បង្កើនការតភ្ជាប់សហគ្រាសជាតិនិងអន្តរជាតិដើម្បីបំពេញកំលាំងចលករសំរាប់កំណើនសេដ្ឋកិច្ច

(VOVWORLD) - សហគមន៍សហគ្រាសវៀតណាមរួមមានសហគ្រាសជាតិនិងអន្តរជាតិកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងទាំងខាងបរិមាណផងនិងសក្តានុភាពផងនិងជាកំលាំងចលករសំខាន់ដែលនាំខឿនសេដ្ឋកិច្ចវៀតណាមបន្តមានកំណើននៅកំរិតខ្ពស់នាពេលកន្លងទៅ។ ប៉ុន្តែ សមត្ថភាពតភ្ជាប់រវាងប្លុកសហគ្រាសទាំងពីរនេះនៅមានកំហិតនៅឡើយ។ ដើម្បីឲ្យមានខឿនសេដ្ឋកិច្ចដែលពោរពេញទៅដោយកំលាំងចូលរួមក្នុងបណ្ដាសង្វាក់តំលៃនៅក្នុងតំបន់និងលើពិភពលោកសហគ្រាសជាតិនិងអន្តរជាតិ គប្បីមានការអភិវឌ្ឍព្រមៗគ្នា។ 

បង្កើនការតភ្ជាប់សហគ្រាសជាតិនិងអន្តរជាតិដើម្បីបំពេញកំលាំងចលករសំរាប់កំណើនសេដ្ឋកិច្ច - ảnh 1 បង្កើនការតភ្ជាប់សហគ្រាសជាតិនិងអន្តរជាតិដើម្បីបំពេញកំលាំងចលករសំរាប់កំណើនសេដ្ឋកិច្ច

តាមក្រសួងផែនការនិងវិនិយោគ រហូតមកដល់ពេលនេះ មានប្រទេស ចំនួន ១២៨ លើពិភពលោកវិនិយោគចូលក្នុងវៀតណាមដោយមានគំរោងការណ៍ FDI ចំនួន ២៦ ពាន់គំរោង ប្រភពទុនចុះបញ្ជីឡើងដល់ ៣២៦ ពាន់លានដុល្លា អាមេរិក។ មណ្ឌល FDI កាន់តែអះអាងនូវតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ វៀតណាម រួមវិភាគទាន ២៥% ប្រភពទុនវិនិយោគក្នុងសង្គមទាំងមូលនិង ២០% នៃ  GDP ៧២,៦% នៃតំលៃប្រាក់នាំចេញនាំចូលសរុប ព្រមទាំង បង្កើតការងារធ្វើ សំរាប់ពលករចំនួន ៣,៦ លាននាក់។

        ការតភ្ជាប់រវាងសហគ្រាសជាតិនិងសហគ្រាស FDI នៅទាប

        វាយតំលៃអំពីការតភ្ជាប់រវាងសហគ្រាសជាតិនិងអន្តរជាតិ រដ្ឋមន្ត្រីក្រសួង ផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានចាត់ទុកថា៖ ក្នុង រយៈពេល ៣០ ឆ្នាំ ដែល FDI មានវត្តមាននៅវៀតណាម រួមជាមួយការអភិវឌ្ឍ របស់បណ្ដាសហគ្រាសបរទេសក៏ដូចជាការធ្វើសមាហរណកម្មនៃខឿនសេដ្ឋកិច្ច វៀតណាមជាមួយខឿនសេដ្ឋកិច្ចសកល បណ្ដាសហគ្រាសជាតិបានមានការបោះ ជំហានគួរឲ្យកត់សម្គាល់ដើម្បីបន្សាំជាមួយបរិយាកាសប្រកួតប្រជែងអន្តរជាតិ។ ប៉ុន្តែ ការតភ្ជាប់រវាងមណ្ឌល FDI ជាមួយមណ្ឌលសហគ្រាសជាតិដែលចូលរួម សង្វាក់តំលៃមិនទាន់ទទួលបានដូចបំណងប្រាថ្នា ម្យ៉ាងទៀត ការអភិវឌ្ឍផ្នែក ឧស្សាហកម្មឧបត្ថម្ភនិងសកម្មភាពផ្ទេរប្រគល់បច្ចេកវិទ្យានៅកំរិតទាប។ រដ្ឋមន្ត្រី ក្រសួងផែនការនិងវិនិយោគវៀតណាម លោក  Nguyen Chi Dung បានលើក ច្បាស់ថា៖

        «បញ្ហាសំខាន់គឺវិទ្យាសាស្ត្របច្ចេកវិទ្យា សន្ទស្សន៍ពាក់ព័ន្ធដល់សមត្ថភាព ជ្រាតចូលបច្ចេកវិទ្យាសមត្ថភាពក្តាប់ជាប់និងអភិវឌ្ឍន៍បច្ចេកវិទ្យារបស់សហ គ្រាសវៀតណាមនៅមានគំហិត ដូច្នេះ មិនទាន់ឆ្លើយតបនឹងបទដ្ឋានដើម្បីតភ្ជាប់ ជាមួយសហគ្រាស FDI ឡើយ។ ប្លុកសហគ្រាសទាំងពីរនេះនៅមានគំលាត។ ប៉ុន្តែ សហគ្រាស FDI នឹងបង្កកំលាំងចលករដើម្បីតភ្ជាប់ជាមួយសហគ្រាស វៀតណាម ពីនោះ ជួយខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍និរន្តរភាព។ នេះគឺជា បញ្ហាដែលខឿនសេដ្ឋកិច្ចវៀតណាមកំពុងប្រឈម។»

        ដោះស្រាយការលំបាក បង្កើនការតភ្ជាប់រវាងសហគ្រាសជាតិនិងអន្តរជាតិ

        តាមអ្នកប្រមុខក្រសួងផែនការនិងវិនិយោគវៀតណាម ដើម្បីទទួលឲ្យបានការតភ្ជាប់រវាងប្លុកសហគ្រាសចំនួន ២ នេះ បណ្ដាសហគ្រាស FDI គប្បីម្ចាស់ការ បង្កលក្ខណៈសំរាប់សហគ្រាសវៀតណាមដើម្បីឲ្យមានឱកាសចូលរួមចូលក្នុងខ្សែ សង្វាក់តំលៃជាជំហានៗ។ ខណៈពេលនោះ សហគ្រាសជាតិត្រូវខំប្រឹងប្រែង ផ្លាស់ប្តូរថ្មីការត្រិះរិះគ្រប់គ្រងតាមទិសទំនើប ទាក់ទងជាមួយបច្ចេកវិទ្យាជឿន លឿន លើកកំពស់គុណភាពនិងផលិតភាពរបស់ពលករជាដើម។ រួមដំណើរ ជាមួយសហគ្រាស រដ្ឋាភិបាលវៀតណាមគប្បីមានវិធានការជាក់ស្តែងសំដៅបង្ក លក្ខណៈងាយស្រួលនិងជួយឧបត្ថម្ភតភ្ជាប់រវាងសហគ្រាសជាតិនិងសហគ្រាស FDI ប្រកបដោយប្រសិទ្ធភាព។

        ក្នុងកាលៈទេសៈបច្ចុប្បន្ន បណ្ដាសហគ្រាសបរទេសបានចាត់ទុកថា៖ សហគ្រាសខ្នាតតូចនិងមធ្យមវៀតណាមគប្បីទទួលបានការជួយឧបត្ថម្ភថែម ទៀតដើម្បីធ្វើសមាហរណកម្មដ៏ស៊ីជម្រៅនិងជំនះពុះពារលើរបាំងប្រកួតប្រជែង។ លោក Tomaso Adreatta ប្រធានសម្ព័ន្ធភាពវេទិកាសហគ្រាសវៀតណាម (VBF) បានសង្កត់ធ្ងន់ថា៖

        «យើងគប្បីមានគោលនយោបាយវិជ្ជមានដើម្បីជួយឧបត្ថម្ភសហគ្រាសជាតិ។ រួមជាមួយគ្នានោះ សហគ្រាសទាំងនេះគប្បីគិតដល់ការធ្វើយ៉ាងម៉េចដើម្បី សមភាពប្រសិទ្ធភាពនៃការចំណាយផលិតកម្ម លើកកំពស់ការប្រកួតប្រជែងក្នុងទី ផ្សារសកលនាបច្ចុប្បន្ន។ វៀតណាមគប្បីមានរចនាសម្ព័ន្ធល្អជាងទៀត ពិសេស យើងគប្បីបង្កើនការអនុវត្តជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់សហគ្រាស។ យើង ត្រូវបង្កើតឡើងការសាកល្បងដើម្បីមានសមភាពឲ្យបាន ដោះស្រាយការលំបាក បង្កើនតម្លាភាពនិងបើកចំហរ ដើម្បីធ្វើយ៉ាងម៉េច យើងអាចឆ្ពោះទៅការបង្កើន កិច្ចសហប្រតិបត្តិការសាធារណៈរដ្ឋ-ឯកជនប្រកបដោយប្រសិទ្ធភាពនិង និរន្តរភាព។»

        ម្ប៉ាងវិញទៀត លោក  Tomaso Adreatta ក៏បានចាត់ទុកថា៖ ការកាត់ បន្ថយពន្ធនិងគយរដ្ឋការនឹងជួយរំដោះប្រភពធនធានសំរាប់ក្រុមហ៊ុនក្នុងប្រទេស ដើម្បីវិនិយោគចូលក្នុងការចំណេះដឹងនិងបច្ចេកវិទ្យា ទាក់ទាញសហគ្រាស បរទេសផលិតកម្មសំរាប់ទីផ្សារជាតិ។ ដូច្នេះ ទ្វារសហប្រតិបត្តិការរវាភាគីទាំងពីរនឹង បើកទូលំទូលាយ។

        តាមការផ្តើមឡើងរបស់ប្លុកសហគ្រាសទាំងពីរនេះ នាសព្វថ្ងៃ  ដើម្បីបង្កើន ការតភ្ជាប់រវាងសហគ្រាសជាតិនិងអន្តរជាតិក៏ដូចជាពង្រីកប្រសិទ្ធភាពនៃទំនាក់ ទំនងនេះ គប្បីឲ្យមានវិធានការលោតផ្លោះដើម្បីកែលំអនិងបង្រួញគំលាតខាង ចំណេះដឹងបច្ចេកវិទ្យារវាងសហគ្រាសវៀតណាមនិងសហគ្រាស FDI តាមរយៈ ការផ្គត់ផ្គង់សេវាកម្មពិគោះយោបល់បច្ចេកវិទ្យា ការប្រើប្រាស់គោលយោបាយអំពី ពន្ធហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តវិនិយោគចូលក្នុងបច្ចេកវិទ្យាខ្ពស់។ ក្រៅពីការជួយ ឧបតម្ថម្ភរបស់រដ្ឋ សហគ្រាសក្នុងប្រទេសក៏ត្រូវម្ចាស់ការលើកកំពស់សមត្ថភាពប្រកួត ប្រជែងខ្លួនឯងដែរដើម្បីឆ្លើយតបនឹងតម្រូវការបទដ្ឋានរបស់សហគ្រាស FDI ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ