ពង្រឹងទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តពិសេសរវាងអាមេរិកនិងអង់គ្លេស៖ ប្រការមិនងាយស្រួលទេ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវភរិយា Melania Trump កំពុងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអង់គ្លេសក្នុងរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែមិថុនា តាមការអញ្ជើញរបស់ព្រះមហាក្សត្រីយានី Elizabeth II។
ពង្រឹងទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តពិសេសរវាងអាមេរិកនិងអង់គ្លេស៖ ប្រការមិនងាយស្រួលទេ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកជំទាវភរិយា Melania Trump (រូបថត៖ TTXVN) 

  ទោះបីជាមជ្ឈដ្ឋានមន្ត្រីនៃភាគីទាំងពីរបានអះអាងថា ដំណើរ ទស្សនកិច្ចលើកនេះគឺសំដៅអះអាងជាថ្មីម្ដងទៀតនូវទំនាក់ទំនងដ៏ឥតងាករេនិងពិសេសរវាងអាមេរិកនិងអង់គ្លេសក្ដី ប៉ុន្តែសាធារណៈមតិចាត់ទុកថា គោលដៅ នេះមិនងាយស្រួលទេ ដោយសារតែទំនាក់ទំនងភាពជាសម្ព័ន្ធមិត្តរវាងប្រទេស ទាំងពីរបានជួបប្រទះនឹងការសាកល្បងជាច្រើនចាប់តាំងពីលោក Trump ក្លាយ ទៅជាម្ចាស់សេតវិមានមក។

        កាលវិភាគនៃដំណើរទស្សនកិច្ចនៅអង់គ្លេសរបស់ប្រធានាធិបតីអាមេរិក លើកនេះគឺពោរពេញទៅដោយពិធីការការទូត។ នោះគឺការទទួលទានអាហារថ្ងៃ ត្រង់ជាមួយព្រះមហាក្សត្រីយានី Elizabeth ការទទួលទានតែជាមួយព្រះអង្គម្ចាស់ តំបន់ Wales និងឌុចតំបន់ Cornwall ហើយចូលរួមពិធីលៀងសាយភោជន៍នៅ វិមាន Buckingham ទៀតផង។ ប្រធានាធិបតីអាមេរិកនិងលោកជំទាវភរិយា ក៏អញ្ជើញចូលរួមពិធីរំលឹកខួបរយៈ៧៥ឆ្នាំនៃការវាយឡើងគោក របស់ក្រុមសម្ព័ន្ធមិត្តពីអង់ គ្លេសទៅទ្វីបអឺរ៉ុបដើម្បីប្រយុទ្ធជាមួយក្រុមហ្វាស៊ីសអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ ក្នុងឱកាសនេះដែរ ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងអញ្ជើញជួប សន្ទនាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ជាអ្នកដែលនឹង លាលែងពីតំណែងនាថ្ងៃទី៧ ខែមិថុនា ខាងមុខ។

        ការបញ្ចេញមតិដែលធ្វើអោយអាជ្ញាធរអង់គ្លេសអន់ចិត្ត

        ដំណើរទស្សនកិច្ចនៅអង់គ្លេសរបស់លោក Trump លើកនេះមិនទទួលបាន ការស្វាគមន៍ពីអាជ្ញាធរអង់គ្លេសទេ។ ព្រោះថា មុននឹងដំណើរទស្សនកិច្ចនេះ អ្នក ដឹកនាំសេតវិមានរូបនេះបានប្រកាសដោយពេញមាត់ថា អាមេរិកគាំទ្រចំពោះការ ដែលអង់គ្លេសចាកចេញពី EU (Brexit) ដោយគ្មានកិច្ចព្រមព្រៀងណាមួយ។ នេះ ជាបញ្ហាដែលកំពុងបង្កឡើងការបែកបាក់ផ្ទៃក្នុងប្រទេសអង់គ្លេសនាពេល កន្លងទៅ។ លោក Trump ក៏បានអំពាវនាវអោយអង់គ្លេសមិនគប្បីទទួលយកការ ទូទាត់កញ្ចប់ប្រាក់ដែលហៅថា “សោហ៊ុយលែងសះគ្នា” ជាមួយ EU ដែលត្រូវបាន អង់គ្លេសនិង EU ឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀង Brexit កាលពីចុងឆ្នាំ២០១៨។

        លើសពីនេះទៅទៀត លោក Trump បានអះអាងថា អតីតរដ្ឋមន្រ្តីការបរ ទេសលោក Boris Johnson នឹងជាជម្រើសដ៏ល្អឥតខ្ចោះដើម្បីជំនួសអោយ នាយករដ្ឋមន្រ្តីលោកស្រី Theresa May ដើម្បីដឹកនាំប្រទេសអង់គ្លេសក៏ដូចជា គណៈបក្សអភិរក្សនិយមកាន់អំណាច។ គួរបញ្ជាក់ថា លោក Johnson ជាអ្នក ដែលគាំទ្រចំពោះទស្សនៈកាត់ផ្ដាច់ទំនាក់ទំនងយ៉ាងពេញលេញជាមួយ EU ហើយអង់គ្លេសគប្បីចាកចេញពី EU មិនថាមានឬមិនមានកិច្ចព្រមព្រៀងឡើយ។

        តាមការរំពឹងទុកថា ទំនាក់ទំនងដ៏តានតឹងជាមួយចិន ក៏ដូចជាការដាក់ ទណ្ឌកម្មទៅលើសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Huawei ក៏ត្រូវបានលោក Trump និយាយដល់នៅក្នុងជំនួបជាមួយអាជ្ញាធរអង់គ្លេសផងដែរ។ តាមមជ្ឈដ្ឋានអ្នក វិភាគបានអោយដឹងថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោក Trump នឹងដាក់សម្ពាធទៅលើទីក្រុងឡុងដ៍ដោយសំណូមពរមិនអនុញ្ញាតអោយ Huawei ចូលរួមកសាងបណ្ដាញ 5G នៅប្រទេសអឺរ៉ុបនេះ។

        ក្នុងកាលៈទេសៈពោលខាងលើ អាចយល់ពីមូលហេតុដែលអាជ្ញាធរអង់ គ្លេសចាត់ទុកថា ប្រធានាធិបតីអាមេរិកកំពុងធ្វើអន្តរាគមន៍យ៉ាងជ្រៅទៅ ក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសនេះ។ ក្នុងអត្ថបទសរសេរមួយដែលត្រូវបានចុះ ផ្សាយលើការសែត “The Observer” អភិបាលទីក្រុងឡុងដ៍លោក Sadiq Khan បានហៅលោក Trump ថា “ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ធំបំផុតអំពី ការគំរាមកំហែងជាសកលដែលកំពុងកើនឡើង”។ ក្នុងពេលជាមួយគ្នានោះ ថ្នាក់ ដឹកនាំគណៈបក្សការងារលោក Jeremy Corbyn បាននិយាយថា រាល់អត្ថា ធិប្បាយរបស់លោក Trump គឺជាការធ្វើអន្តរាគមន៍ដែលមិនអាចទទួលយកបាន ទៅក្នុងស្ថានភាពផ្ទៃក្នុងរបស់អង់គ្លេស។ លោកក៏បានសង្កត់ធ្ងន់ដល់ការធ្វើពហិ ការពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកនៅវិមាន Buckingham ផងដែរ។ ថ្នាក់ដឹកនាំនៃគណៈបក្សប្រឆាំងផ្សេងៗជាច្រើនក៏មាន កាយវិកាដូចជាលោក Jeremy Corbyn ដែរ។ ហេតុនេះហើយ លោក Trump នឹង មិនថ្លែងសុន្ទរកថានៅចំពោះមុខរដ្ឋសភាអង់គ្លេសឡើយ ព្រោះបានទទួលរងការ ប្រឆាំងជំទាស់ពីបណ្ដាសមាជិកសភា។

        នឹងមិនមានកិច្ចព្រមព្រៀងលោតផ្លោះទេ  

       សរសេរលើបណ្ដាញសង្គម Twitter មុនពេលទៅកាន់រដ្ឋធានីឡុងដ៏ប្រធានា ធិបតីលោក Donald Trump បានសម្ដែងនូវគោលបំណងចង់ក្លាយទៅជាមិត្តធំ មួយរូបរបស់អង់គ្លេស ក៏ដូចជាទន្ទឹងរង់ចាំជាច្រើនចំពោះដំណើរទស្សនកិច្ចលើក នេះ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បាននិយាយថា នេះជា “សប្ដាហ៍មួយដោយមានអត្ថន័យចំពោះទំនាក់ទំនង ពិសេសរវាងអង់គ្លេសនិងអាមេរិក ហើយជាឱកាសដើម្បីជំរុញយ៉ាងខ្លាំងក្លាថែម ទៀតនូវទំនាក់ទំនងភាពជាដៃគូដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ”។

        ប៉ុន្តែ ការពិតជាក់ស្ដែងបានសរអោយឃើញថា ដំណើរទស្សនកិច្ចលើកនេះ នឹងជួបការពិបាកជាច្រើនដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងលោតផ្លោះនានា ព្រោះថា ប្រសិនបើពិតជាមានកិច្ចព្រមព្រៀងនោះ គឺវានឹងត្រូវបានផ្សព្វផ្សាយ កាលពីមុន ហើយការជំពាក់ជំពិនទាក់ទិនដល់បញ្ហា Brexit នឹងធ្វើអោយប្រទេស ទាំងពីរនេះមានលំហដ៏តិចតួចប៉ុណ្ណោះដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងធំៗ។ សូម្បីតែ ប្រធានាធិបតីលោក Trump ផ្ទាល់ខ្លួន ត្រឹមតែសង្ឃឹមអំពីលទ្ធភាពសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំធេងរវាងប្រទេសទាំងពីរនាពេលខាងមុខតែ ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ