បង្កើនការតភ្ជាប់រវាងសហគ្រាសក្នុងស្រុកជាមួយសហគ្រាស FDI ក្នុងបរិបទធ្វើសមាហរណកម្ម

(VOVWORLD) -ក្នុងបរិបទនៃការធ្វើសមាហរណកម្ម សេដ្ឋកិច្ចអន្តរជាតិបច្ចុប្បន្ននោះ រដ្ឋាភិបាល វៀតណាមបានខិតខំប្រឹងប្រែងកសាងបរិយាកាសវិនិយោគធ្វើអាជីវកម្មបើកទូលាយនិងតម្លាភាពសម្រាប់សហគ្រាសគ្រប់ប្រភេទ។ ដើម្បីមានខឿនសេដ្ឋកិច្ចមាំមួនចូលរួមក្នុងបណ្តាខ្សែសង្វាក់តម្លៃរបស់តំបន់និងពិភពលោកនោះ សមាសភាពសេដ្ឋកិច្ច ទាំងអស់ត្រូវមានការអភិ វឌ្ឍន៍ស្មើៗគ្នា។ 
បង្កើនការតភ្ជាប់រវាងសហគ្រាសក្នុងស្រុកជាមួយសហគ្រាស FDI ក្នុងបរិបទធ្វើសមាហរណកម្ម - ảnh 1ទិដ្ឋភាពនៃវេទិកាសហគ្រាសវៀតណាម (VPF) ពាក់កណ្តាលឆ្នាំ ២០១៧ (រូបថតៈសារព័ត៌មានវេទិកាសហគ្រាសវៀតណាម )

សហគ្រាសមានទុនវិនិយោគពីប្រទេស (FDI) ជាកត្តាសំខាន់ រួមចំណែកទៅ ក្នុងការបង្កើតការងារធ្វើ បង្កើនទិន្នផលឧស្សាហកម្មនិងជម្រុញការនាំចូលរបស់ វៀតណាម។ បច្ចុប្បន្ន តំបន់ FDI បានរួមវិភាគទានជាង៥០%នៃតម្លៃឧស្សាហកម្មកែច្នៃ និងលើក៧០%នៃតម្លៃប្រាក់នាំចេញរបស់វៀតណាម។ FDI ក៏មានវត្តមានលើវិស័យ ជាច្រើននៃខឿនសេដ្ឋកិច្ចវៀតណាម រួមទាំងលើផ្នែកដែលសហគ្រាសក្នុងប្រទេស អាចបណ្តាក់ទុនបានដែរ។

        តភ្ជាប់សហគ្រាសក្នុងស្រុកជាមួយសហគ្រាស FDI គឺចាំបាច់ណាស់

        នៅវៀតណាមបច្ចុប្បន្ន សហគ្រាស FDI ទទួលបានការអនុគ្រោះជាច្រើន ដូច ជាការអនុគ្រោះក្នុងបញ្ហាដីធ្លីនិងពន្ធជាដើម។ ដោយមានសក្កានុភាពខ្លាំង មាំមួនជាង សហគ្រាសក្នុងស្រុកអំពីទុន បច្ចេកវិទ្យាបានជាសហគ្រាស FDI បាន កាន់កាប់នូវ សមាមាត្រខ្ពស់លើវិស័យមួយចំនួនដែលត្រូវបានចាត់ទុកជាកម្លាំងចលករសម្រាប់ ខឿនសេដ្ឋកិច្ចវៀតណាម។ ក្នុងពេលជាមួយគ្នានោះ ស្ថាន ភាពជាក់ស្តែងដែលសហគ្រាសវៀតណាមកំពុងជួបប្រទះគឺទាក់ទងផ្ទាល់ជាមួយខ្សែសង្វាក់តម្លៃសកលលោក ។ ខណៈដែលសហគ្រាស FDI មានល្បឿនកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែសហ គ្រាសឯកជនក្នុងប្រទេសហាក់ដូចជាមានទ្រង់ទ្រាយដដែល។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាម VCCI បានចាត់ទុកថា៖

        “មានម្ចាស់កម្មវត្ថុចំនួន៤ នោះគឺ តួនាទីរបស់រដ្ឋក្នុងនាមជាគ្រឹះស្ថានបង្កើត ក្របខ័ណ្ឌនិងលក្ខណៈងាយស្រួល តួនាទីរបស់ឈ្មួញកណ្តាលជាសម្ព័ន្ធសមាគម សហគ្រាសបរទេសនៅវៀតណាមដើម្បីសហគ្រាស FDI និងសហគ្រាសក្នុងស្រុក អាចចងសម្ព័ន្ធជាមួយគ្នា។ ទីបីនិងទីបួនគឺ ម្ចាស់កម្មវត្ថុ FDI និងសហគ្រាសឯកជន ក្នុងស្រុក។ប្រសិនបើ ម្ចាស់កម្មវត្ថុទាំង៤នេះដំណើរការសកម្មភាពយ៉ាងសម្រប សម្រួលមានន័យថា ការតភ្ជាប់រវាងសហគ្រាសក្នុងស្រុកនិងសហគ្រាសក្រៅស្រុក នឹងកាន់តែស៊ីជម្រៅ”។

        បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្នុងស្រុកនិងសហគ្រាស FDI មានការអភិវឌ្ឍន៍រួម

        នាពេលកន្លងទៅ នៅវេទិកាសហគ្រាសវៀតណាមពាក់កណ្តាលឆ្នាំ២០១៧ តំណាងសម្ព័ន្ធសមាគមសហគ្រាសបរទេសនៅវៀតណាមបានដាក់ចេញដំណោះ ស្រាយមួយចំនួនដើម្បីបង្កើនការតភ្ជាប់រវាងសហគ្រាស FDI និងសហគ្រាសវៀត ណាម ក៏ដូចជាដើម្បីតំបន់សហគ្រាសទាំងពីរនេះមានការអភិវឌ្ឍន៍ស្មើៗគ្នា។ លោក Hiro Sagara សហប្រធានសម្ព័ន្ធវេទិកាសហគ្រាសវៀតណាមឆ្នាំ២០១៧ បានចាត់ទុកថា៖

        “សម្រាប់វៀតណាម គឺត្រូវបង្កភាពងាយស្រួលសម្រាប់រាល់ការកំណត់របស់ ច្បាប់ ជាពិសេសសម្រាប់សហគ្រាសធុនតូច។ ត្រូវអនុវត្តយ៉ាងឆាប់រហ័សការងារ បែបបទ ដើម្បីធ្វើឲ្យងាយស្រួលនូវបែបបទនិងច្បាប់ តាមនោះ វៀតណាមទើប ទាក់ទាញបានទុនវិនិយោគផ្ទាល់ពីបរទេសក៏ដូចជាបង្កើនការតភ្ជាប់រវាងសហគ្រាស វិនិយោគបរទេសជាមួយសហគ្រាសក្នុងស្រុក”។

        អញ្ជើញថ្លែងមតិនៅវេទិកា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀតណាម ចាត់ទុក FDI ជាផ្នែកសំ ខាន់មួយក្នុងខឿនសេដ្ឋកិច្ចវៀតណាមនិងមានគោលនយោបាយបន្តទាក់ទាញ យ៉ាងខ្លាំងក្លានិងបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាស FDI វិនិយោគធ្វើអាជី វកម្មប្រកបដោយជោគជ័យនៅវៀតណាម។

        “ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាស់សហគ្រាសទាំងសហគ្រាសរដ្ឋ FDI និងសហគ្រាសឯកជន រដ្ឋាភិបាលវៀតណាមកំពុងពង្រឹងបរិយាកាសវិនិយោគធ្វើ អាជីវកម្មបើកទូលាយ សម្រាប់សហគ្រាសគ្រប់ប្រភេទ។ រដ្ឋាភិបាលនិងផ្តល់អាទិ ភាពដោយជ្រើសរើសសហគ្រាស FDI វិនិយោគធ្វើអាជីវកម្មនៅវៀតណាមដែល សមស្របនឹងទិសដៅរៀបចំឡើងវិញខឿនសេដ្ឋកិច្ចរបស់វៀតណាម”។

        ខណៈដែលសហគ្រាសបរទេសបានបង្កលក្ខណៈងាយស្រួលសម្រាប់សហ គ្រាសធនតូចនិងមធ្យមវៀតណាមតភ្ជាប់និងចូលរួមក្នុងខ្សែសង្វាក់តម្លៃរបស់ខ្លួន នោះ ទើបខឿនសេដ្ឋកិច្ចអាចរួមគ្នាអភិវឌ្ឍន៍យូរអង្វែងប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ