បង្កើនកិច្ចការបរទេសការពារព្រំដែន ក្នុងស្ថានភាពថ្មី

(VOVWORLD) -កម្មវិធីជួបសំណេះសំណាល “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” លើកទី ៣ ទើបនឹងបិទបញ្ចប់នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់ប្រទេសដែលមានខ្សែព្រំដែនរួមជាមួយវៀតណាមចំនួន ៣ គឺ ចិន ឡាវ និងថៃ រួមទាំងមានការចូលរួមជាលើកដំបូងរបស់តំណាងមកពីមីយ៉ាន់ម៉ានិងថៃ។ កម្មវិធីនេះបានបន្យល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ហើយបង្កើតបុព្វបទដើម្បីកសាង និងពូនជ្រំទំនាក់ទំនងដ៏ល្អប្រសើររវាងបណ្ដាប្រទេស ដើម្បីសុខសន្តិភាព ស្ថិរភាពនៅតំនប់ព្រំដែន។
បង្កើនកិច្ចការបរទេសការពារព្រំដែន ក្នុងស្ថានភាពថ្មី - ảnh 1 ទិដ្ឋភាពកម្មវិធីជួបសំណេះសំណាល “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព”

អះអាងគោលមាគ៌ារកិច្ចការបរទេសរបស់វៀតណាម

ត្រូវបានរៀបចំឡើងរយៈ ២ ឆ្នាំ ម្ដង កម្មវិធីជួបសំណេះសំណាល “ព្រំដែនពោរពេញទៅដោយចំណងមិត្តភាព” លើកទី ៣ ឆ្នាំ២០១៨ បានអះអាងសារជាថ្មីនូវទស្សនៈរបស់បក្ស រដ្ឋវៀតណាម គឺជានិច្ចកាលមានបំណងចង់កសាងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ ដើម្បី អធិបតេយ្យភាព សន្តិសុខព្រំដែននិងជីវភាពរស់នៅសុខសាន្តត្រាណ សុភមង្គលរបស់ប្រជាជននៃប្រទេសនិមួយៗ។ ឧត្តមសេនីយ៍ត្រី លោក Phung Quoc Tuan អនុប្រធានស្នងការនយោបាយនៃកងទ័ពការពារព្រំដែនវៀតណាមបានអះអាងថា៖

“កម្មវិធីនេះសំដៅបង្កើនកិច្ចការបរទេសព្រំដែន ឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី។ ទីពីរគឺឆ្លុះបញ្ចាំងសកម្មភាពរួមសហការរវាងកងកម្លាំងការពារព្រំដែនវៀតណាមនិងកងកម្លាំងការពារព្រំដែននៅច្រកទ្វារព្រំដែននៃ
បណ្ដាប្រទេសជិតខាង រួមគ្នារក្សាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង បទបញ្ញត្តិគ្រប់គ្រងព្រំដែន គ្រប់គ្រងច្រកទ្វារព្រំដែន គ្រប់គ្រងការពារខ្សែព្រំដែន បង្គោលព្រំដែនជាតិ និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មគ្រប់រូបភាព ទប់ទល់នឹងគ្រោះធម្មជាតិ និងការពារបរិស្ថាន។ ព្រមទាំងឆ្លុះបញ្ចាំងប្រកបដោយប្រសិទ្ធភាពនូវរូបសណ្ឋានចងសម្ព័ន្ធមេត្រីភាព ប៉ុស្តិ៍ការពារព្រំដែនមិត្តភាព ច្រកទ្វារព្រំដែន សុខដុម ព្រំដែនសុខសាន្តត្រាណ ឆ្ពោះទៅរកគោលដៅកសាងចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការដើម្បីសុភមង្គលរបស់ប្រជាជននៅតំបន់ព្រំដែន”។

ជាក់ស្តែងឆ្កងការរៀបចំ ២ ដងមក តាំងពីឆ្នាំ២០១៤ មក បណ្ដាអង្គភាពកងទ័ពការពារព្រំដែនវៀតណាមបានដំណើរការចរចា ជួបសំណេះសំណាល និងយាមល្បាតទ្វេភាគីជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសទាំងបី (ចិន ឡាវ និងកម្ពុជា) រាប់ពាន់លើក ដើម្បី ផ្លាស់ប្ដូរ ព័ត៌មាន រួមគ្នារក្សាការអនុវត្តយ៉ាងម៉ឺងម៉ាត់បណ្ដាកិច្ចព្រមព្រៀង បទបញ្ញត្តិអំពីព្រំដែន និងច្រកទ្វារព្រំដែនជាដើម៕

ឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី

ទន្លេមេគង្គស្តុកស្តម្ភ និងពោរពេញទៅដោយសក្តានុពលកំពុងអភិវឌ្ឍន៍ជាចំណុចតភ្ជាប់រវាងបណ្ដាខឿនសេដ្ឋកិច្ចធំៗនៅទ្វីបអាស៊ី និងនៅលើពិភពលោក ។ រួមជាមួយការធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លានៃតំបន់មហាអនុតំបន់ទន្លេមេគង្គនោះ វៀតណាមកំពុងបន្តជំរុញការអនុវត្តន៍រាល់ការផ្ដូចផ្ដើមគំនិតរួមនៃមហាអនុតំបន់ទន្លេមេគង្គដូចជា៖ ផ្ដល់អាទិភាពបោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ សេដ្ឋកិច្ចច្រកទ្វារព្រំដែន និងបណ្ដាទម្រង់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន សំដៅធ្វើអាជីវកម្ម នូវធនធាននៃប្រទេសជាតិឲ្យសមស្រព លើកម្ពស់សមត្ថភាពធានធានមនុស្ស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចតំបន់ និងនៅលើពិភពលោក។ ឧត្តមសេនីយ៍ទោ លោក Hoàng Xuân Chiếnសមាជិកគណៈកម្មាធិការបក្សយោធាមជ្ឈឹម នៃបញ្ជាកាដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានអះអាងថា៖

“នៅកំពង់ផែចំនួន ១៥៥ និងមណ្ឌលសេដ្ឋកិច្ច មណ្ឌលផលិតទំនិញនាំចេញរាប់សិបនោះ យើងខ្ញុំបានអនុវត្តន៍ការធ្វើកំណែទម្រង់ សាមញ្ញបនីយកម្មបែបបទរដ្ឋបាល ដើម្បីជួយសម្រួលដល់មនុស្ស និងមធ្យោបាយចេញចូលនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែន និងចូលរួមយន្តការច្រកចេញចូលរតែមួយជាតិ ច្រកចេញចូលតែមួយអាស៊ាន ដើម្បីអនុវត្តន៍តាមស្មាតីនៃសេចក្ដីថ្លែងការរួមកំពូល GMS លើកទី ៦ នាខែមិនាកន្លងទៅ”។

សករាជវឌ្ឍនភាពដោយចីរភាពនៃមហាអនុតំបន់ទន្លេមេគង្គគឺជាគោល
បំណងរបស់ប្រទេសទាំងឡាយនៅក្នុងតំបន់។ ការដែលកងទ័ព នគរបាល កងកម្លាំងការពារព្រំដែន និងប្រជាជននៅព្រំដែនបានចង់សម្ព័ន្ធមេត្រីភាពជាមួយគ្នា គឺជាកត្តាសំខាន់ រួមចំណែកបង្កើតខ្សែព្រំដែនប្រកដោយសុខសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ដូចគ្នា។ ការជួបសំណេះសំណាលគឺជាឱកាសល្អដើម្បីរួមចំណែកកសាងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងវឌ្ឍនភាព៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ