ផ្លាស់ប្ដូរថ្មីដើម្បីពង្រីកប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោលរបស់រដ្ឋសភា

(VOVWORLD) - ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា សម័យប្រជុំលើកទី៦ រដ្ឋសភា វៀតណាមនីតិកាលទី១៤បានដំណើរការសួរដេញ ដោលនិងឆ្លើយសំណួរដេញដោលចំពោះសមាជិករដ្ឋាភិបាល ប្រធានតុលាការប្រជាជនកំពូល ប្រធាន អយ្យការប្រជាជនកំពូល។ ការផ្លាស់ប្ដូរថ្មីក្នុងសកម្មភាពសួរដេញដោលនិងការ ឆ្លើយសំណួរដោយមានការទទួលខុសត្រូវរបស់សមាជិករដ្ឋាភិបាលនានា បាន ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងសមាជិកសភាទាំងអស់។
ផ្លាស់ប្ដូរថ្មីដើម្បីពង្រីកប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោលរបស់រដ្ឋសភា - ảnh 1សមាជិកសភាតាងនាមអ្នកបោះឆ្នោតដាក់សំណួរជូនសមាជិករដ្ឋាភិបាលនិងអ្នកដឹកនាំវិស័យ 


 
នៅសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ សកម្មភាពសួរដេញដោលមិនផ្ដោតទៅលើក្រុមបញ្ហានីមួយៗដូចជាលើកមុនៗនោះទេ ប៉ុន្តែសមាជិកសភាបានចោទសួរដោយផ្ទាល់អំពីខ្លឹមសារពាក់ព័ន្ធដល់ការអនុវត្តសេចក្ដីសម្រេចចិត្តទាំង៦របស់រដ្ឋសភា។ សំណួរដេញដោលចំណុះវិស័យណាគឺរដ្ឋមន្រ្តីទទួលបន្ទុកវិស័យនោះជាអ្នកឆ្លើយតប។ ចំពោះបញ្ហាពាក់ព័ន្ធដល់ការប្រតិបត្តិរួមរបស់រដ្ឋាភិបាលគឺឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនឹងឆ្លើយតប។ ក្រោយការឆ្លើយរបស់សមាជិករដ្ឋាភិបាលនៅសម័យសួរដេញដោលនីមួយៗ នាយករដ្ឋមន្រ្តីនឹងរាយការណ៍សារជាថ្មីដើម្បីបកស្រាយអោយបានច្បាស់ថែមទៀតនូវខ្លឹមសារចំណុះការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ ក្នុងសម័យសួរដេញដោលលើកនេះ សំណួររបស់សមាជិកសភាគឺខ្លីនិងមានន័យច្បាស់លាស់ ខណៈដែលអ្នកឆ្លើយក៏ឆ្លើយចំនៅបញ្ហាដែលអ្នកសួរយកចិត្តទុកដាក់ ព្រមទាំងលើកឡើងវិធានការដើម្បីជំនះពុះពារនាពេលខាងមុខផងដែរ។

       ផ្លាស់ប្ដូរថ្មីដើម្បីលើកស្ទួយប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោល

        ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅសម័យសួរដេញដោល មានសំណួររាប់រយត្រូវបានសមាជិកសភាដាក់ជូនសមាជិករដ្ឋាភិបាលនានា។ សមាជិកសភាជាច្រើននាក់បានវាយតម្លៃថា សម័យសួរដេញដោលលើកនេះប្រព្រឹត្តទៅក្នុងបរិយាកាសប្រជាធិបតេយ្យនិងស្មោះត្រង់ ហើយខ្លឹមសារនៃសំណួរដេញ ដោលក៏ឆ្លើយតបនឹងបញ្ហាដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ផងដែរ។ លោក Nguyen Thanh Hong សមាជិកសភាមណ្ឌលខេត្ត Binh Duong បានចាត់ទុកថា៖

        “ខ្ញុំវាយតម្លៃខ្ពស់ចំពោះសកម្មភាពសួរដេញដោលរបស់រដ្ឋសភាលើកនេះ។ ការសួរដេញដោលដូចជាការប្រឡងមួយដែលរដ្ឋមន្ត្រីនិងអ្នកដឹកនាំវិស័យមិនមានចម្លើយជាមុនទេ។ វាក៏បានសរអោយឃើញថា តើបណ្ដារដ្ឋមន្ត្រីយល់ពីបញ្ហាចំណុះការទទួលខុសត្រូវនិងវិស័យដែលខ្លួនទទួលបន្ទុកដែឬទេ? តាមរយៈការឆ្លើយសំណួរ ខ្ញុំយល់ឃើញថា រដ្ឋមន្ត្រីទាំងអស់សុទ្ធតែយល់ច្បាស់អំពីបញ្ហានិងឆ្លើយចំទៅនឹងបញ្ហាដែលត្រូវបានយកមកសួរ”។

ផ្លាស់ប្ដូរថ្មីដើម្បីពង្រីកប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោលរបស់រដ្ឋសភា - ảnh 2 រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ប្រតិបត្តិសម័យប្រជុំ

        នៅសម័យប្រជុំលើកនេះ សមាជិកសភាក៏វាយតម្លៃខ្ពស់ចំពោះការប្រតិបត្តិប្រកបដោយលក្ខណៈបត់បែននិងសត្យានុម័តរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ផងដែរ។ លោក Phan Viet Luong សមាជិកសភាមណ្ឌលខេត្ត Binh Phuoc បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំវាយតម្លៃខ្ពស់ចំពោះការប្រតិបត្តិរបស់ប្រធានរដ្ឋសភា។ បើទោះជាលើកនេះមិនដឹងថា សមាជិកសភានឹងចោទសួរអ្នកណាក្ដី ប៉ុន្តែលោកស្រីប្រធានរដ្ឋសភាបានសំយោគសំណួរយ៉ាងលឿន ហើយចែងចាយសំណួរដល់សមាជិករដ្ឋាភិបាលយ៉ាងសមស្រប។ ម្យ៉ាងវិញទៀត បើទោះជាសំណួរគឺផ្ដោតទៅលើបញ្ហាក្ដៅគគុកជាច្រើនក្ដី ប៉ុន្តែលោកស្រីប្រធានរដ្ឋសភាបានប្រតិបត្តិប្រកបដោយភាពងាយស្រួល ដើម្បីធ្វើអោយទាំងអ្នកសួរនិងអ្នកឆ្លើយសុទ្ធតែពេញចិត្តតែម្ដង”។

        ពង្រីកតួនាទីនិងការទទួលខុសត្រូវរបស់អ្នកដឹកនាំក្នុងការដោះស្រាយញ្ញត្តិរបស់អ្នកបោះឆ្នោត

        សកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោលនៅសាលប្រជុំរដ្ឋសភាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ បានប្រព្រឹត្តទៅយ៉ាងផុសផុល ដោយសារតែមានការជជែកពិភាក្សាគ្នារវាងសមាជិក សភា។ ចំណែកឯបណ្ដារដ្ឋមន្ត្រីវិញ ក៏បានបង្ហាញនូវការទទួលខុសត្រូវខ្ពស់ខណៈពេលឆ្លើយសំណួរស្ដីពីបញ្ញាដែលត្រូវបានអ្នកបោះឆ្នោតយកចិត្តទុកដាក់ផងដែរ។ លោក Nguyen Van Chien សមាជិក សភាមណ្ឌលទីក្រុងហាណូយ ចាត់ទុកថា៖

        “សំណួរពាក់ព័ន្ធដល់ក្រសួងណា វិស័យណា គឺអ្នកដឹកនាំវិស័យនោះមានការទទួលខុសត្រូវឆ្លើយ តប។ នេះជាការផ្លាស់ប្ដូរថ្មីសកម្មភាពរបស់រដ្ឋសភា ដើម្បីធានាអោយសមាជិកសភាអាចអនុវត្តន៍បាននូវតួនាទីរបស់ខ្លួន ដោយតាងនាមអ្នកបោះឆ្នោតដើម្បីលើកឡើងបញ្ហាក្ដៅគគុកដែលកំពុងត្រូវបានសង្គមយកចិត្តទុកដាក់។ នេះក៏ជារាល់បញ្ហាដែលរដ្ឋមន្រ្តី អ្នកដឹកនាំវិស័យនានា បានសន្យាអនុវត្តន៍នៅសម័យប្រជុំលើកមុនៗ ហើយដល់លើកនេះ ពួកគេមានការទទួលខុសត្រូវបកស្រាយអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ការសន្យាទាំងនោះរបស់ខ្លួនផងដែរ”។

        ស្មោះត្រង់ ប្រជាធិបតេយ្យនិងមានការទទួលខុសត្រូវ គឺជាការវាយតម្លៃរបស់សមាជិកសភានិងអ្នកបោះឆ្នោតទូទាំងប្រទេសចំពោះសកម្មភាពសួរដេញដោលនិងឆ្លើយសំណួរដេញដោលនៅសម័យប្រជុំរដ្ឋសភាលើកនេះ។ ប្រការនេះបានរួមចំណែកពង្រឹងជំនឿទុកចិត្តសម្រាប់អ្នកបោះឆ្នោតនិងប្រជាជនទាំងមូល ក៏ដូចជាបង្កើតឡើងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ