បទដាក់ទណ្ឌកម្មរារាំងដំណើរប្រក្រតីទំនាក់ទំនងរុស្ស៊ី-អាមេរិក

(VOVWORLD) - នាថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០១៧ សភាជាន់ទាបអាមេរិកបាន អនុម័តលើគំរោងច្បាប់ដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ីដោយមានសម្លេងគាំទ្រ យ៉ាងហោចណាស់ចំនួន ៤១៩ និងសម្លេងប្រឆាំងចំនួន ៣។ កាយវិការនេះធ្វើឲ្យ ដំណើរប្រក្រតីទំនាក់ទំនងទ្វេភាគីអាមេរិក-រុស្ស៊ីដែលប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទើបនឹងចាប់ ផ្តើម ជួបការលំបាកជាច្រើន។ 
បទដាក់ទណ្ឌកម្មរារាំងដំណើរប្រក្រតីទំនាក់ទំនងរុស្ស៊ី-អាមេរិក - ảnh 1 បទដាក់ទណ្ឌកម្មរារាំងដំណើរប្រក្រតីទំនាក់ទំនងរុស្ស៊ី-អាមេរិក

  (VOVworld) - មជ្ឈដ្ឋានសមាជិកសភាអាមេរិកបានសម្រេចរឹតបន្តឹងបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដោយសារចាត់ទុកថា៖ ប្រទេសនេះបានធ្វើអន្តរាគមន៍ចូលក្នុងការបោះ ឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ និងមានបញ្ហាទាក់ទិនដល់អ៊ុយក្រែននិង ស៊ីរី។ បទដាក់ទណ្ឌកម្មថ្មីផ្តោតពិសេសទៅលើបណ្ដាគំរោងការណ៍ប្រេងឧស្ម័ន្ធ របស់រុស្ស៊ីជាមួយក្រុមហ៊ុននានានៅអាមេរិកអាល្លឺម៉ង់និងប្រទេសមួយចំនួនទៀត។ ចំពោះគំរោងច្បាប់នេះ រដ្ឋាភិបាលអាមេរិកត្រូវមានការស្រុះចិត្តគំនិតរបស់ រដ្ឋសភាប្រសិនបើចង់អនុវត្តបន្ធូរស្រាលបទដាក់ទណ្ឌកម្មនេះ។

        ការខ្វែងគំនិតដ៏ខ្លាំងក្លា

       ទំនាក់ទំនងរុស្ស៊ី-អាមេរិកអាក្រក់ទៅៗគិតតាំងពីពេលឧបទ្វីប Crimea ត្រូវបានរួមបញ្ចូលក្នុងសហព័ន្ធរុស្ស៊ីនាខែមិនាឆ្នាំ ២០១៤។ អាមេរិកនិងសហភាព អឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចចំនួន ២ ធ្លាក់ចូលក្នុងភាពទាល់ច្រកគិតតាំងពីពេលសង្គ្រាមត្រជាក់មក។ ការដែល លោក Donald Trump ក្លាយទៅជាប្រធានាធិបតីអាមេរិក ត្រូវបានចាត់ទុកនឹងបើកចេញលទ្ធភាពជំរុញទំនាក់ទំនងរុស្ស៊ី-អាមេរិក។ ក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតិអាមេរិកឆ្នាំ ២០១៦ លោក Trump បានមានប្រសាសន៍ថា៖ ក្នុងករណីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោកត្រៀមខ្លួនជាស្រេចពិចារណាការទទួលស្គាល់ Crimea គឺជាតំបន់មួយរបស់រុស្ស៊ី ហើយលុបចោលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ីដោយមានលក្ខ័ណមួយគឺទទួលបានកិច្ចព្រមព្រៀងស្តីអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តែប៉ុណ្ណោះ ក៏ដូចជា បើសិនជា ម៉ូស្គូជួយឧបត្ថម្ភវ៉ាស៊ីនតោនក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេវរកម្មនិងបញ្ហាផ្សេងៗទៀត ផងដែរ។ លោក Trump បានសន្យានឹងកសាងទំនាក់ទំនងល្អប្រសើថែមទៀតជាមួយរុស្ស៊ី ហើយប្រធានាធិបតីរុស្ស៊ី លោក Putin ក៏បានសម្តែងគោលបំណងបង្កើតការសន្ទនាជាមួយអាមេរិក ផងដែរ។

        ប៉ុន្តែ ទំនាក់ទំនងរុស្ស៊ី-អាមេរិកបានធ្លាក់ចុះកំហុកមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានពេលខ្វះភាគីទាំងពីឈរនៅប្រឈមមុខដាក់គ្នាទៀត។ នេះគឺជាការ ចោទប្រកាន់រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦និងរុស្ស៊ីពន្យាពេលបទហាមឃាត់នាំចូលកសិផលឥន្ធនៈនិងម្ហូបអាហារពីអាមេរិកដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៨។ ចំពោះបញ្ហានៅស៊ីរី ការខ្វែងគំនិតរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីការដែលកងទ័ពចម្រុះអន្តរជាតិដឹកនាំដោយអាមេរិកបាញ់ទម្លាក់យន្តហោះរបស់កងទ័ពស៊ីរី។ ប្រតិកម្មចំពោះកាយវិការនេះរុស្ស៊ីបានកាត់ផ្តាច់ខ្សែទូរស័ព្ទ hotline អំពីការអំពីការបន្ធូរ ស្រាលការប៉ះទង្គិចនិងបញ្ឈប់ជាបណ្តោះអាសន្នយន្តការទប់ស្កាត់ការប៉ះទង្គិចលើអាកាសជាមួយអាមេរិក។ ទង្វើទាំងនេះបាន បង្កើនលទ្ធភាពកើតមានឡើងជំលោះនៅរណសិរ្យស៊ីរីរវាងកំលាំងយោធាខ្លាំងបំផុតចំនួន ២ លើ ពិភពលោក។ រួមជាមួយគ្នានោះ កត្តាចៃដន្យដូចជាការសាកល្បងកាំជ្រួចនាថ្ងៃទី ៤ កក្កដា របស់ ស.ប.ប.ក. ក៏បានគ្រប់ដណ្តប់ស្រ មោលខ្មៅទៅលើទំនាក់ទំនងរុស្ស៊ី-អាមេរិក។ ហើយមិនគិតដល់ការដែល រុស្ស៊ី និងអាមេរិកជានិច្ចកាលមានការខ្វែងគំនិតដោយសាររុស្ស៊ីប្រឆាំងជំទាស់ការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកនៅកូរ៉េខាងត្បូង។

        សំដៅស្វែងរកដំណោះស្រាយ «កែលំអរ» ទំនាក់ទំនងទ្វេភាគី នៅខាងក្រៅ សន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខ

លើពិភពលោក (G20) នៅទីក្រុង Hamburg អាល្លឺម៉ង់ នាថ្ងៃទី ៨ កក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin បានមានជំនួបធ្វើការផ្ទាល់ជាលើដំបូង។ បណ្ដាសេចក្តីជូនដំណឹងរបស់ មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីនិងអាមេរិកបន្ទាប់ពីជំនួបធ្វើការសំខាន់នេះដែលទាក់ទាញការ យកចិត្តទុកដាក់ពិសេសរបស់សហគមន៍អន្តរជាតិ សុទ្ធតែបង្ហាញនូវការពេញចិត្ត អំពីលទ្ធផល។ ជំនួបកំពូលរវាងរុស្ស៊ីនិងអាមេរិកក៏បានសរឲ្យឃើញថា៖ ដោយ មិនអើពើដល់ការខ្វែងគំនិតនៅសេសសល់ឡើយ ភាគីទាំងពីរនៅមានឱកាស

សន្ទនាជាមួយគ្នា។

        គោលដៅនិងអនាគតមិនច្បាស់លាស់

        ប៉ុន្តែ គោលបំណងស្តីអំពីទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកនឹងប្រក្រតីបន្ទាប់ ពីលោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកពិបាកក្លាយទៅជាការពិត។ ពិព្រោះថា៖ ផែនការស្តារឡើងវិញការសន្ទនានិងបង្កើនទំនាក់ទំនងជាមួយរុស្ស៊ី របស់ប្រធានាធិបតីអាមេរិកត្រូវបានរារាំងដោយយន្តការ «ត្រួតពិនិត្យនិង តុល្យភាព» ក្នុងប្រព័ន្ធនយោបាយអាមេរិក។ ប្រធានាធិបតីអាមេរិក លោក Donald Trump មិនអាចដើរផ្ទុយទៅនឹងកម្មវិធីសកម្មភាពរបស់គណបក្សសាធារណៈរដ្ឋដែលគាំទ្រការបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីហើយមានលទ្ធភាពភាគច្រើននឹងចុះហត្ថលេខាចេញផ្សាយគំរោងច្បាប់ដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ីនាពេលខាងមុខ។

        មជ្ឈដ្ឋានមន្ត្រីនៅរុស្ស៊ីនិងប្រទេសអឺរ៉ុបមួយចំនួនព្រមានថា៖ ទំនាក់ទំនង រវាងវ៉ាស៊ីនតោនជាមួយម៉ូស្គូនិងបណ្ដាប្រទេសដៃគូនឹងអាក្រក់ទៅៗ ក្នុងករណី លោក Donald Trump ចុះហត្ថលេខាលើគំរោងច្បាប់នេះ។ ជាពិសេស បណ្ដា សមាជិកសភារុស្ស៊ីបានចាត់ទុកថា៖ គំរោងច្បាប់នេះនឹងធ្វើឲ្យទំនាក់ទំនងរុស្ស៊ី- អាមេរិកស្មុគស្មាញថែមទៀត។ ប្រធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាបញ្ហា អន្តរជាតិចំណុះឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) លោក Leonid Slutsky  បានអះអាងថា៖ គំរោងច្បាប់ពោលខាងលើនឹងបំផ្លាញចោលទាំងស្រុង យថាទស្សន៍ប្រក្រតីទំនាក់ទំនងទ្វេភាគី៕

        ច្បាស់លាស់ថា៖ ការដែល អាមេរិកពន្លឿនបទដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ីធ្វើឲ្យទំនាក់ទំនងរុស្ស៊ី-អាមេរិកពិបាកកែលំអរ។ ការខ្វែងគំនិតការទូតរវាង រុស្ស៊ីនិងអាមេរិកដោះស្រាយបានដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ សន្តិសុខនិងស្ថិរភាពលើពិភពលោកដែរឬទេ? នេះនៅជាសំណួរមិនទាន់មាន ចម្លើយនៅឡើយទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ