រដ្ឋាភិបាលរួមដំណើរជាមួយសហគ្រាស បណ្ដាជំហានគួរអោយកត់សម្គាល់

(VOVWORLD) -ឆ្នាំ២០១៧ រដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ន និងតំបន់បានរួមដំណើរជិតស្និទ្ធជាមួយសហគ្រាស។ គោលនយោលបាយជាច្រើនបានចេញផ្សាយ រួមជាមួយ ការបញ្ជាណែនាំជិតស្និទ្ធ ខ្លាំងក្លាពីរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាល។ 

ឆ្នាំ២០១៧ រដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ន និងតំបន់បានរួមដំណើរជិតស្និទ្ធជាមួយសហគ្រាស។ គោល នយោ លបាយជាច្រើនបានចេញផ្សាយ រួមជាមួយការបញ្ជាណែនាំជិតស្និទ្ធ ខ្លាំងក្លាពីរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាល។ លទ្ធផលទទួលបានក្នុងឆ្នាំ២០១៧ជាសក្ខីភាពរស់រវើកចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការរួមដំណើរជាមួយសហគ្រាសរួមចំណែកអនុវត្តគោលដៅមានសហគ្រាសចំនួនមួយលានធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធភាព នាឆ្នាំ២០២០។

រដ្ឋាភិបាលរួមដំណើរជាមួយសហគ្រាស បណ្ដាជំហានគួរអោយកត់សម្គាល់ - ảnh 1 ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក Vu Tien Loc 

ឆ្នាំ ២០១៧ រដ្ឋាភិបាលបានប្រមូលផ្តុំដោះស្រាយការលំបាក បង្កលក្ខណះងាយស្រួលសំរាប់ផលិតកម្ម អាជីវកម្ម ។  ជាក់ស្ដែងគឺរដ្ឋាភិបាលបានពិនិត្យឡើងវិញ និងសុក្រិតគោលនយោបាយ ច្បាប់ កាត់បន្ថយបែបបទរដ្ឋបាល  និងរៀបចំសន្និសីទ វេទិកាជាច្រើនសំរាប់សហគ្រាសស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកទឹកចិត្តការច្នៃប្រឌិតថ្មីនិងចាប់អាជីព។

          បណ្ដាតួរលេខគួរអោយចាប់អារម្មណ៍

        ឆ្នាំ២០១៧ បណ្ដាសេចក្ដីសម្រេចចិត្តសំខាន់ៗ ស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានចេញផ្សាយ ដែលក្នុងនោះមានច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យម បែបបទរដ្ឋបាលជាច្រើនត្រូវបានកាត់បន្ថយ កសាងមាគា៍អភិវឌ្ឍន៍ថ្មីសំរាប់សហគមន៍សហគ្រាស កែលំអបរិយាកាសអាជីវកម្ម។ រដ្ឋាភិបាលនិងស្ថាប័នទាក់ទិននានា បានដោះស្រាយជាង៨០%សំណូមពរចំនួន១១០០ ពីសហគមន៍សហគ្រាស។

          លទ្ធផលក្នុងឆ្នាំ២០១៧ សហគ្រាសថ្មីបានចុះបញ្ជីពាណិជ្ជកម្មជាង១២ហ្មឹន ជាកំរិតខ្ពស់បំផុតក្នុងរយៈពេល ១៧ឆ្នាំ ចាប់ពីពេលវៀតណាមមានច្បាប់សហគ្រាស។ រួមជាមួយនោះមានសហគ្រាសចំនួនជាង២៥ពាន់បានធ្វើសកម្មភាពឡើងវិញ។ ទុនវិនិយោគពីបរទេស(FDI) ចំនួន ១៧,៥ ពាន់លានដុល្លារអាមេរិក ខ្ពស់បំផុតពីមុនមក។ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក Vu Tien Loc បានអោយដឹងថា៖

          “ ចាប់ពីដើមអាណត្តិ រដ្ឋាភិបាលបានស្នើអោយប្រមូលផ្តុំទៅលើភារកិច្ចកែទម្រង់បែបផែន។ នាយករដ្ឋមន្ត្រី បានបញ្ជាណែនាំអោយគ្រប់ក្រសួង ស្ថាប័ន ខំប្រឹងប្រែងសម្រេចដាក់ជូនរដ្ឋាភិបាលនូវសេចក្ដីណែនាំអនុវត្តច្បាប់វិនិយោគ និងច្បាប់សហគ្រាស តាមស្មារតីថ្មី។ នាយករដ្ឋមន្ត្រីក្រើនរំលឹកជានិច្ចគ្រប់ក្រសួង ស្ថាប័ន និងតំបន់ដោះស្រាយសំណូមពរនិងសំណើររបស់សហគ្រាស។” 

          ខំប្រឹងប្រែងរួមដំណើរជាមួយសហគ្រាស របស់រដ្ឋាភិបាលក៏បានបង្ហាញដោយមានការវាយតំលៃវិជ្ជមានពីអង្គការសេដ្ឋកិច្ចអន្តរជាតិនានា។ របាយការណ៍ឆ្នាំ២០១៨ របស់ធនាគារពិភពលោក (WB) បានអោយដឹងថា៖បរិយាកាសធ្វើអាជីវកម្មនៅវៀតណាមបានឡើងចំណាត់ថ្នាក់ចំនួន១៤បើប្រៀបនឹងឆ្នាំ២០១៧។ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានរៀបចំណាត់ថ្នាក់ប្រកួតប្រជែងរបស់វៀតណាម កើន២០ចំណាត់ថ្នាក់ ក្នុងឆ្នាំ២០១៧។ រីឯលោក Robert Moritz ប្រធានសកល នៃ  Pricewaterhouse Coopers ( PwC) បានវាយតំលៃថា៖

          “ វៀតណាមជាប្រទេសតែមួយគត់កំពុងរក្សាបានកំណើនសេដ្ឋកិច្ចល្អ និងនេះជាប្រការល្អណាស់។ សេដ្ឋកិច្ច វៀតណាមជានិច្ចកាលរក្សាបានស្ថិរភាពនិងបង្កើតឡើងឱកាសអាជីវកម្មគួរអោយចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ  វិនិយោគិនបរទេសជាច្រើនចង់វិនិយោគនៅវៀតណាម។ តាមការស្រាវជ្រាវរបស់ PwC អនុវត្តនោះ វៀតណាមស្ថិតក្នុងចំណោមប្រទេសនិងខឿនសេដ្ឋកិច្ចជួរមុខចំនួន៥ ដែលបណ្ដា CEO APEC ចង់បោះទុនវិនិយោគ។”

          ការចូលរួមរបស់គ្រប់ក្រសួង ស្ថាប័ននិងតំបន់

        ក្រោយរយៈបេលមួយឆ្នាំ សកម្មភាពជួយឧបត្ថម្ភបណ្ដាសហគ្រាសបានរីកសាយភាយទៅដល់គ្រប់ក្រសួង  ស្ថាប័ន តំបន់។ ក្រសួងនិងស្ថាប័នជាច្រើនបានអនុវត្តកម្មវិធីធំៗជាច្រើន និងសំខាន់ដូចជា៖ក្រសួងហិរញ្ញវត្ថុចាប់ផ្តើមកម្មវិធីកំណែទម្រង់ពន្ធ គយ។ ក្រសួងឧស្សាហ ពាណិជ្ជកម្មកាត់បន្ថយលក្ខណះវិនិយោគ អាជីវកម្មចំនួន៦៧៥។ នេះជាតួរលេខមិនដែលមានក្នុងប្រវត្តិសាស្ត្រផ្នែកឧស្សាហ ពាណិជ្ជកម្ម។

          ក្នុងពេលជាមួយគ្នានោះតំបន់ជាច្រើនបានសកម្មអនុវត្តកម្មវិធីជួយឧបត្ថម្ភសហគ្រាស ដូចជា៖ទីក្រុងហាណូយ ខេត្ត Quang Ninh, Da Nang Dong Thao។បណ្ឌិត Nguyen Dinh Cung ប្រធានវិទ្យាស្ថានស្រាវ ជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានអោយដឹងថា៖

          “ ក្រោយរយៈពេលមួយឆ្នាំ យើងទទួលបានសមិទ្ធផលជាច្រើនពីកំណែទម្រងបរិយាកាសអាជីវកម្មនៃរដ្ឋាភិ បាល។ ត្រូវអះអាងថា៖របងជាច្រើនអំពីការធ្វើអាជីកម្ម ការគ្រប់គ្រងបានដោះស្រាយ។ សកម្មភាពនេះមានការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួងស្ថាប័ននិងតំបន់។”

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ប្រទេសជាតិមិនអាចសម្បូររុងរឿងបានទេ  ប្រសិនបើសហគមន៍សហគ្រាសអន់ខ្សោយនោះ។ ដូច្នេះ នាពេលខាងមុខនេះ រដ្ឋាភិបាលនឹងអនុវត្តដំណោះស្រាយជាច្រើនសំរាប់សហគ្រាសរួមជាមួយហគ្រាសកសាងខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និរន្តរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ