មហាសន្និបាតអង្គការនៃបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ី៖ សញ្ញាសម្គាល់នៅ ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ផ្នែកសវនកម្មវៀតណាម

(VOVWORLD) - នាថ្ងៃទី១៩ ខែកញ្ញា មហាសន្និបាតអង្គការនៃបណ្ដាស្ថាប័នសវនកម្មកំពូល អាស៊ីលើកទី១៤ (ASOSAI 14) នឹងបើកជាផ្លូវការនៅរដ្ឋធានីហាណូយនៃប្រទេស វៀតណាម។ នេះជាលើកដំបូងដែលសវនកម្មរដ្ឋវៀតណាមទទួលតួនាទីជាម្ចាស់ ផ្ទះនៃមហាសន្និបាត ASOSAI។ នេះក៏ជាសញ្ញាសម្គាល់ដ៏សំខាន់ពិសេសមួយនៅក្នុង ដំណើរការធ្វើសមាហរណកម្មនិងសហប្រតិបតិ្តការអន្តរជាតិរបស់សវនកម្មរដ្ឋ ចាប់តាំងពីចូលរួម ASOSAI កាលពីខែមករាឆ្នាំ១៩៩៧មក។
មហាសន្និបាតអង្គការនៃបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ី៖ សញ្ញាសម្គាល់នៅ ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ផ្នែកសវនកម្មវៀតណាម - ảnh 1 អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phoc


 
សវនកម្មរដ្ឋវៀតណាម៖ សមាជិកសកម្មនៃអង្គការបណ្ដាស្ថាប័នសវនកម្ម
អន្តរជាតិនិងតំបន់

        ចាប់តាំងពីបានបង្កើតឡើងនាឆ្នាំ១៩៩៤ ថ្នាក់ដឹកនាំសវនកម្មរដ្ឋវៀតណាម បានចាត់ទុកសកម្មភាពកិច្ចការបរទេសជាវិស័យសំខាន់មួយដែលមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍរបស់សវនកម្មរដ្ឋ។ សវនកម្មរដ្ឋវៀតណាមបានខិតខំបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការជាមួយស្ថាប័នសវនកម្មកំពូល (SAI) និងអង្គការអន្តរជាតិដទៃទៀត សំដៅរៀនសូត្រចំណេះដឹងនិងបទពិសោធន៍។

        ព្រឹត្តិការណ៍សំខាន់ដើមដំបូងមួយដែលគូសសញ្ញា ក្នុងដំណើរការសមាហរណកម្មរបស់សវនកម្មរដ្ឋវៀតណាម នោះគឺការដែលស្ថាប័ននេះបានចូលរួមអង្គការអន្តរជាតិបណ្ដាស្ថាប័នសវនកម្មកំពូល (INTOSAI) នាឆ្នាំ១៩៩៦។ បន្ទាប់ពីនោះមក សវនកម្មរដ្ឋបន្តចូលរួមអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) និងជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទាំងបីដែលជាសហស្ថាបនិកនៃអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ីអាគ្នេយ៍ (ASEANSAI) នាឆ្នាំ២០១១។ ជាពិសេស នាឆ្នាំ២០១៥ សវនកម្មរដ្ឋវៀតណាមត្រូវបានមហាសន្និបាត ASOSAI លើកទី១៣ ជ្រើសរើសជាម្ចាស់ផ្ទះដែលទទួលរៀបចំមហាសន្និបាត ASOSAI លើកទី១៤ នាឆ្នាំ២០១៨។ អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phoc បានអះអាងថា៖

        “យើងខ្ញុំមានក្ដីកិត្តិយសដ៏ធំធេងណាស់ ដោយត្រូវបាន SAI ជាសមាជិកនានាបោះឆ្នោតជ្រើសតាំងជាប្រធាន ASOSAI។ ក្នុងឋានៈនេះ សវនកម្មរដ្ឋវៀតណាមមានតួនាទីដឹកនាំសកម្មភាពរបស់ ASOSAI ក្នុងអាណត្តិ២០១៨-២០២១ ប្រកបដោយប្រសិទ្ធភាព។ តាមរយៈរបៀបវារៈនៃមហាសន្និបាតលើកនេះ សវនកម្មរដ្ឋវៀតណាមនឹងខិតខំដឹកនាំស្ថាប័ន SAI ដទៃឲ្យទទួលបានសម្លេងរួម និងកិច្ចសហការគ្នាក្នុងដំណើរការចែករំលែកចំណេះដឹងនិងបទពិសោធន៍។ គោលដៅគឺធ្វើយ៉ាងម៉េចដើម្បីសវនកម្មរដ្ឋទាំងអស់ក្នុង ASOSAI សុទ្ធតែបង្ហាញនូវសមត្ថភាពរបស់ខ្លួន ក៏ដូចជាបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តតួនាទីនិងភារកិច្ច”។

មហាសន្និបាតអង្គការនៃបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ី៖ សញ្ញាសម្គាល់នៅ ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ផ្នែកសវនកម្មវៀតណាម - ảnh 2 ពិធីបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាត ASOSAI 14

        ASOSAI 14៖ សញ្ញាសម្គាល់មួយក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់សវនកម្មរដ្ឋវៀតណាម

        ការដែលសមាជិកនានាក្នុង ASOSAI ជ្រើសរើសសវនកម្មរដ្ឋវៀតណាមដើម្បីទទួលរៀបចំមហាសន្និបាត ASOSAI 14 នោះ គឺមានអត្ថន័យសំខាន់ពិសេសក្នុងសកម្មភាពកិច្ចការបរទេសរបស់វៀតណាម។ ព្រឹត្តិការណ៍នេះបានរួមចំណែកលើកស្ទួយឋានៈរបស់សវនកម្មរដ្ឋវៀតណាមនៅក្នុងប្រទេសក៏ដូចជាលើឆាកអន្តរជាតិផងដែរ។

        ASOSAI ១៤ ក៏ជាឱកាសដើម្បីសវនកម្មរដ្ឋវៀតណាមបន្តផ្លាស់ប្ដូរថ្មី សុក្រិតគ្រប់វិស័យ បង្កើនសមត្ថភាពជំនាញនិងសីលធម៌វិជ្ជាជីវៈក្នុងបរិយាកាសអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Hong Nam បានសង្កត់ធ្ងន់ថា៖

        “ការទទួលរៀបចំមហាសន្និបាត ASOSAI 14 ជាសកម្មភាពដ៏សំខាន់មួយរបស់សវនកម្មរដ្ឋវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍដល់ឆ្នាំ២០២០។ កិច្ចខិតខំប្រឹងប្រែងរបស់សវនកម្មរដ្ឋនេះក៏ជាសក្ខីភាពនៃការរីកចម្រើន ការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយរបស់សវនកម្មរដ្ឋ។ ASOSAI ១៤ នឹងជាការគូសសញ្ញាសម្គាល់ដ៏មានអត្ថន័យរបស់វៀតណាម ចំពោះការអភិវឌ្ឍនៃតំបន់និងពិភពលោក ពិសេសគឺក្នុងវិស័យគ្រប់គ្រងនិងឃ្លាំមើលខឿនហិរញ្ញវត្ថុសាធារណៈ”។

        ដោយទទួលរៀបចំមហាសន្និបាត ASOSAI 14 សវនកម្មរដ្ឋវៀតណាមនឹងជាសមាជិកគណៈប្រតិបត្តិ ASOSAI ក្នុងអាណត្តិចំនួន៣ជាបន្តបន្ទាប់ពោលគឺចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២៤ ក្នុងនោះកាន់តំណែងជាប្រធាន ASOSAI ក្នុងដំណាក់កាល២០១៨-២០២១។ នេះជាឱកាសដើម្បីសវនកម្មរដ្ឋបង្ហាញនូវការសន្យារបស់ខ្លួនក្នុងនាមជាសមាជិកសកម្មមួយនៃសហគមន៍តំបន់ តាមរយៈការរួមចំណែកដ៏ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍរួមរបស់ ASOSAI៕

ប្រតិកម្មទៅវិញ

ផ្សេងៗ