ្រិននៅវេទិកាជាន់ខ្ពស់អំពីបដិវត្តន៍ឧស្សាហកម្ម៤.០

        ផ្តោតសំខាន់ទៅលើវិស័យគន្លឹះនៃបដិវត្តន៍ឧស្សាហកម្ម៤.០

        តាមនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឲ្យដឹងថា ទស្សនៈបញ្ជាណែនាំរបស់រដ្ឋាភិបាលគឺ ផ្តោតសំខាន់ទៅលើការកសាង អភិវឌ្ឍខឿនសេដ្ឋកិច្ចឌីជីថល់និងឧស្សាហកម្មឆ្លាត។ នេះជាភារកិច្ចគន្លឹះនៃការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយតភ្ជាប់នឹងការផ្ទេរប្ដូររូបសណ្ឋានកំណើនតាមទិសលើកស្ទួយទិន្នផល គុណភាពនិងលទ្ធភាពប្រកួតប្រជែង។ ពីទស្សនៈនោះ លោកនាយករដ្ឋមន្រ្តីបានកំណត់ខ្លឹមសារសំខាន់ៗមួយចំនួនដែលត្រូវការអនុវត្តន៍នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ នោះគឺ៖

        “ផ្តោតទៅលើការសុក្រិតយន្តការ គោលនយោបាយនិងច្បាប់សំរាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចឌីជីថល់ ឧស្សាហកម្មឆ្លាត។ កសាងយុទ្ធសាស្ត្រទូទៅអំពីការផ្ទេរប្ដូរខាងឌីជីថល់និងគ្រឹះស្ថានទិន្នន័យជាតិ។ អនុវត្តន៍យ៉ាងខ្លាំងក្លាបច្ចេកវិទ្យាព័ត៌មានក្នុងការកែទម្រង់បែបបទរដ្ឋបាល កសាងរដ្ឋាភិបាលអេឡិចត្រូនិក ផ្គត់ផ្គង់សេវាកម្មសាធារណៈអន់ឡាញ។ កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នា ក្នុងនោះបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានដើរតួនាទីជា “ហេដ្ឋារចនាសម្ព័ន្ធរបស់ហេដ្ឋារចនាសម្ព័ន្ធ” សំរាប់ខឿនសេដ្ឋកិច្ចឌីជីថល់។ ធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធបញ្ញា”។

        ចំពោះបដិវត្តន៍ឧស្សាហកម្ម៤.០ នាបច្ចុប្បន្ន រដ្ឋាភិបាលបានចេញផ្សាយសារាចរណ៍១៦ដោយមានវិធានការសំខាន់ជាច្រើនអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ វៀតណាមបានអនុវត្តន៍បច្ចេកវិទ្យាជឿនលឿនជាច្រើននៃបដិវត្តន៍៤.០ដូចជា គណនីពពក បញ្ញាសិប្បនិម្មិត មនុស្សយន្ត តភ្ជាប់អ៊ីនធឺណែតជាមួយវិស័យកសិកម្ម ឧស្សាហកម្មនិងសេវាកម្ម។វៀតណាមមានសហគ្រាសចាប់ផ្ដើមអាជីពចំនួន៣ពាន់អង្គភាព និងសហគ្រាសសកលជាច្រើនដែរ។ នោះគឺកត្តាសំខាន់ដើម្បីទទួលយកបទពិសោធន៍លើពិភពលោកក៏ដូចជាជំរុញការអនុវត្តបដិវត្តន៍ឧស្សាហកម្ម៤.០នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ