ប្រតិបត្តិច្បាប់ដើម្បីបង្កើនកម្លាំងពលំក្នុងបក្ស

(VOVworld)-វិន័យជាកត្តាសំខាន់ ធានាភាពគងវង្ស សកម្មភាពនិងការអភិវឌ្ឍន៍ របស់បក្សកុម្មុយនិស្តវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍អស់រយៈពេល៨០ឆ្នាំកន្លង ទៅ។ ក្នុងអំឡុងពេលអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីនិងកសាងប្រទេសជាតិ ខណៈដែល បក្សកុម្មុយនិស្តវៀតណាមអនុវត្តការផ្លាស់ប្តូរថ្មីដោយខ្លួនឯងនិងប្រតិបត្តិវិស័យក្នុង បក្សគឺដើម្បីធានាការកសាងបក្សស្អាតស្អំ រឹងមាំទាំងនយោបាយ សតិអារម្មណ៍និង ការចាត់តាំង ពោលគឺ បញ្ហានេះកាន់តែទទួលបានការយកចិត្តទុកដាក់ពិសេសជាង ពេលណាៗ​ទាំងអស់។

          វិន័យក្នុងបក្សជាវិន័យផ្អែកទៅលើចំណងសមមិត្ត វិស័យរបស់អ្នកដែលមាន គោលគំនិតរួម ស្ម័គ្រចិត្តឈរក្នុងជួរបក្ស ត្រៀមខ្លួនជាស្រេចពលីកម្មដើម្បីផលប្រ យោជន៍របស់វណ្ណៈកម្មកម្មករនិងរបស់ប្រទេសជាតិ។ បក្ខជនម្នាក់ៗនិងអង្គការបក្ស នីមួយៗគប្បីមានការផ្សាភ្ជាប់ជាមួយគ្នាតាមវិន័យរួមដោយផ្អែកលើគោលការណ៍ ប្រមូលផ្តុំប្រជាធិបតេយ្យនិងមានការស្រុះចិត្តគំនិត។

        ពង្រឹងនិងពង្រីកវិន័យក្នុងបក្សជាភារកិច្ចប្រចាំ

          វិន័យបក្សមិនត្រឹមតែតម្រូវឱ្យមានការភ្ញាក់រលឹកដោយខ្លួនឯងប៉ុណ្ណោះទេ ថែមទាំង ភ្ជាប់ទៅដោយលក្ខណៈចាប់បង្ខំទៀតផង។ចំពោះបុគ្គលបក្ខជនម្នាក់ៗ ពេលណាឬនៅទី ណា​ក៏ដោយត្រូវស្ថិតក្នុងការបែងចែកនិងគ្រប់គ្រងរបស់អង្គការបក្សហើយអនុវត្ត សកម្មភាពក្នុងក្របខ័ណ្ឌវិន័យរបស់អង្គការ។ ពង្រឹងនិងពង្រីកវិន័យក្នុងបក្សជា ភារកិច្ចប្រចាំរបស់បក្ខជនម្នាក់ៗ។​បង្កើនវិន័យបក្សគឺដើម្បីលើកកំពស់ការទទួលខុខ ត្រូវ មនសិការក្នុងការចាត់តាំង និងស្មារតីអនុវត្តត្រឹមត្រូវសារាចរនិងសេចក្តីសម្រេច ចិត្តរបស់ក្រុមកម្មាភិបាលនិងបក្ខជន។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធាន សមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ/dioxin វៀតណាមបានចាត់ ទុកថា៖

          “វិន័យក្នុងបក្សតម្រូវឲ្យបក្ខជនម្នាក់ៗប្រតិបត្តិឲ្យបានល្អ ពុំមានការលើកលែង​នរណាម្នាក់ទេ ទោះបីជាអ្នកនោះកាន់ដំណែងអ្វីក្នុងបក្សក៏ដោយ។ តាមនោះ ការធ្វើ ជាគំរូរបស់ប្រមុខអង្គការបក្សគឺសំខាន់ណាស់ ព្រោះគាត់នឹងធ្វើជាគំរូឲ្យបក្ខជននិង មហាជនត្រាប់តាមផងដែរ”។

          លើកកំពស់ស្មារតីទទួលខុសត្រូវរបស់អ្នកដឹកនាំ

          សេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តនីតិកាលទី១២ បានលើកឡើងចំណុចចំនួន២៧ពាក់ព័ន្ធនឹងភាពអន់ខ្សោយ និង ការប្រែប្រួលអវិជ្ជមានរបស់បក្ខជនមួយចំនួន។​នេះជាបញ្ហាសំខាន់ទាក់ទងទៅនឹង ក្តីស្លាប់រស់របស់បក្ស។ ហើយសេចក្តីសម្រេចចិត្តក៏បានចង្អុលបង្ហាញនូវដំណោះ ស្រាយមួយចំនួនសម្រាប់ប្រយុទ្ធប្រឆាំងនឹងភាពអនខ្សោយ ការប្រែប្រួលអវិជ្ជមាន និងការបង្កើនវិន័យក្នុងបក្ស តាមនោះពង្រឹក​កម្លាំងដឹកនាំរបស់បក្ស។ ឧត្តម សេនីយ៍ឯក លោក Nguyen Van Rinh បានចាត់ទុកថា បក្ខជនកុម្មុយនិស្តហូជីមិញ ទាំងអស់ ត្រូវមានផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនេះ ឲ្យបានល្អ។ លោក Nguyen  Van Rinh បានសង្កត់ធ្ងន់ថា៖

          “មុនបង្អស់ត្រូវពង្រីកគោលការណ៍ប្រជាធិបតេយ្យរបស់បក្ស ពង្រីកតួនាទីនៃ បក្សដឹកនាំ បុគ្គលទទួលខុសត្រូវ ហើយលើកកំពស់ការតស៊ូរបស់បក្ខជន ជាពិសេស គឺចូលរួមសកម្មភាពបក្សមូលដ្ឋាននិងជាស្ពានរវាងបក្សជាមួយប្រជាជនដើម្បីលើក កំពស់គុណភាពនាំនៃការគ្រប់គ្រងបក្ខជន”។

          វិន័យជាកម្លាំងរបស់បក្ស។ បក្ខជនស្មោះត្រង់ជាមួយបក្សដោយសារមានវិន័យ ។ អង្គការបក្សខ្លាំងទើបបក្សទាំងមូលមាំមួន។ អនុវត្តវិន័យរបស់បក្សក៏ដូចជាច្បាប់ របស់រដ្ឋជាភារកិច្ចនិងការទទួលខុសត្រូវរបស់បក្ខជនក្នុងគ្រប់ដំណាក់កាលអភិវឌ្ឍន៍ របស់បក្សកុម្មុយនិស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ