របត់គួរអោយភ្ញាក់ផ្អើលក្នុងកិច្ចចរចារវាងអាមេរិកនិងតាលីបង់

(VOVWORLD) - មួយថ្ងៃក្រោយពីលុបចោលជំនួបចរចាសន្តិភាពសម្ងាត់នៅជំរុំ David ជា មួយថ្នាក់ដឹកនាំតាលីបង់និងប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani អំពីសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងមួយសំដៅជំរុញសន្តិភាពនៅអាហ្គានីស្ថាននោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសជាផ្លូវការថា កិច្ច ព្រមព្រៀងសន្តិភាពជាមួយតាលីបង់បាន “ស្លាប់បាត់ហើយ”។ 
របត់គួរអោយភ្ញាក់ផ្អើលក្នុងកិច្ចចរចារវាងអាមេរិកនិងតាលីបង់ - ảnh 1 ទាហានអាមេរិកនៅអាហ្គានីស្ថាន (រូបថត៖ Reuters)

  នេះជារបត់គួរអោយ ភ្ញាក់ផ្អើលដោយសារតែអាមេរិកនិងតាលីបង់បានខិតខំប្រឹងប្រែងស្វែង រកសម្លេង រួមក្នុងអំឡុងពេល១ឆ្នាំកន្លងទៅ ព្រមទាំងបណ្ដាលអោយដំណើរការសន្តិភាពនៅ អាហ្គានីស្ថានជួបប្រទះនឹងការលំបាកឧបសគ្គថែមទៀតផងដែរ។

        ក្នុងរយៈពេល១ឆ្នាំកន្លងទៅ អាមេរិកបានពន្លឿនកិច្ចចរចាចំនួន៩ជុំជាមួយ តាលីប់ង់ សំដៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយនៅអាហ្គានីស្ថាន។ នៅ ជុំចរចាលើកទី៩កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាលើសេចក្ដីព្រាងនៃកិច្ច ព្រមព្រៀងមួយ ដែលតាមនោះ អាមេរិកនឹងដកទាហានចំនួន៥០០០នាក់ចេញពី អាហ្គានីស្ថាន ហើយបិទទ្វារមូលដ្ឋានសឹកក្នុងរយៈពេល១៣៥ថ្ងៃ។ ប្ដូរមកវិញ តាលីបង់សន្យានឹងមិនអនុញ្ញាតអោយអង្គការភេរវកម្មនានាដូចជា al-Qaeda ឬ អង្គការ IS ឆ្លៀតយកអាហ្គានីស្ថានធ្វើជា “ឈ្នាន់ជាន់” ដើម្បីដំណើរការវាយ ប្រហារទៅលើអាមេរិកនិងក្រុមប្រទេសជាសម្ព័ន្ធមិត្តនោះឡើយ។

          មូលហេតុ

          មូលហេតុនាំទៅការសម្រេចចិត្តរបស់លោកម្ចាស់សេតវិមាននោះ គឺដោយ សារកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅ តាលីបង់បានដំណើរការវាយប្រហារមួយ ទៅលើប៉ុស្តិ៍យោធាមួយនៅជិតទីស្នាក់ការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងស្ថានទូតអាមេរិកប្រចាំអាហ្គានីស្ថាន ដែលបណ្ដាលអោយមនុស្ស ចំនួន១២នាក់ត្រូវស្លាប់ ក្នុងនោះមានទាហានអាមេរិក១នាក់ ហើយ៤០នាក់ទៀតរងរបួស។

        តាំងពីយូរណាស់មកហើយ តាលីបង់តែងតែដំណើរការសកម្មភាពយោធា យ៉ាងដូច្នេះនៅអាហ្គានីស្ថាន ប៉ុន្តែមិនធ្លាប់បង្កមហន្តរាយទៅលើទាហានអាមេរិក រហូតដល់ការវាយប្រហារនាពេលថ្មីៗនេះឡើយ។ ប្រការនេះបានធ្វើអោយ ប្រធានាធិបតីអាមេរិកបាត់បង់ភាពអត់ធ្មត់។ លោក Donald Trump បានប្រកាសថា ប្រសិនបើតាលីបង់មិនអាចឈប់បាញ់ក្នុងរយៈពេលប្រព្រឹត្តទៅជំនួបចរចាសន្តិ ភាពដែលមានអត្ថន័យសំខាន់ពិសេសនេះ គឺពួកគេក៏មិនអាចមានកម្លាំង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយឡើយ។

        ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា មូលហេតុស្នូលដែលធ្វើអោយ លោក Trump មានការសម្រេចចិត្តដូចពោលខាងលើនោះ គឺដោយសារជំនួប ចរចាជាមួយរដ្ឋអំណាច Kabul និង តាលីបង់នៅជំរុំ David តាមសំណើរបស់ ប្រធានាធិបតីរូបនេះ ត្រូវរិះគន់យ៉ាងខ្លាំងក្លាដោយទាំងមន្ត្រីក្នុងរដ្ឋាភិបាលទាំង សមាជិកសភា។ ព្រោះថាវាប្រព្រឹត្តទៅក្នុងពេលវេលាយ៉ាងរស៊ើប ខណៈដែលអាមេរិក កំពុងត្រៀមរៀបចំរំលឹកខួបលើកទី១៨ឆ្នាំទិវាកើតមានឡើងសោកនាដកម្មថ្ងៃទី១១ខែកញ្ញា ដែលកម្លាំង al-Qaeda ក្រោមការគាំពាររបស់តាលីបង់បានអនុវត្តការ វាយប្រហារដោយភេរវកម្មចំនួន២លើកនៅអាមេរិក ដែលបណ្ដាលអោយមនុស្ស រាប់ពាន់នាក់ស្លាប់។ លោក Laurel Miller មន្ត្រីការទូតម្នាក់របស់អាមេរិកអំពី អាហ្គានីស្ថាននិងប៉ាគីស្ថានក្នុងដំណាក់កាល២០១៣-២០១៧បានចាត់ទុកថា គ្មានការដែលលោក Trump នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រនិងគោលនយោបាយដែល កំពុងត្រូវបានដំណើរការនៅអាហ្គានីស្ថានជាមួយតាលីបង់ ដោយសារការស្លាប់ របស់ទាហានអាមេរិកតែម្នាក់ឯងនោះទេ។ ការសម្រេចចិត្តលុបចោលជំនួបចរចា សម្ងាត់របស់លោក Trump មានលទ្ធភាពជាច្រើនគឺដោយសារសំណូមពរមាន លក្ខណៈចាប់បង្ខំពីផ្ទៃក្នុង។

របត់គួរអោយភ្ញាក់ផ្អើលក្នុងកិច្ចចរចារវាងអាមេរិកនិងតាលីបង់ - ảnh 2 កម្លាំងឧទ្ទាមតាលីបង់អះអាងថា មានកម្លាំងដ៏គ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយអាមេរិកក្នុងពេល១០០ឆ្នាំថែមទៀត (រូបថត៖ AP)

        ការព្រួយបារម្ភ

        ខណៈពេលដែលអាមេរិកសន្យាថា នឹងបន្តរក្សាសម្ពាធន៍យោធាទៅលើ កម្លាំងឧទ្ទាមតាលីបង់នោះ គឺតាលីបង់ក៏ព្រមានថា ការសម្រេចចិត្តលុបចោល ជំនួបចរចាសន្តិភាពរបស់ប្រធានាធិបតីលោក Donald Trump នឹងបណ្ដាលអោយ ពលរដ្ឋអាមេរិកជាច្រើនត្រូវស្លាប់។ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានរិះគន់លោក Trump ព្រមទាំងចាត់ទុកថា ការលុបចោលជំនួបចរចា លើកនេះនឹងនាំមកនូវបរាជ័យជាច្រើនថែមទៀតចំពោះភាគីអាមេរិក។ ការបាត់ បង់ទាំងខាងមនុស្សនិងទ្រព្យសម្បត្តិរបស់អាមេរិកនឹងបន្តកើនឡើង។

        ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani បានអំពាវនាវអោយតាលីបង់បញ្ឈប់អំពើហឹង្សាហើយធ្វើការសន្ទនាដោយផ្ទាល់ជាមួយ រដ្ឋាភិបាលអាហ្គានីស្ថាន។ សន្តិភាពនឹងមកដល់យ៉ាងពិតប្រាកដនៅពេលដែល តាលីបង់ព្រមទទួលបទឈប់បាញ់។

        ប្រធានាធិបតីអាមេរិកធ្លាប់បានសង្ឃឹមថា ជំនួបចរចារវាងអាមេរិកជាមួយ កម្លាំងឧទ្ទាមតាលីបង់ដោយមានការចូលរួមរបស់ប្រធានាធិបតីអាហ្គានីស្ថាន នៅ ជំរុំ David នឹងប្រព្រឹត្តទៅយ៉ាងងាយស្រួល។ នាពេលនោះ វ៉ាស៊ីនតោនអាចកាត់ បន្ថយចំនួនទាហានចេញពីសង្គ្រាមដែលបានប្រព្រឹត្តទៅអស់រយៈពេល១៨ឆ្នាំ កន្លងមកនេះ។ ប៉ុន្តែ រាល់ការវិវត្តន៍ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានសរអោយឃើញថា ជម្លោះនៅអាហ្គានីស្ថាននៅតែជាបញ្ហាមួយក្នុងចំណោមបញ្ហាបរទេសដ៏ក្ដៅគគុកបំផុតរបស់អាមេរិក ហើយក្ដីសង្ឃឹមអំពីការស្ដារសន្តិភាពនិងស្ថិរភាពឡើងវិញ នៅអាហ្គានីស្ថានក្រោយរយៈពេល១៨ឆ្នាំនៅតែឆ្ងាយណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ