រួមដៃ រួមដំណើរកាត់បន្ថយការឈឺចាប់ដោយ”ជាតិគីមីពុលពណ៌លឿងទុំ”

(VOVWORLD) -នាថ្ងៃទី១០សីហា រំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម(ថ្ងៃទី១០សីហាឆ្នាំ១៩៦១-ថ្ងៃទី១០សីហាឆ្នាំ២០១៧) ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ។ ក្រោយរយៈពេល៥៦ឆ្នាំ ចាប់ពីថ្ងៃដែលកងទ័ពអាមេរិករោយជាតិគីមីពុលពណ៌លឿងទុំនៅលើសមរភូមិ វៀត ណាមមក គ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំនៅជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។

នាថ្ងៃទី១០សីហា រំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំវៀតណាម (ថ្ងៃទី១០សីហាឆ្នាំ១៩៦១-ថ្ងៃទី១០សីហាឆ្នាំ២០១៧) ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ។ក្រោយរយៈពេល៥៦ឆ្នាំ ចាប់ពីថ្ងៃដែលកងទ័ពអាមេរិករោយជាតិគីមីពុលពណ៌លឿងទុំនៅលើសមរភូមិវៀតណាម មកគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំនៅជះឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះជីវភាពរស់នៅរបស់ប្រជា ជនវៀតណាម។ គោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ ចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងការរួមវិភាគទានជួយឧបត្ថម្ភរបស់សហគមន៍បានជួយអោយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ជំនះ ពុះពារលើផលវិបាក ឈានឡើងក្នុងជីវភាពរស់នៅ។

រួមដៃ រួមដំណើរកាត់បន្ថយការឈឺចាប់ដោយ”ជាតិគីមីពុលពណ៌លឿងទុំ” - ảnh 1

រួមដៃ រួមដំណើរកាត់បន្ថយការឈឺចាប់ដោយ”ជាតិគីមីពុលពណ៌លឿងទុំ”

ចាប់ពីឆ្នាំ១៩៦១-១៩៧១ កងទ័ពអាមេរិកបានរោយជាតិគីមីពុលចំនួន៨០លានលីត្រ នៅលើតំបន់១/៤ ផ្ទៃដីតំបន់ភូមិភាគខាងត្បូងវៀតណាម។ជាតិគីមីពុលនេះបានជះឥទ្ធិពលជាច្រើននិងយូរអង្វែងចំពោះបរិ ស្ថាន   ប្រព័ន្ធអែកូឡូស៊ី និងអាយុជីវិតរបស់មនុស្ស។

          នៅមានការឈឺឆាប់ជាច្រើនដោយជាតិគីមីពុលពណ៌លឿងទុំ

        ជនវៀតណាមចំនួនជិត៥លាននាក់ត្រូវរងឥទ្ធិពលពីជាតិគីមីពុល ដែលក្នុងនោះជនរងគ្រោះចំនួន៣លាននាក់ នៅក្នុងសង្គ្រាមជាតិគីមី។ ជនរងគ្រោះរាប់សែននាក់ត្រូវស្លាប់ ហើយមនុស្សរាប់សែននាក់ទៀតកំពុងរងឥទ្ធិពលដោយជាតិគីមីពុលពណ៌លឿងទុំ។ តាមលទ្ធផលស្រាវជ្រាវពីមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ីថា៖ ជាតិគីមីពុលពណ៌លឿងទុំបណ្ដាលឡើងការជះឥទ្ធិពលជាច្រើននិងយូរអង្វែងខាងគីមីសាស្ត្រនិងជីវសាស្ត្រ មិនគ្រាន់តែបណ្ដាលឡើងការឈឺចាប់ចំពោះអតីតយុទ្ធជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជំនាន់កូនចៅរបស់គេទៀតផង។ នាបច្ចុប្បន្ន ក្នុងស្ថានភាពជាក់ស្ដែង ជាតិគីមីពុលពណ៌លឿងទុំបានបណ្ដាលគ្រោះមហន្តរាយទៅដល់ជំនាន់ ទី៤ ហើយ។ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ភាគច្រើន សុទ្ធតែមានស្ថានភាពលំបាកកម្លាំងអន់ខ្សោយ ប្រាក់ចំណូលទាប បើប្រៀបនឹងប្រាក់ចំណូលមធ្យមក្នុងសង្គម។

រួមដៃ រួមដំណើរកាត់បន្ថយការឈឺចាប់ដោយ”ជាតិគីមីពុលពណ៌លឿងទុំ” - ảnh 2

រួមដៃ រួមដំណើរកាត់បន្ថយការឈឺចាប់ដោយ”ជាតិគីមីពុលពណ៌លឿងទុំ”

          ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin មិនចុះចាញ់វាសនា ខំប្រឹងប្រែងឈានឡើងក្នុងជីវភាពរស់នៅ

        ស្ថានភាពលំបាកដូច្នេះក្តី ប៉ុន្តែដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីបក្ស រដ្ឋ អង្គការ ក៏ដូចជាការចែករំលែកពីសង្គមនោះ បន្ដាគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅខំប្រឹងប្រែង ឈានឡើងក្នុងជីវភាពរស់នៅ។លោកស្រី Nguyen Thi Y នៅខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ជាម្តាយរបស់កូន៤នាក់ ជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin បានចែករំលែកថា៖

          “ ស្ថាប័នគ្រប់ជាន់ថ្នាក់ សម្បុរសជន ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បានប្រគល់ជូនអោយកូនខ្ញុំនូវកុំព្យួរទ័រមួយគ្រឿង។ ម៉ាស៊ីននេះបានរួមចំណែកជួយអោយក្មួយៗមានគំនិតកែច្នៃម៉ូតូកងពីរ ទៅជាម៉ូតូកងបី សំរាប់ជនពិការ។ ពីគោលដៅដើមដំបូងគឺចង់ធ្វើអ្វីជួយឧបត្ថម្ភអ្នកមានស្ថានភាពលំបាក់ដូចខ្លួនដែរ និងរួមចំណែកបង្កើនប្រាក់ចំណូលសំរាប់គ្រួសារនោះ។ នាបច្ចុប្បន្ន រោងជាងរបស់គ្រួសារខ្ញុំបានផលិតកម្មម៉ូតូកងបីចំនួនជាង២០០គ្រឿងហើយបាននាំចេញទៅគ្រប់ខេត្តនិងទីក្រុង ពីតំបន់ភូមិភាគខាងជើងទៅដល់តំបន់ភូមិភាគខាងត្បូងវៀតណាម។”

          សង្គមរួមដៃ រួមដំណើរកាត់បន្ថយការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ 

          រួមជាមួយបណ្ដារបប គោលនយោបាយពិសេសចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin វៀតណាម(VAVA) និងសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ខេត្តនិងទីក្រុងក្នុងទូទាំងប្រទេស បានចលនាប្រភពកម្លាំងគ្រប់ប្រភេទក្នុងសង្គម រួមដៃ រួមកម្លាំងកាយចិត្តដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដូចជា៖ជួសជុលផ្ទះ ផ្តល់អាហារូបករណ៍ចំពោះកូនចៅជនរងគ្រោះ ពិនិត្យព្យាលជំងឺដោយឥតគិតថ្លៃ។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin បានអោយដឹងថា៖

          “ វិធានការណ៍ល្អជាងគេដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នោះគឺផ្តល់ទុនផលិតកម្មសំរាប់គេ។ យើងខ្ញុំបានអោយគ្រួសារនីមួយៗខ្ចីទុន១០លាន ដោយមានកំរិតការប្រាក់ចំនួន០%  ក្នុង រយៈពេល៥-៧ឆ្នាំ ដើម្បីគេអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ពេលដែលគេអភិវឌ្ឍន៍បានហើយ គេនឹងប្រគល់ចំនួនទឹកប្រាក់នេះដោយគ្រួសារផ្សេងៗ ចលនានេះល្អណាសើរណាស់។”

          តាមបណ្ដាអ្នកជំនាញការនៃមជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ីបានអោយដឹងថា៖ ការជះឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/Dioxin ចំពោះមនុស្សនិងបរិស្ថាន មិនគ្រាន់តែក្នុងរយៈពេល២០ឆ្នាំប៉ុណ្ណោះទេ ហើយអាចឡើងដល់១០០ឆ្នាំទៀតផង។ បរិមាណមនុស្សរងឥទ្ធិពលពីជាតិគីមីពុលនេះនៅវៀតណាម មិនបញ្ចប់នៅបរិមាណជិត៥លាននាក់ប៉ុណ្ណោះទេ ហើយអាចឡើងដល់រាប់សិបនាក់ទៀតផង។ ដូច្នេះ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ការងារកាត់បន្ថយការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ មិនគ្រាន់តែជាការទទួលខុសត្រូវរបស់បុគ្គល អង្គការណាមួយឡើយ វាជាការទទួលខុសត្រូវរបស់សង្គមទាងមូល។ បណ្ដាសកម្មភាពជួយឧបត្ថម្ភ ទឹកចិត្តចែក រំលែកជាមួយគ្នា នោះជាបណ្ដារង្វង់ដៃមេត្តាធម៏ ជួយអោយជំនះពុះពារលើការឈឺចាប់ដោយ”ជាតិគីមីពុល ពណ៌ លឿងទុំ/Dioxin” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ