ភាពតានតឹងលើឧបទ្វីបកូរ៉េមិនទាន់ឃើញសញ្ញាបន្ធូស្រាលឡើយ

(VOVWORLD) -ក្រោយពីការបាញ់បង្ហោះគ្រាប់មីស៊ីលត្រូវបានចាត់ទុកថាខ្លាំងបំផុតតាំងពីមុន មករបស់សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េនោះ នាថ្ងៃទី៤ធ្នូ អាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាដែនអាកាសមានទ្រង់ទ្រាយធំជាមួយ នឹង យន្តហោះចម្បាំងរាប់រយគ្រឿងហោះចុះហោះឡើងលើលំហអាកាសរបស់ឧបទ្វីប កូរ៉េ។ ភាពតានតឹងកាន់តែកើនឡើងលើឧប ទ្វីបកូរ៉េ ដោយភាគីនានាមិនអើពើដល់ ការអំពាវនាវរក្សាភាពអត់ធ្មត់របស់សហគមន៍អន្តរជាតិឡើយ។ 
ភាពតានតឹងលើឧបទ្វីបកូរ៉េមិនទាន់ឃើញសញ្ញាបន្ធូស្រាលឡើយ - ảnh 1 នាយទាហានកូរ៉េខាងត្បូងចូលរួមការធ្វើសមយុទ្ធ (រូបថតៈ TTXVN)

ការធ្វើសមយុទ្ធយោធាឈ្មោះ “Vigilant Ace” របស់អាមេរិកនិងកូរ៉េខាងត្បូង  បានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៨ធ្នូខាងមុខ។ តាំងពីមុនមក ព្យុងយ៉ាងតែងតែចាត់ ទុករាល់ការធ្វើសមយុទ្ធរួមអាមេរិក-កូរ៉េខាងត្បូងជាទង្វើឈ្លានពានលើខ្លួន ខណៈ ដែលប្រទេសទាំងពីរនេះបានអះអាង ថា ការធ្វើសមយុទ្ធមានចរិតលក្ខណៈ ការពារតែប៉ុណ្ណោះ។

        កត្តាមិនធម្មតា

        វានឹងមិនក្លាយទៅជាបញ្ហាធំដុំអ្វីទេ ព្រោះថា តាំងពីមុនមក សេ ណារីយ៉ូ បាញ់បង្ហោះគ្រាប់មីស៊ីល ធ្វើសមយុទ្ធរួម និងគំរាមកំហែងតប តវិញរបស់ភាគីនានានៅ តែងតែកើតមានឡើងជារឿយៗនោះ  ប៉ុន្តែលើកនេះ ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគ ព្រមានថា ត្រូវឡើងកម្រិតមួយទៀត។

        ដំបូងបង្អស់ ធ្វើការវិភាគអំពីទ្រង់ទ្រាយសមយុទ្ធលើកនេះ។ អាចអះអាង បានថា នេះជាការធ្វើសមយុទ្ធធំបំផុតតាំងពីមុនមក។ ចូលរួមក្នុងសមយុទ្ធរួមនេះ មានវត្តមានទាហាន១២ពាន់នាក់និងយន្តហោះគ្រប់ប្រភេទចំនួន២៣០គ្រឿង នៃភាគីទាំងពីរ។ ប្រការគួរឲ្យភ្ញាក់ផ្អើលគឺនៅ Vigilant Ace លើកនេះ មានទាំង យន្តហោះបំបាំងកាយ F-22 ចំនួន ៦គ្រឿងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ យន្ត ហោះចម្បាំងប្រភេទ F-35 Lightning II របស់អាមេរិក ក៏មានវត្តមានក្នុងការធ្វើ សមយុទ្ធលើកនេះដែរ។

        ទីពីរ ទោះបីជាសេអ៊ូលនិងវ៉ាស៊ីងតោនបានចាត់ទុកថា សកម្មភាពនេះ ត្រឹម តែជាសកម្មភាពប្រចាំឆ្នាំ សំដៅធានានូវសន្តិភាពនិងសន្តិសុខលើឧបទ្វីបក៏ដោយ ប៉ុន្តែការដែល ក្រុមយន្តហោះរបស់អាមេរិកនិងកូរ៉េខាងត្បូងបានអនុវត្តសកម្មភាព របស់ខ្លូនក្នុងវិសាលភាពធំទូលាយ គឺបង្កើតនូវការព្រួយបារម្ភក្នុងសហគមន៍អន្តរ ជាតិ។ ជាងនេះទៅទៀត មុននឹងប្រព្រឹត្តទៅការធ្វើសមយុទ្ធ អាមេរិកក៏បានអនុវត្ត ការហឹកហាត់យោធាជាប់ព្រំដែនកូរ៉េខាងជើងដោយមានវត្តមាននាផ្ទុកយន្តហោះ ចំនួន៣គ្រឿងដែលត្រូវបានចាត់ទុកជាអាវុធមហាអំណាចលើពីភពលោក។

        “ល្បែង” គ្រោះថ្នាក់

        ក្នុងបរិបទដែលភាពតានតឹងលើឧបទ្វីបកូរ៉េមិនទាន់មានសញ្ញាបន្ធូស្រាល នោះ រុស្ស៊ីនិងចិនបានស្នើឲ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ ពោលគឺ ព្យុងយ៉ាង បញ្ចប់កម្មវិធីនុយក្លេអ៊ែរ ហើយវ៉ាស៊ីងតោននិងសេ អ៊ូលបញ្ចប់ការធ្វើសមយុទ្ធ ប៉ុន្តែសំណើនេះត្រូវភាគីទាំងពីរច្រានចោលដែរ។ ព្យុងយ៉ាងបានអះអាងថានេះជា សកម្មភាពបង្ករឿងហេតុនិងត្រូវរង់ការតបតវិញយ៉ាងខ្លាំងគ្នា។ ដើម្បីជាការឆ្លើយតប អាមេរិកបានអំពាវនាវឲ្យគ្រួសាររបស់នាយទាហានខ្លួនចាកចេញពីកូរ៉េខាងត្បូង។

        ទោះបីយ៉ាងណាក៏ដោយ ការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយទ្រង់ ទ្រាយធំឬសង្គ្រាមនុយក្លេអ៊ែរ មិនមែនជាជម្រើសនិងដំណោះស្រាយអាទិភាព សម្រាប់ភាគីទាំងអស់នៅឡើយ។ ប៉ុន្តែ ជាមួយនឹងស្ថានភាពបច្ចុប្បន្ន គឺត្រូវការ ភាពអត់ធ្មត់របស់ភាគីទាំងអស់។ រួមជាមួយគ្នានោះ គឺការទទួលខុសត្រូវរបស់ សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាពរបស់តំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ