ពង្រីកតម្លៃដ៏ថ្លៃថ្លានៃសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ

(VOVWORLD) - សតិអារម្មណ៍ សីលធម៌ រចនាបទនិងជីវិតបដិវត្តន៍របស់លោកប្រធាន ហូជីមិញ អគ្គមគ្គុទេសជាទីគោរពរាប់អានរបស់ប្រជាជន វៀតណាម គឺជាសាក្ខីភាពដ៏ រស់រវើកបំផុតក៏ដូចជាងាយបញ្ចុះបញ្ចូលបំផុតដើម្បីអោយបក្សទាំងមូលនិងប្រជាជនវៀតណាមទាំងមូលរៀនសូត្រនិងធ្វើត្រាប់តាម។ រហូតមកដល់ពេល នេះ វៀតណាមបានឆ្លងកាត់រយៈពេល៨ឆ្នាំនៃដំណើរការរៀនសូត្រនិងធ្វើតាម គំរូសីលធម៌លោកប្រធាន ហូជីមិញ ហើយទទួលបានសមិទ្ធផលសំខាន់ជាច្រើន។ 
ពង្រីកតម្លៃដ៏ថ្លៃថ្លានៃសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ - ảnh 1សតិអារម្មណ៍ សីលធម៌ រចនាបទនិងជីវិតបដិវត្តន៍របស់លោកប្រធាន ហូជីមិញ អគ្គមគ្គុទេសជាទីគោរពរាប់អានរបស់ប្រជាជន វៀតណាម គឺជាសាក្ខីភាពដ៏ រស់រវើកបំផុតក៏ដូចជាងាយបញ្ចុះបញ្ចូលបំផុតដើម្បីអោយបក្សទាំងមូលនិងប្រជាជនវៀតណាមទាំងមូលរៀនសូត្រនិងធ្វើត្រាប់តាម។ 

  គំរូស្មោះត្រង់

        ក្នុងអំឡុងជីវិតបដិវត្តន៍របស់ខ្លួន លោកប្រធានហូជីមិញជានិច្ចកាលជាគំរូស្មោះត្រង់មួយរូបដែលបានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រជាជននិងប្រទេសជាតិ។ ដោយហេតុនេះ តាមសាស្ត្រាចារ្យរងបណ្ឌិត Tran Minh Truong ប្រធានសភាបណ្ឌិតហូជីមិញនិងបណ្ដាអគ្គមគ្គុទេសរបស់បក្ស បានអោយដឹងថា រាល់ពាក្យពេជ្ររបស់លោកប្រធានហូជីមិញសុទ្ធតែមានកម្លាំងអំពាវនាវគួរអោយបញ្ចុះបណ្ចូលយ៉ាងខ្លាំងក្លា។ នោះគឺកត្តាចម្បងដែលបានបង្កើតឡើងជោគជ័យនៃបដិវត្តន៍ វៀតណាម។ លោក Truong បានអោយដឹងថា៖

        “ដោយធ្វើតម្រាប់តាមគំរូលោកប្រធានហូជីមិញដែលជាថ្នាក់ដឹកនាំកំពូលនៃបដិវត្តន៍ វៀតណាម បណ្ដាកម្មាភិបាលវៀតណាមក្នុងសម័យតស៊ូប្រឆាំងនឹងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក ក៏បានក្លាយទៅជាកម្មាភិបាលគំរូដែរ។ នាគ្រានោះ កម្មាភិបាលនិយាយគឺប្រជាជនជឿភ្លាមមួយរំពិចដោយសារតែប្រជាជនមានជំនឿទុកចិត្តយ៉ាងដាច់ខាតចំពោះកម្មាភិបាល។ នោះគឺជាកម្លាំងចលករដែលបង្កើតឡើងជ័យជំនះក្នុងការតស៊ូសង្គ្រោះជាតិទាំងពីរលើក”។

        មិនថាក្នុងពេលវេលាណាឬក្នុងដំណាក់កាលណាក៏ដោយ រាល់តម្លៃដ៏ល្អប្រសើរនិងថ្លៃថ្លានៃសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ សុទ្ធតែត្រូវបានយកតម្រាប់តាមយ៉ាងហ្មត់ចត់ ហើយមានអត្ថន័យដ៏ធំធេងនិងកម្លាំងរីកសាយភាយយ៉ាងទូលំទូលាយផងដែរ។

        ពង្រីករាល់តម្លៃនៃសីលធម៌លោកប្រធានហូជីមិញក្នុងសម័យបច្ចុប្បន្ន

        សាស្ត្រាចារ្យ បណ្ឌិត Tran Van Binh អតីតប្រធានវិទ្យាស្ថានវប្បធម៌និងអភិវឌ្ឍ ចំណុះវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានចាត់ទុកថា កម្លាំងខាងស្មារតីដែលត្រូវបានស្ដែងចេញពីការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ ពិតជាមានតម្លៃដ៏ធំធេងក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិនាបច្ចុប្បន្ន ជាពិសេសគឺនាពេលដែលបក្សនិងរដ្ឋវៀតណាមកំពុងខិតខំប្រឹងប្រែងបង្ការប្រឆាំងនឹងការស្រុតចុះខាងសតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ក៏ដូចជារាល់សក្ខីកម្ម “ប្រែខ្លួន” របស់កម្មាភិបាលនិងបក្ខជនផងដែរ។ លោក Binh បានសង្កត់ធ្ងន់ថា៖

        “នៅទីណាក៏អញ្ចឹងដែរ តួនាទីរបស់អ្នកដឹកនាំគឺសំខាន់ណាស់ ចាប់ពីក្នុងក្រុមគ្រួសាររហូតដល់នៅសង្គម។ ប្រសិនបើអ្នកដឹកនាំគ្រួសារក៏ដូចជាសង្គមធ្វើជាគំរូ គឺកូនចៅក្នុងគ្រួសារក៏ដូចជាប្រជាជនក្នុងសង្គមនឹងជឿជាក់ធ្វើតាម។ នោះគឺជាកម្លាំងនៃអ្នកដឹកនាំ”។

        ចំណែកឯសាស្ត្រាចារ្យ បណ្ឌិត Hoang Chi Bao បានចាត់ទុកថា ដើម្បីបន្តអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញនោះ គឺអ្នកដឹកនាំ កម្មាភិបាល និងបក្ខជនម្នាក់ៗ គឺនិយាយដើរទន្ទឹមនឹងការអនុវត្ត ខិតខំប្រឹងប្រែងហត់ពត់លត់ដំផ្ទាល់ខ្លួន មិនធ្លាក់ខ្លួនចូលក្នុងអបាយមុខយ៉ាងដាច់ខាត ជាពិសេសគឺក្នុងបរិបទនៃខឿនសេដ្ឋកិច្ចទីផ្សារពោរពេញទៅដោយអន្ទាក់និងល្បួងលួងលោម។ ប្រសិនបើធ្វើបានយ៉ាងដូច្នេះទើប ជៀសវាងបាននូវការខិលខូចប្រែធាតុ ហើយរួមចំណែកពង្រីកតម្លៃដ៏ថ្លៃថ្លានៃសតិអារម្មណ៍លោកប្រធានហូជីមិញ។ លោក Hoang Chi Bao បានអោយដឹងថា៖

        “បក្ខជនត្រូវតែសម្លឹងមើលទៅគំរូដ៏សាមញ្ញាប៉ុន្តែថ្លៃថ្នូរក្នុងមហាជននៅហ្នឹងកន្លែងដែលបក្ខជនម្នាក់នោះកំពុងរស់នៅ ដើម្បីខិតខំប្រឹងប្រែងហត់ពត់លត់ លើកកំពស់សមត្ថភាពរបស់ខ្លួនឯងថែមទៀត។ បក្ខជនម្នាក់ៗត្រូវតែចាត់ទុកការហត់ពត់លត់ដំខាងសីលធម៌ដូចជាតម្រូវការជារៀងរហូតរបស់ខ្លួនឯង ដោយមិនចាំបាច់អ្នកណាជំរុញទេ”។

        ត្រឹមតែនាពេលណាដែលកម្មាភិបាលនិងបក្ខជនម្នាក់ៗសុទ្ធតែជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវសតិអារម្មណ៍និងសីលធម៌របស់លោកប្រធានហូជីមិញ ទើបការអនុវត្តសារាចរណ៍លេខ០៥របស់ការិយាល័យនយោបាយស្ដីពី “ការជំរុញខ្លាំងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ” ដោយតភ្ជាប់នឹងការងារកសាងនិងពង្រឹងបក្សនោះ ពិតជាមានប្រសិទ្ធភាពជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ