ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម

(VOVWORLD) -

1. សន្និសីទកំពូលអាមេរិក - ស.ប.ប កូរ៉េ និងសន្និសីទកំពូលអន្តរកូរ៉េ៖ ឱកាសប្រវត្តិសាស្ត្រអំពីសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 1 ជំនួបកំពូលរវាងប្រធានាធិបតីអាម៉េរិក Donald Trump និងមេដឹកនាំកូរ៉េ Kim Jong-Un

នេះជាលើកដំបូងហើយក្នុងរយៈពេល ១១ ឆ្នាំ នាថ្ងៃទី ២៧ ខែមេសា មេដឹកនាំ ស.ប.ប កូរ៉េ និងកូរ៉េខាងត្បូងបានមានជំនួបនៅភូមិ Panmunjeom រួមជាមួយជំនួបកំពូលអន្តរកូរ៉េ ចំនួន ២ លើកទៀត (ខែមិនា ឆ្នាំ ២០១៨ និងខែសីហា ឆ្នាំ២០១៨) និងជំនួបកំពូល អាមេរិក - ស.ប.ប កូរ៉េប្រវត្តិសាស្ត្រកាលពីថ្ងៃទី ១២ ខែមិថុនា នៅសឹង្ហបូរី ដែលត្រូវបានចាត់ទុកថាជាការគូសសញ្ញាក្នុងផ្ទាំងគំនូរទូទៅនៃពិភពលោកឆ្នាំ២០១៨។ សេចក្តីថ្លែងការណ៍ ដែលទទួលបានក្រោយសន្និសីទនេះ គឺជាសញ្ញាសកម្មរបស់ភាគីទាក់ទិននានា ដើម្បីឆ្ពោះទៅការលុបបំបាត់នុយគ្លេអ៊ែរទាំងស្រុង សន្តិភាព ស្វិរភាពនៅលើឧបទ្វីបកូរ៉េ។

 2. អាស៊ាននិងចិនទទួលបានកិច្ចព្រមព្រៀងអំពីឯកសារតែមួយគត់ ក្នុងការចរចាអំពី ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 2 កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន (រូបថត: គេហទំព័រអាស៊ាន)

ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន  - ចិននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ AMM លើកទី ៥១ (នាថ្ងៃទី ២ ខែសីហា) រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី Vivian Balakrishnan បានប្រកាសថា អាស៊ាននិងចិនទទួលបាន កិច្ចព្រមព្រៀងអំពីឯកសារតែមួយគត់ ក្នុងការចរចាអំពី ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើបែបផែនសំខាន់ៗសម្រាប់ការចរចាអំពី COC នាពេលខាងមុខ។

3. លទ្ធិគាំពារនិយមកើនឡើង - សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក

 
ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 3 សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន 

ទៅបីជាអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនានាក៏ដោយ ប៉ុន្តែនិន្នាការប្រឆាំងការគាំពារនិយមនៅតែមានប្រៀបខ្លាំងតាមរយៈកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខា ដូចជា៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងជប៉ុននិងសហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក៏ត្រូវបានបង្ហើយជាបណ្ដើរៗផងដែរ។

នាថ្ងៃទី ៦ ខែកក្កដា សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចាប់ផ្តើមជាផ្លូវការ បន្ទាប់ពីបទបញ្ញត្តិស្ដីពីការតម្លើងពន្ធ ដែលមានតម្លៃ ៣៤ ពាន់លានដុល្លារ របស់អាមរិកលើប្រទេសចិនមានសុពលភាព។ ប្រទេសចិនបានតបតវិញភ្លាមៗ ដោយតម្លើងពន្ធដូចគ្នាលើមុខទំនិញរបស់អាមេរិក។ ទោះបីជាភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងផ្អាក់សង្គ្រាមពាណិជ្ជកម្មក្នុងរយៈពេល ៩០ ថ្ងៃ បន្ទាប់ពីជំនួបរវាង ប្រធានាធិបតីអាមេរិក D.Trump និងប្រធានរដ្ឋចិន លោក Xi Jinping ក៏ដោយ នៅខាងក្រៅកិច្ចប្រជុំ G20 ក៏ដោយ ប៉ុន្តែការខ្វែងគំនិតគ្នាពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែមានបម្រែបម្រួលយ៉ាងស្មុគស្មាញដែលប៉ះពាល់ដល់ផ្ទាំងគំនូរសេដ្ឋកិច្ចសកលនាពេលខាងមុខផងដែរ។

 4. បាតុកម្មនៅប៉ារីស (បារាំង) និងគ្រោះអាសន្នរីករាលដាលដល់ប្រទេសអឺរ៉ុប

 

ដោយផ្ដើមចេញពីចលនារបស់អ្នកតវ៉ាប្រឆាំងនឹងការតំឡើងតម្លៃឥន្ធនៈនោះ បាតុកម្មរបស់បាតុករអាវកាក់ពណ៌លឿងបានក្លាយទៅជា កុបកម្មដ៏អាក្រក់។មនុស្សរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមដងវិថីនានានៅប្រទេសបារាំង។ នាយប់ថ្ងៃទៅ ១០ ខែធ្នូ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទទួលខុសត្រូវចំពោះបញ្ហានេះ ព្រមទាំងចាត់វិធានការសំដៅរំងាប់អារម្មណ៍បាតុករអាវកាក់ពណ៌លឿង។ លោក Emmanuel Macron បានប្រកាសថា រដ្ឋអំណាចរបស់លោកនឹងចាត់វិធានការភ្លាមសំដៅកាត់បន្ថយពន្ធ សម្រាប់ប្រជាជនបារាំង។

 5. អាមេរិកប្រកាសដកទ័ពចេញពីស៊ីរី

 
ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 4ប្រធានាធិបតីអាមេរិកប្រកាសដកទ័ពចេញពីប្រទេសស៊ីរី (Reuters) 

នាថ្ងៃទី ១៩ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាអាមេរិកបានចាប់ផ្ដើមដកទ័ពចេញពីស៊ីរី ដោយសារបានផ្តួលរំលំអង្គការរដ្ឋឥស្លាមនៅស៊ីរី។ សេចក្តីប្រកាសរបស់ ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវមានការខ្វែងគំនិតជាច្រើន។ លោក Tobias Ellwood មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិអង់គ្លេសបានចាត់ទុកថា ប្រធានាធិបតីអាមេរិកលោក Donald Trump មានកំហុសឆ្គង ខណៈដែលអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS ត្រូវវាយបរាជ័យនៅប្រទេសស៊ីរី។ សេចក្ដីសម្រេចចិត្តពោលខាងលើក៏ប្រឈមនឹងរលកប្រឆាំងជំទាស់របស់រដ្ឋសភាអាមេរិកផងដែរ។

6. វិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្ស - អាមេរិកប្ដូរទីតាំងស្ថានទូតទៅកាន់ក្រុងយេរូសាឡឹម

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 5 បើកស្ថានទូតអាមេរិកនៅក្រុងយេរូសាឡឹម (រូបថត: Getty)

វិបត្តិការទូតតំបន់ឈូងសមុទ្រពែក្សរវាង កាតា និងអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) Bahrain និង អេហ្ស៊ីប គឺគ្មានសញ្ញាបន្ធូរស្រាលក្នុងឆ្នាំ ២០១៨ ឡើយ។ បណ្ដាប្រទេសនៅក្នុងតំបន់បន្តរក្សានូវរាល់វិធានការធ្វើពហិការចំពោះកាតា។ផ្ទុយទៅវិញកាណាក៏គ្មានបំណងធ្វើសម្បទានឡើយ។ ភាគីទាំងពីរបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្នាទៅវិញទៅមកផងដែរ។

ទោះបីជាមានការប្រឆាំងជំទាស់ពីប៉ាឡេស្ទីននិងបណ្តាប្រទេសមួយចំនួននៅ
ជុំវិញពិភពលោកក៏ដោយ ក៏ប៉ុន្តែនាខែឧសភាឆ្នាំ ២០១៨ អាមេរិកបានប្ដូរទីតាំងស្ថានទូតពីក្រុងតែលអាវីទៅកាន់ក្រុងយេរូសាឡឹមជាផ្លូវការ។ នេះគឺជាគោលនយោបាយការទូតដ៏ចម្រូងចម្រាសបំផុតរបស់ ប្រធានាធិបតី អាមេរិក លោក Donald Trump ក្នុងឆ្នាំ២០១៨។ ព្រឹត្តិតិការណ៍នេះបានបណ្ដាល ឱ្យស្ថានភាពនៅមជ្ឈឹមបូព៌ាកាន់តែស្មុគស្មាញ។

7. ការធ្វើឃាតលើអ្នកកាសែតអារ៉ាប៊ីសាអូឌីត

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 6លោក Jamal Khashoggi  (រូបថត: DW) 

លោក Jamal Khashoggi បានបាត់ខ្លួនាថ្ងៃទី ២ ខែតុលាបន្ទាប់ពីចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅ អ៊ីស្តង់ប៊ុល (ទួរគី) ដើម្បីបំពេញបែបបទរៀបការជាមួយស្ត្រីជនជាតិទួរគីមួយរូប។ នាថ្ងៃទី ២០ ខែតុលា អារ៉ាប៊ីសាអូឌីតបានទទួលស្គាល់ថា លោក Jamal Khashoggi បានស្លាប់ បន្ទាប់ពីការវាយតប់ប្រហារនៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសនេះនៅអ៊ីស្តង់ប៊ុល និងក្រោមសម្ពាធពីអន្ដរជាតិនោះ នាថ្ងៃទី ១៥ ខែវិច្ឆិកា ការិយាល័យរបស់រដ្ឋអាជ្ញាអ៊ូឌីតបានផ្ដន្ទាទោសមនុស្សចំនួន ១១ នាក់ ក្នុងនោះមានមនសុស្សចំនួន ៥ នាក់ជាប់ទោសប្រហាជីវិតដោយពាក់ព័ន្ធនឹងករណីនេះផងដែរ។

8. ជួយសង្គ្រោះក្រុមកីឡាបាល់ទាត់កុមារថៃដោយជោគជ័យ

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 7 កម្លាំងសង្គ្រោះព្យាយាមជួយសង្គ្រោះកីឡាករវ័យក្មេង (រូបថត: The Guardian)

យុទ្ធនាការជួយសង្គ្រោះដ៏ស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រថៃ ទទួលបានជោគជ័យ។ នាថ្ងៃទី ១០ ខែកក្កដា គ្រូបង្វឹក និងក្រុមបាល់ទាត់កុមារថៃត្រូវបានជួយសង្គ្រោះប្រកបដោយជោគជ័យ បន្ទាប់ពីរយៈពេល ១៨ ថ្ងៃជាប់គាំងក្នុងរូងភ្នំ Tham Luong ភាគខាងជើងប្រទេសថៃ។ ដើម្បីអនុវត្តយុទ្ធនាការជួយសង្គ្រោះនេះ ថៃបានកៀងគរអ្នកមុជទឹកជិត ១០០ នាក់ ក្រុមអ្នកជំនាញនៅក្នុងនិងក្រៅប្រទេសដើម្បីចូលរួមយុទ្ធនាការនេះផងដែរ។

9. ពិភពលោកកើតមានឡើងគ្រោះមហន្តរាយជាច្រើន ឆ្នាំ២០១៨

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 8ភ្នំភ្លើង Anak Krakatau បានផ្ទុះឡើងហើយបានបង្កគ្រោះមហន្តរាយរលកយក្សស៊ូណាមិនៅក្នុងប្រទេសឥណ្ឌូនេស៊ី (រូបថត: Reuters) ។ 

ការរញ្ជួយដីនៅជប៉ុន ទឹកជំនន់នៅចិន ឆេះព្រៃនៅអាមេរិក អេស្ប៉ាញ រលកយក្សស៊ូណាមីនិងការធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី ការបាក់ទំនប់វារីអគ្គិសនីនៅឡាវជាដើម។ គ្រោះមហន្តរាយទាំងនេះបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវស្លាប់ និងបាត់ខ្លួន។ ក្នុងបរិបទនេះ សន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់លើកទី ២៤ (COP 24) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៤ ខែធ្នូ នៅប្រទេសប៉ូឡូញ ទទួលបានជោគជ័យយ៉ាងសំខាន់ ដោយបានអនុម័តលើបទបញ្ញត្តិញ្ញត្តិជាក់ស្ដែង និងដោះស្រាយភាពជាប់គាំងក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការប្រែប្រួលអាកាសធាតុ។

10. បណ្តាញសង្គមហ្វេសប៊ុកប្រឈមនឹងវិបត្តិសន្តិសុខ

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោទាំង ១០ ក្នុងឆ្នាំ ២០១៨ ដែលជ្រើសតាំងដោយវិទ្យុសម្លេងវៀតណាម - ảnh 9 (រូបថត: រ៉យទ័រ)

ឆ្នាំ ២០១៨ត្រូវបានចាត់ទុកថាជាឆ្នាំដ៏អាក្រក់បំផុតនៃបណ្តាញសង្គមហ្វេសប៊ុក ដែលជាបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោក ដោយអ្នកប្រើប្រាស់ចំនួន  ២ ពាន់លាននាក់។ ហ្វេសប៊ុកមិនត្រឹមតែត្រូវចោទប្រកាន់ពីបទប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ខុសច្បាប់សម្រាប់យុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកនាឆ្នាំ២០១៦ ប៉ុណ្ណោះទេ ថែមទាំងត្រូវ ពួក Hacker បានឆ្លៀតយកផលប្រយោជន៍ដើម្បីទាញយក និងលួចទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន។ រឿងអាស្រូវទាំងនេះបានធ្វើឲ្យរីករាលដាលរលកធ្វើពហិការនិងលុបចោលគណនីហ្វេសប៊ុក។

ប្រតិកម្មទៅវិញ

ផ្សេងៗ